ម៉ាក់ៗទាំងអស់សុទ្ធតែដឹងច្បាស់ ការបំបៅកូនដោយទឹកដោះ ជារឿងសំខាន់បំផុត ប៉ុន្តែគ្នាយើងខ្លះ ដោយសារទឹកដោះមិនគ្រប់គ្រាន់ ត្រូវបង្ខំចិត្តឲ្យកូនបៅម្សៅដោះគោជំនួស។ យ៉ាងណា បញ្ហាមិនសូវមានទឹកដោះ មិនមែនគ្មានដំណោះស្រាយទេ ព្រោះអាហារមួយចំនួនសុទ្ធតែអាចជួយបង្កើតទឹកដោះ។ អត្ថបទនេះ “Hello គ្រូពេទ្យ” នឹងលើកឡើងពីពពួកផ្លែឈើសាមញ្ញ ងាយស្រួលរក ប៉ុន្តែជួយម៉ាក់ៗមានទឹកដោះគ្រប់គ្រាន់ឲ្យអូនៗមឹម។
១- ល្ហុង (ល្ហុងខ្ចី)
ពិតណាស់ មិនមែនមានតែល្ហុងទុំទេល្អនោះ ល្ហុងខៀវ (ល្ហុងខ្ចី) ក៏ជាផ្លែឈើល្អបំផុត ដែលអាចបង្កើនការផលិតទឹកដោះឲ្យបានច្រើន បើទោះជាអំឡុងពេលពពោះ ល្ហុងខ្ចីត្រូវហាមមិនឲ្យស្រីៗញ៉ាំក៏ដោយ។
បើគ្នាយើងនៅតែប្រតិកម្មជាមួយល្ហុងខ្ចី ក៏អាចញ៉ាំល្ហុងទុំបាន ខណៈសកម្មភាពរបស់ល្ហុង ស្មើទៅនឹងភ្នាក់ងារជួយជំរុញការផលិតទឹកដោះ តាមរយៈការជំរុញកម្រិតអ័រម៉ូតអុកស៊ីតូស៊ីន ដែលជាអ័រម៉ូនសំខាន់ក្នុងសកម្មភាពរាងកាយផលិតទឹកដោះ។ ល្ហុងខ្ចី ក៏ផ្តល់ឲ្យយើងនូវសារជាតិចិញ្ចឹមយ៉ាងច្រើនថែមទៀត រាប់បញ្ចូលទាំងពពួកវីតាមីន A, B, C និងវីតាមីន E។
អត្ថបទពាក់ព័ន្ធ៖
- ដបទឹកដោះគោ មានគុណវិបត្តិទាំងនេះទៅលើក្មេង
- ចំណុចសំខាន់ពេលជ្រើសរើសទឹកដោះគោម្សៅល្អឲ្យកូនម៉ឹម
- ក្បួនពេទ្យ ទឹកប្រភេទនេះ ឆុងទឹកដោះគោឲ្យកូនល្អបំផុត
- ម៉ឹមទឹកដោះគោសុខៗ ហេតុអីបែរជាកូនបៅលែងត្រូវវិញ?
- ដបទឹកដោះគោ មានដាក់សរសេរ BPA free អាចស្ងោរបានអត់?
- យកទឹកបបរឆុងទឹកដោះគោឲ្យកូនម៉ឹម ជារឿងត្រឹមត្រូវ ឬអត់?
២- ផ្លែបឺរី
បឺរី ជាកំពូលអាហារសម្រាប់ជំនួយសុខភាពបានច្រើនមុខ រាប់បញ្ចូលទាំងជំរុញការផលិតទឹកដោះសម្រាប់ស្រីៗកំពុងបំបៅកូនទៀតផង។ អាស៊ីដអូមេហ្គា ៣ និងអូមេហ្គា ៦ អូមេហ្គា ៩ គឺសម្បូរក្នុងផ្លែឈើប្រភេទនេះ ជួយឲ្យម៉ាក់ៗ កាន់តែមានទឹកដោះច្រើនផ្តល់ឲ្យអូនៗគ្រប់គ្រាន់។
លើសពីនេះ ផ្លែបឺរី ក៏ផ្ទុកទៅដោយពពួកវីតាមីន C និង E អាស៊ីដហ្វូលីក និងប៉ូតាស្យូម ដែលកាន់តែជួយឲ្យអូនៗអភិវឌ្ឍ និងលូតលាស់បានល្អ។ ញ៉ាំផ្លែឈើសម្បូរវីតាមីន និងសារធាតុចិញ្ចឹមប្រភេទនេះ អាចជួយរក្សាលំនឹងជាតិស្ករក្នុងឈាម កម្រិតខ្លាញ់ បានកាន់តែល្អ។
៣- ស្ត្របឺរី
ស្ត្របឺរី មិនត្រឹមតែឆ្ងាញ់ តែក៏ជាប្រភពនៃសារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់បេប៊ីតូចៗ ដែលត្រូវការចាំបាច់សម្រាប់ការអភិវឌ្ឍនិងលូតលាស់។ ផ្លែឈើប្រភេទនេះ សម្បូរទៅដោយជាតិដែក និងវីតាមីន C កាល់ស្យូម ប៉ូតាស្យូម ក៏ដូចជាជាតិម៉ាញ៉េស្យូម។ លើសពីនេះ ជាតិទឹកយ៉ាងច្រើនក្នុងផ្លែប៊ើរី ក៏ជួយរាងកាយម៉ាក់ៗរក្សាជាតិទឹកបានល្អ ជួយឲ្យសុខភាពអូនៗកាន់តែប្រសើរ។
៤- ចេក
បើនិយាយដល់ផ្លែឈើល្អខ្លាំងចំពោះសុខភាព ក៏មិនអាចរំលងចេកបាននោះដែរ។ ក្រៅពីរសជាតិដ៏ឆ្ងាញ់របស់វា ចេកសម្បូរទៅដោយវីតាមីន និងជាតិរ៉ែ មានកាឡូរីខ្ពស់ ជួយឲ្យយើងមានអារម្មណ៍ឆ្អែតបានយូរអំឡុងពេលបំបៅដោះបេប៊ី និងជួយឲ្យកម្រិតអាស៊ីដហ្វូលីកក្នុងរាងកាយម៉ាក់ៗ មានតុល្យភាព។
៥- ស្វាយ
បើនិយាយដល់រឿងស្វាយ គឺជាផ្លែឈើចំណូលចិត្តរបស់ស្រីៗគ្នាយើងស្រាប់ទៅហើយ ប៉ុន្តែម៉ាក់ៗមួយចំនួនគិតថា ញ៉ាំស្វាយអាចបង្កឲ្យរាក នាំឲ្យអូនៗរាកដូចគ្នា។ គិតបែបនេះខុសហើយ ស្វាយ ពិសេសស្វាយទុំ គឺសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន K ប៉ូតាស្យូម និងជាតិកាកសរសៃ ដែលមានសមត្ថភាពជួយបង្កើតទឹកដោះបានកាន់តែច្រើន និងពេញទៅដោយសារធាតុចិញ្ចឹម។
[embed-health-tool-vaccination-tool]