backup og meta

បំបៅកូន ម៉ាក់ៗត្រូវដឹងរឿងទាំងនេះ ទើបសម្បូរទឹកដោះមានជីវជាតិ កូនម៉ឹមទៅមិនហើមពោះ

បំបៅកូន ម៉ាក់ៗត្រូវដឹងរឿងទាំងនេះ ទើបសម្បូរទឹកដោះមានជីវជាតិ កូនម៉ឹមទៅមិនហើមពោះ

ក្រោយ​សម្រាល​​អូនតូច​រួច​ភ្លាម គ្រូពេទ្យ​តម្រូវ​ឲ្យ​ម៉ាក់ៗ​បំបៅ​ដោះ​កូន​ក្នុង​ប៉ុន្មាន​ម៉ោង​ដំបូង នោះ​ទើប​កូន​ទទួលបាន​ទឹកដោះ​ដំបូង ដែល​ជា​អង់ទីករ​សំខាន់​សម្រាប់​ការពារ​ទារក​មិន​ឲ្យ​​ឆ្លង​មេរោគ​ផ្សេងៗ។

បន្ទាប់​ពី​សម្រាល​កូន​ហើយ តើ​ម៉ាក់ៗ​ត្រូវ​ធ្វើ​បែប​ណា​ខ្លះ ទើប​សម្បូរ​ទឹក​ដោះ​ឲ្យ​កូន​ម៉ឹម ទឹកដោះ​ក៏​សម្បូរ​ជីវជាតិ​គ្រប់​គ្រាន់ កូន​ម៉ឹម​ទៅ​លូត​លាស់​បាន​ល្អ មិន​សូវ​ឈឺ​ផ្តាស? ខាង​ក្រោម​នេះ​ជា​ប្រការ​គួរ និង​មិន​គួរ​ធ្វើ អំឡុង​ពេល​ម៉ាក់ៗ​បំបៅ​ដោះ​កូន ណែនាំ​ដោយ​គ្រូពេទ្យ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត

១. ប្រការ​គួរ​ធ្វើ

– ត្រូវ​បំបៅ​ដោះ​កូន​ឲ្យ​ញឹក​ញាប់ និង​ទៀង​ទាត់​ពេល

– ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន

– ត្រូវ​ញ៉ាំ​អាហារ​ឲ្យ​បាន​ច្រើន និង​ចម្រុះ​មុខ ពិសេស​សម្ល ឬស៊ុប

– ត្រូវសម្អាតខ្លួនប្រាណ ពិសេសសុដន់ មុននឹងបំបៅកូន។

២. ប្រការ​គួរ​ចៀស​វាង

– មិន​ត្រូវ​ញ៉ាំ​អាហារ​ក្រៀម​ក្រោះ អាហារ​ហឹរ អាហារ​ផ្អាប់

– មិន​ត្រូវ​ញ៉ាំ​បន្លែ-សាច់ឆៅ ឬ​ចម្អិន​មិន​បាន​ឆ្អិន​ល្អ

– មិន​ត្រូវ​ផឹក​ថ្នាំ​ខ្មែរ ឬ​ស្រា

– មិន​ត្រូវ​ផឹក​កាហ្វេ

– មិន​ត្រូវ​ប្រើ​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា។

ចំពោះអត្ថប្រយោជន៍នៃទឹកដោះម្តាយវិញ លោក​ជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល បានបញ្ជាក់ថា ទឹកដោះម្តាយ​ល្អ​ឥត​ខ្ចោះ​សម្រាប់​ទារក វា​ជា​ប្រភព​ដ៏​សំខាន់​នៃ​សារធាតុ​ចិញ្ចឹម វីតាមីន ជួយ​ដល់​លូតលាស់​របស់​ក្មេង និង​ការពារ​កូន​តូច​ពី​ជំងឺ​ផ្សេងៗ។ គ្មាន​អ្វី​មក​ជំនួស​ទឹកដោះ​ម្តាយ​បាន​ឡើយ ក្រៅ​ពី​សម្បូរវីតាមីន និង​សារធាតុ​ចិញ្ចឹម ជួយ​ទ្រទ្រង់​រាងកាយ និង​លូត​លាស់ ទឹក​ដោះ​ម្តាយ​ក៏​សម្បូរ​ជាតិ​ទឹក​ដែរ។ ចំពោះ​ម៉ាក់ៗ​ដែល​បំបៅ​កូន​ដោយ​ទឹកដោះ​តែ​មុខ​គត់ មិន​តម្រូវ​ឲ្យ​បន្តក់​ទឹក​បន្ថែម​នោះទេ ក្នុង​អំឡុង ៦ ខែ​ដំបូង ទោះ​ជា​ទឹក​នោះ​ទឹក​ស្អាត​ក៏​ដោយ។

 

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

31/07/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បំបៅដោះកូន បើម៉ាក់ៗញ៉ាំអាហារឆៅអាចប៉ះពាល់អីខ្លះ?

ឮគេថា បំបៅដោះកូនធ្វើឲ្យសុដន់យារធ្លាក់ តែគ្រូពេទ្យលើកឡើងពីកត្តាទាំងនេះវិញ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 31, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម