ជាទូទៅម៉ាក់ៗអាចមើលដឹងច្បាស់នៅពេលទារកអាយុចាប់ពី ១ ដល់ ៤ ខែ ប៉ុន្តែក្នុងករណីវៀចកខ្លាំង យើងអាចដឹងតាំងតែពីទារកទើបកើតមកភ្លាមម្ល៉េះ។ក្នុងករណីវៀចកតិចតួច ទារកអាចវិលទៅសភាពធម្មតាវិញ ក្នុងរយៈពេលខ្លី ដោយយើងត្រូវព្យាយាមដាក់កូនឲ្យដេកត្រង់ ក្បាលស្របនឹងដងខ្លួន ហើយបើពេលដេកកូនផ្អៀងក្បាលចេញ ត្រូវតំរែតម្រង់។ ប៉ុន្តែបើកូនវៀចកធ្ងន់ធ្ងរ ទារកត្រូវព្យាបាលដោយចលនារយៈពេលវែង ហើយបើមិនព្យាបាលទាន់ពេលវេលា ទៅថ្ងៃមុខពេលកូនធំទៅអាចមានរូបរាងមិនសមរម្យ និងខូចឆ្អឹងកងកទៀត ផង។
ដូចនេះហើយ ក្រោយសម្រាលកូនរួចភ្លាមយើងត្រូវមើលថែ និងតាមដានពីសភាពរបស់កូនជាប្រចាំ ដើម្បីការធំធាត់ប្រកបដោយសុភាពល្អ និងមានកាយសម្បទារឹងមាំ ហើយបើមានករណីសង្ស័យ ឬភាពមិនប្រក្រតីណាមួយ ត្រូវនាំកូនទៅជួបគ្រូពេទ្យជំនាញពិភាក្សា។