backup og meta

បំបៅដោះកូន បើម៉ាក់ៗញ៉ាំអាហារឆៅអាចប៉ះពាល់អីខ្លះ?

បំបៅដោះកូន បើម៉ាក់ៗញ៉ាំអាហារឆៅអាចប៉ះពាល់អីខ្លះ?

កាល​ពី​ពេល​ពពោះម៉ាក់ៗ​គ្រប់​រូប​គឺ​ត្រូវ​ញ៉ាំ​អាហារ​ដោយ​ប្រុង​ប្រយ័ត្ន ដើម្បី​ឲ្យ​កូន​លូត​លាស់​បាន​ល្អ តែ​ក្រោយ​ពេល​សម្រាល​រួច ហើយ​បំបៅ​ដោះ​កូន ម៉ាក់​ៗ​ក៏​នៅ​តែ​ត្រូវ​ញ៉ាំ​អាហារ​ឲ្យ​ប្រយ័ត្ន​ដែរ បើ​មិន​ដូច​នេះ​អាច​មាន​បញ្ហា​ដល់​កូន។ អាហារ​មួយ​ប្រភេទ​ដែល​គួរ​ជៀស​វាង ទាំង​ម៉ាក់ៗ​កំពុង​ពពោះ និង​បំបៅ​ដោះ​កូន​នោះ​គឺ​អាហារ​ឆៅ។ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត គាន់ អូន

ប្រធាន​ផ្នែក​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​កាល់ម៉ែតរូប​នេះ បាន​ឲ្យ​ដឹង​ថា’អាហារ​ឆៅ​វា​អាច​បណ្ដាល​ឲ្យ​កើតអៀន ​តេនញ៉ា ​ព្រូន ប៉ារ៉ាស៊ីត​ អ៊ីចឹង​ហើយ​បាន​ជា​គេ​មិន​ឲ្យ​ញ៉ាំ​វា​ទេ’។ កាលណា​ដែល​ម្ដាយ​ញ៉ាំ​អាហារ​ឆៅ វា​អាច​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ដូច​ជា៖

– ឆ្លង​បាក់តេរី

– ពុល​ចំណី​អាហារ

– ក្អួត​ចង្អោរ

– ចុកពោះ រាក

– ប្រឈម​នឹង​ការ​បាត់​បង់​ជាតិ​ទឹក ឬ​សារធាតុ​អេឡិចត្រូលីត្រ។

ចំពោះ​ការ​ប៉ះពាល់​ដល់​កូន​ដែល​បៅ​ដោះ​នោះ គឺ​មិន​មាន​បញ្ហា​អី​គួរ​ឲ្យ​បារម្ភ​ទេ ក្រៅ​ពី​ប៉ះពាល់​ដល់​សុខភាព​ម្ដាយ វា​អាច​ប៉ះពាល់​ដល់​កូន​បាន​នៅ​ក្នុង​ករណី​កម្រ​ប៉ុណ្ណោះ ទោះ​យ៉ាង​ណា​ក៏​ត្រូវ​ប្រយ័ត្ន​ក្នុង​ការ​ញ៉ាំ​អាហារ​ឆៅ​នេះ ហើយ​បំបៅ​ដោះ​កូន​ដែរ។

លោក​វេជ្ជបណ្ឌិតថា ការ​គិត​ថា​ញ៉ាំ​អាហារ​ឆៅ​ច្រើន ប៉ូវ​កម្លាំង ប៉ូវ​ថាមពល គឺ​អត់​ទេ។ បើ​ចង់​ប៉ូវ​កម្លាំង ឬ​ជួយ​ឲ្យ​សុខភាព​រឹង​មាំ​ល្អ គួរ​ញ៉ាំ​អាហារ​ឆ្អិន​ដូច​ជា បន្លែ​ឆ្អិន សាច់​ឆ្អិន ដែល​សម្បូរ​វីតាមីន ប្រូតេអ៊ីន និង​អាហារូបត្ថម្ភ​ល្អ​ៗ​វិញ ទើប​មិន​បារម្ភ​រឿងបញ្ហា​សុខភាព​ទាំង​ម្ដាយ ទាំង​កូន។​​

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

10/06/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង

តិចៗងាយៗការពារកូនតូចពីជ្រាំងអណ្តាត ម៉ាក់ៗគួរដឹង!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 10, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម