កូនដែលបានបំបៅដោះកូនពិតជាល្អខ្លាំងណាស់ ព្រោះអាចជួយការពារកូនពីជំងឺច្រើនមុខ ពិសេសជំងឺស្លេកស្លាំង។ នេះជាការលើកឡើងរបស់សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
កូនដែលបានបំបៅដោះកូនពិតជាល្អខ្លាំងណាស់ ព្រោះអាចជួយការពារកូនពីជំងឺច្រើនមុខ ពិសេសជំងឺស្លេកស្លាំង។ នេះជាការលើកឡើងរបស់សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត។
វេជ្ជបណ្ឌិតរូបនេះបន្ថែមទៀតថា ទឹកដោះម្តាយពិតជាសម្បូរជីវជាតិគ្រប់គ្រាន់ ហើយកាលណាកូនបានបៅទឹកដោះតែមួយមុខគត់រយៈពេល ៦ ខែ ដំបូងជួយឲ្យសុខភាពរឹងមាំ កាត់បន្ថយអត្រាមរណៈរបស់កុមារតូចៗ ព្រមទាំងអាចបង្ការជំងឺជាច្រើនដូចជា៖
– មិនងាយទល់លាមក
– កម្រឈឺពោះរាករូស
– មិនបណ្ដាលឲ្យរលាករន្ធគូទ
– មិនមានជំងឺខ្វះជាតិដែក ស្លេកស្លាំង
– ទឹកដោះម្ដាយមានសារធាតុការពារទប់ទល់នឹងមេរោគ ដែលបណ្ដាលឲ្យ ក្អក ផ្ដាសាយ
– អាចសង្គ្រោះជីវិតកូនពីការស្លាប់ដោយការចម្លងរោគ
– ការពារជំងឺផ្លូវដង្ហើមបានមួយភាគ
– គ្មានបញ្ហាប្រព័ន្ធរំលាយអាហារ
– ក្រពះ-ពោះវៀន មានសុខភាពល្អ។
មូលហេតុដែលទឹកដោះល្អ កូនមិនងាយឈឺមកពីវាសម្បូរទៅដោយសារធាតុចិញ្ចឹម វីតាមីន ដែលភាគច្រើនជាជាតិខ្លាញ់ វាសមស្របទៅនឹងធម្មជាតិរបស់ក្មេង ពោលគឺជួយចលនាពោះវៀនក្មេងៗ ធ្វើឲ្យក្មេងបន្ទោរបង់លាមកញឹកញាប់។
សាស្ត្រាចារ្យវេជ្ជបណ្ឌិតរូបនោះ បញ្ជាក់ថា ព្រោះតែទឹកដោះយើងមានសារធាតុចិញ្ចឹម និងវីតាមីនដ៏ល្អបែបនេះហើយ ទើបកូនលូតលាស់បានល្អ មិនងាយឈឺថ្កាត់ផ្ដេសផ្ដាស ដែលនាំឲ្យខួរក្បាលឆ្លាតវៃ និងទទួលបានលទ្ធផលល្អក្នុងវ័យសិក្សា។ លោកថែមទាំងបានបញ្ជាក់ថា កូនដែលបៅដោះរបស់ម៉ាក់ៗ មិនសូវមានជំងឺ រឹងមាំ និងឆ្លាតវៃ ដោយសារប្រព័ន្ធភាពស៊ាំខ្លាំងខ្លា ជាងទារកបៅម្សៅទឹកដោះគោ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ