backup og meta

ទារកបានបៅទឹកដោះម៉ាក់ៗ មិនងាយឈឺជំងឺប៉ុន្មានមុខនេះឡើយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Aug 07, 2020

    ទារកបានបៅទឹកដោះម៉ាក់ៗ មិនងាយឈឺជំងឺប៉ុន្មានមុខនេះឡើយ

    កូន​ដែល​បាន​បំបៅ​ដោះ​កូន​ពិតជា​ល្អ​ខ្លាំង​ណាស់ ព្រោះ​អាច​ជួយ​ការពារ​កូន​ពី​ជំងឺ​ច្រើន​មុខ ពិសេស​ជំងឺ​ស្លេកស្លាំង។ នេះ​ជា​ការ​លើកឡើង​របស់​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរ​ពេទ្យ​កាល់ម៉ែត។

    វេជ្ជបណ្ឌិត​រូប​នេះ​បន្ថែម​ទៀត​ថា ទឹក​ដោះ​ម្តាយ​ពិតជា​សម្បូរ​ជីវជាតិ​គ្រប់គ្រាន់ ហើយ​កាលណា​កូន​បាន​បៅ​ទឹកដោះ​តែ​មួយ​មុខ​គត់​រយៈពេល ៦ ខែ ដំបូង​ជួយ​ឲ្យ​សុខភាព​រឹងមាំ​ កាត់​បន្ថយ​អត្រាមរណៈ​របស់​កុមារ​តូច​ៗ ព្រម​ទាំង​អាច​បង្ការ​ជំងឺ​ជាច្រើន​ដូចជា៖

    – មិន​ងាយ​ទល់​លាមក

    – កម្រ​ឈឺពោះ​រាករូស

    – មិន​បណ្ដាល​ឲ្យ​រលាក​រន្ធ​គូទ

    – មិន​មាន​ជំងឺ​ខ្វះ​ជាតិ​ដែក ស្លេកស្លាំង

    – ទឹកដោះ​ម្ដាយ​មាន​សារធាតុ​ការពារ​ទប់ទល់​នឹង​មេរោគ ដែល​បណ្ដាល​ឲ្យ ក្អក ផ្ដាសាយ

    – អាច​សង្គ្រោះ​ជីវិត​កូន​ពី​ការ​ស្លាប់​ដោយ​ការ​ចម្លង​រោគ

    – ការពារ​ជំងឺ​ផ្លូវ​ដង្ហើម​បាន​មួយ​ភាគ

    – គ្មាន​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ

    – ក្រពះ-ពោះវៀន មាន​សុខភាព​ល្អ។

    មូលហេតុ​ដែល​ទឹកដោះ​ល្អ កូន​មិន​ងាយ​ឈឺ​មក​ពី​វា​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម វីតាមីន ដែល​ភាគ​​ច្រើន​ជា​ជាតិ​ខ្លាញ់ វា​សមស្រប​ទៅ​នឹង​ធម្មជាតិ​របស់​ក្មេង ពោល​គឺ​ជួយ​ចលនា​ពោះ​វៀន​ក្មេងៗ ធ្វើ​ឲ្យ​ក្មេង​បន្ទោរ​បង់​លាមក​ញឹក​ញាប់។

    សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​រូប​នោះ បញ្ជាក់​ថា ព្រោះ​តែ​ទឹកដោះ​យើង​មាន​សារធាតុចិញ្ចឹម និង​វីតាមីន​ដ៏​ល្អ​បែប​នេះ​ហើយ ទើប​កូន​លូតលាស់​បាន​ល្អ មិន​ងាយ​ឈឺថ្កាត់​ផ្ដេសផ្ដាស ដែល​នាំឲ្យ​ខួរក្បាល​ឆ្លាតវៃ និងទទួលបានលទ្ធផលល្អ​ក្នុង​វ័យ​សិក្សា។ លោក​ថែម​ទាំង​បាន​បញ្ជាក់​ថា កូន​ដែល​បៅ​ដោះ​របស់​ម៉ាក់​ៗ មិន​សូវ​មាន​ជំងឺ រឹងមាំ និង​ឆ្លាតវៃ ដោយសារ​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្លាំង​ខ្លា ជាង​ទារក​បៅ​ម្សៅ​ទឹកដោះគោ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Aug 07, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម