backup og meta

ឃើញកាំប្រមាសមុទ្រស្រក់ទឹកមាត់ តើស្រ្តីពពោះអាចញ៉ាំបានអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 02, 2020

    ឃើញកាំប្រមាសមុទ្រស្រក់ទឹកមាត់ តើស្រ្តីពពោះអាចញ៉ាំបានអត់?

    ប៉ុន្មាន​សប្តាហ៍​នេះ យើង​សង្កេត​ឃើញ​ថា កាំ​ប្រមា​សមុទ្រ​កំពុង​ទទួល​បាន​ចំណាប់​អារម្មណ៍​ពី​មនុស្ស​ជា​ច្រើន ហើយ​មាន​ម៉ាក់ៗ​ខ្លះ​ដែល​កំពុង​មាន​ផ្ទៃពោះ​មួយ​ចំនួន​ឃ្លាន​ចង់​ញ៉ាំ​ណាស់​ដែរ តែ​មិន​ហ៊ាន​ប្រថុយ​ញ៉ាំ​ព្រោះ​ខ្លាច​មាន​បញ្ហា។ តើ​ម៉ាក់ៗ​ពពោះ អាច​ញ៉ាំ​អាហារ​សមុទ្រ​កំពុង​ពេញ​និយម​នេះ​បាន​អត់?

    ឆ្លើយ​តប​នឹង​ចម្ងល់​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន​សែន​សុខ បាន​ពន្យល់​ឲ្យ​ដឹង​ថា បើ​ស្រ្តី​ពពោះ​ចង់​ញ៉ាំ​កាំប្រមា​សមុទ្រ​នោះ គឺ​អាច​ញ៉ាំ​បាន​ធម្មតា​ទេ គ្រាន់​តែ​ការ​ញ៉ាំ​អាហារឆៅ​អាច​ប្រឈម​បញ្ហា​ឆ្លងមេរោគ។

    លោក​វេជ្ជបណ្ឌិត បាន​បន្ត​ឲ្យ​ដឹង​ថា ព្រោះ​ជា​ទូទៅ ស្រ្តី​ពពោះ​អាច​ញ៉ាំ​អាហារ​ឆៅ​បាន​ខ្លះ ក៏​ប៉ុន្តែ​បើ​គិត​ដល់​សុខភាព និង​ការ​ចម្លង​មេរោគ ម៉ាក់ៗ​ទាំង​ឡាយ​មិន​គួរ​ញ៉ាំ​ទេ។ កាល​ណា​បើ​យើង​ញ៉ាំ​របស់​ឆៅ អាច​បណ្តាល​ឲ្យ​ឈឺ​បាន ហើយ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​មេរោគ​ពី​បាក់​តេរី​ដែល​មាន​នៅ​ក្នុង​អាហារ​ឆៅ​ទាំង​នោះ​ដូច​ជា៖

    – E.Coli

    – Clostridium

    -Yersinia

    – Salmonella

    – Listeria​ ជាដើម។ ​

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 02, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម