ទារិកាទើបកើតភាគច្រើនម៉ាក់ប៉ាតែងសង្កេតឃើញមានឈាមនៅប្រដាប់ភេទ ដែលចាស់ៗថានោះជាឈាមរដូវដូចមនុស្សពេញវ័យ ដែលយើងហៅថា (False menses)។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ទារិកាទើបកើតភាគច្រើនម៉ាក់ប៉ាតែងសង្កេតឃើញមានឈាមនៅប្រដាប់ភេទ ដែលចាស់ៗថានោះជាឈាមរដូវដូចមនុស្សពេញវ័យ ដែលយើងហៅថា (False menses)។
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បានបញ្ជាក់ទៀតថា ឈាមដែលចេញពីទ្វារមាសរបស់កូនតិចៗមាន ប្រហែល ២-១០ ថ្ងៃក្រោយសម្រាលទើបអស់ទៅវិញ ប្រៀបដូចមនុស្សស្រីមករដូវដែរ។
មូលហេតុដែលធ្វើឲ្យកូនស្រីទើបនឹងកើតមួយចំនួនមានឈាមនៅទ្វារមាស ព្រោះដោយសារតែការធ្លាក់ចុះអ័រម៉ូនអឺសស្រ្តូហ្សែនរបស់ម្ដាយនៅពេលក្រោយសម្រាល មិនមានបញ្ហាអ្វីនោះឡើយ។
ចំពោះកូនណាដែលមានឈាមបែបនេះយើងមិនបាច់ធ្វើអ្វីច្រើនទេ គ្រាន់តែងូតទឹកតាមធម្មតា និងជូតសម្អាតឲ្យស្ងួតនៅតំបន់ទ្វារមាសនោះ ហើយមិនត្រូវយកសាប៊ូ ឬអ្វីទៅលាងសម្អាតបរិវេណប្រដាប់ភេទកូនឡើយ ព្រោះអាចឆ្លងមេរោគ លាងនឹងទឹកធម្មតា និងពេលកូននោម ឬជុះជូតលាងឲ្យស្អាតជាការស្រេច។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕