backup og meta

ផ្លែឈើងាយរកទាំង ៥ មុខ ​ជួយ​ម៉ាក់ៗ​កាន់​តែ​សម្បូរ​ទឹក​ដោះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សន សុភា · កែ Sep 21, 2022

    ផ្លែឈើងាយរកទាំង ៥ មុខ ​ជួយ​ម៉ាក់ៗ​កាន់​តែ​សម្បូរ​ទឹក​ដោះ

    ម៉ាក់ៗ​ទាំង​អស់សុទ្ធ​តែ​ដឹង​ច្បាស់ ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ ជា​រឿង​សំខាន់​បំផុត ប៉ុន្តែ​គ្នា​យើង​ខ្លះ ដោយ​សារ​ទឹក​ដោះ​មិន​គ្រប់​គ្រាន់ ត្រូវ​បង្ខំ​ចិត្ត​ឲ្យ​កូន​បៅ​ម្សៅ​ដោះ​គោ​ជំនួស។ យ៉ាង​ណា បញ្ហា​មិន​សូវ​មាន​ទឹក​ដោះ មិន​មែន​គ្មាន​​ដំណោះ​ស្រាយ​ទេ ព្រោះ​អាហារ​មួយ​ចំនួន​សុទ្ធ​តែ​អាច​ជួយ​បង្កើត​ទឹក​ដោះ។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​ពី​ពពួក​ផ្លែឈើ​សាមញ្ញ ងាយ​ស្រួល​រក ប៉ុន្តែ​ជួយ​ម៉ាក់ៗ​មាន​ទឹក​ដោះ​គ្រប់​គ្រាន់​ឲ្យ​អូនៗ​មឹម។

    ១- ល្ហុង (ល្ហុងខ្ចី)

    ពិតណាស់ មិន​មែន​មាន​តែ​ល្ហុង​ទុំទេ​ល្អនោះ ល្ហុង​ខៀវ (ល្ហុង​ខ្ចី) ក៏​ជា​ផ្លែឈើ​ល្អ​បំផុត ដែល​អាច​បង្កើន​ការ​ផលិត​ទឹក​ដោះឲ្យ​បាន​ច្រើន បើ​ទោះ​ជា​អំឡុង​ពេល​ពពោះ ល្ហុង​ខ្ចី​ត្រូវ​ហាម​មិន​ឲ្យ​ស្រីៗ​ញ៉ាំ​ក៏​ដោយ។

    បើ​គ្នា​យើង​នៅ​តែប្រតិកម្មជាមួយ​​ល្ហុង​ខ្ចី ក៏​អាច​ញ៉ាំ​ល្ហុងទុំ​បាន ខណៈ​សកម្មភាព​របស់​ល្ហុង ស្មើ​ទៅ​នឹង​ភ្នាក់​ងារ​ជួយ​ជំរុញ​ការ​ផលិត​ទឹក​ដោះ តាម​រយៈ​ការ​ជំរុញ​កម្រិត​អ័រម៉ូត​អុក​ស៊ី​តូស៊ីន ដែល​ជា​អ័រម៉ូន​សំខាន់​ក្នុង​សកម្មភាព​រាងកាយ​ផលិត​ទឹក​ដោះ។ ល្ហុង​ខ្ចី ក៏​ផ្តល់​ឲ្យ​យើង​នូវ​សារជាតិចិញ្ចឹម​យ៉ាង​ច្រើន​ថែម​ទៀត រាប់​បញ្ចូល​ទាំងពពួក​វីតាមីន A, B, C និង​វីតាមីន E។

    អត្ថបទពាក់ព័ន្ធ៖

    ២- ផ្លែបឺរី

    បឺរី ជា​កំពូល​អាហារ​សម្រាប់​ជំនួយ​សុខភាព​បាន​ច្រើន​មុខ រាប់​បញ្ចូល​ទាំង​ជំរុញ​ការ​ផលិត​ទឹក​ដោះ​សម្រាប់​ស្រីៗ​កំពុង​បំបៅ​កូន​ទៀត​ផង។ អាស៊ីដ​អូមេហ្គា ៣ និងអូមេហ្គា ៦ អូមេហ្គា ៩ គឺ​សម្បូរ​ក្នុង​ផ្លែ​ឈើ​ប្រភេទ​នេះ ជួយ​ឲ្យ​ម៉ាក់ៗ កាន់​តែ​មាន​ទឹក​ដោះ​ច្រើន​​ផ្តល់​​ឲ្យ​អូនៗ​គ្រប់​​គ្រាន់​។

    លើស​ពី​នេះ ផ្លែបឺរី ក៏​ផ្ទុកទៅ​ដោយ​ពពួក​វីតាមីន C និង E អាស៊ីដហ្វូលីក និងប៉ូតាស្យូម ដែល​កាន់​តែ​ជួយ​ឲ្យអូនៗ​អភិវឌ្ឍ និង​លូតលាស់​បាន​ល្អ។ ញ៉ាំផ្លែឈើ​សម្បូរ​វីតាមីន និង​សារធាតុ​ចិញ្ចឹម​ប្រភេទ​នេះ អាច​ជួយ​រក្សា​លំនឹង​ជាតិ​ស្ករ​ក្នុង​ឈាម កម្រិត​ខ្លាញ់ បាន​កាន់​តែ​ល្អ។

    ៣- ស្ត្របឺរី

    ស្ត្របឺរី មិន​ត្រឹម​តែ​ឆ្ងាញ់​ តែ​ក៏​ជា​ប្រភព​នៃ​សារធាតុ​ចិញ្ចឹម​ដ៏​សំខាន់​សម្រាប់​បេប៊ី​តូចៗ ដែល​ត្រូវ​ការ​ចាំ​បាច់​សម្រាប់​ការ​អភិវឌ្ឍនិង​លូតលាស់។ ផ្លែ​ឈើ​ប្រភេទ​នេះ សម្បូរ​ទៅ​ដោយ​ជាតិ​ដែក និង​វីតាមីន C កាល់ស្យូម ប៉ូតាស្យូម ក៏​ដូច​ជា​ជាតិ​ម៉ាញ៉េស្យូម។ លើស​ពី​នេះ ជាតិ​ទឹក​យ៉ាង​ច្រើន​ក្នុង​ផ្លែ​ប៊ើរី ក៏​ជួយ​រាងកាយ​ម៉ាក់ៗ​រក្សា​ជាតិ​ទឹក​បាន​ល្អ ជួយ​ឲ្យ​សុខភាព​អូនៗ​កាន់​តែ​ប្រសើរ។

    ៤- ចេក

    បើ​និយាយ​ដល់​ផ្លែ​ឈើ​ល្អ​ខ្លាំង​ចំពោះ​សុខភាព ក៏​មិន​អាច​រំលង​ចេក​បាន​នោះ​ដែរ។ ក្រៅ​ពី​រសជាតិ​ដ៏​ឆ្ងាញ់​របស់​វា ចេក​សម្បូរ​ទៅ​ដោយ​វីតាមីន និង​ជាតិ​រ៉ែ មាន​កាឡូរី​ខ្ពស់ ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ឆ្អែត​បាន​យូរ​អំឡុង​ពេល​បំបៅ​ដោះ​បេប៊ី និង​ជួយ​ឲ្យ​កម្រិត​អាស៊ីដ​ហ្វូលីក​ក្នុង​រាងកាយ​ម៉ាក់ៗ មាន​តុល្យភាព។

    ៥- ស្វាយ

    បើ​និយាយ​ដល់​រឿង​ស្វាយ គឺ​ជា​ផ្លែ​ឈើ​ចំណូល​ចិត្ត​របស់​ស្រីៗ​គ្នាយើង​ស្រាប់​ទៅ​ហើយ ប៉ុន្តែ​ម៉ាក់ៗ​មួយ​ចំនួន​គិត​ថា ញ៉ាំ​ស្វាយ​អាច​បង្ក​ឲ្យ​រាក នាំ​ឲ្យ​អូនៗ​រាក​ដូច​គ្នា។ គិត​បែប​នេះ​ខុស​ហើយ ស្វាយ ពិសេស​ស្វាយ​ទុំ គឺ​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​វីតាមីន K ប៉ូតាស្យូម និង​ជាតិ​កាកសរសៃ ដែល​មាន​សមត្ថភាព​ជួយ​បង្កើត​​ទឹក​ដោះ​បាន​កាន់​តែ​ច្រើន និង​ពេញ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សន សុភា · កែ Sep 21, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម