backup og meta

ផ្តាច់ដោះកូន ម៉ាក់ៗធ្វើបែបនេះទើបសុដន់មិនឡើងរឹង ទៅជាឈឺ ឬលាសដោះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 25, 2020

    ផ្តាច់ដោះកូន ម៉ាក់ៗធ្វើបែបនេះទើបសុដន់មិនឡើងរឹង ទៅជាឈឺ ឬលាសដោះ

    ម៉ាក់ៗ​ភាគ​ច្រើន​ពេល​ផ្តាច់​ដោះ​កូន តែង​តែ​ជួប​បញ្ហា​លាស​ដោះ មាន​ន័យ​ថា សុដន់​ឡើង​តឹង រឹង ហើយ​ឈឺ ទៅ​ជា​គ្រុន​ស្រៀវ​ស្រាញ ដោយសារ​តែ​បរិមាណ​ទឹក​ដោះ​ឡើង​ចាល់ មិន​អាច​បញ្ចេញ​មក​ក្រៅ​បាន។

    អនុរដ្ឋលេខាធិការ ក្រសួង​សុខាភិបាល លោកជំទាវ ប្រាក់ សោភ័ណនារី បាន​ឲ្យ​ដឹង​ថា ការ​ផ្តាច់​ដោះ​កូន ម្តាយ​មិន​អាច​ធ្វើ​គំហុក​ភ្លាមៗ ចង់​ឲ្យ​កូន​ឈប់​បៅ​ដោះ ឈប់​ភ្លាម​តែ​ម្តង មិន​ល្អ​នោះ​ទេ។ វេជ្ជបណ្ឌិត​រូប​នេះ​ពន្យល់​ថា ពេល​ផ្តាច់​ដោះ​កូន ម្តាយត្រូវ​ព្យាយាម​ផ្តាច់​ដោះ​កូន​បន្តិច​ម្តងៗ ដោយ​ពន្យារ​ពេល​ឲ្យ​កូន​បៅ​បន្តិច​ម្តងៗ ដែល​រយៈ​សម​ស្រម​សម្រាប់​ផ្តាច់​ដោះ​កូន យ៉ាង​ហោច​ណាស់​ក៏​១ខែ​ដែរ ទម្រាំ​ផ្តាច់​បាន​ជា​ស្ថាពរ។

    ការ​ពន្យារ​ពេល​ឲ្យ​កូន​បៅ​បន្តិច​ម្តងៗ បែប​នេះ​ទើប​ក្រពេញ​ទឹក​ដោះ​កាត់​បន្ថយ​ការ​ផលិត​បន្តិច​ម្តងៗដែរ មាន​ន័យ​ថា យើង​ធ្លាប់​ឲ្យ​កូន​បៅ​រៀងរាល់ ២-៣ ម៉ោង/ម្តង យើង​ត្រូវ​ពន្យារ​ពេល ៣-៤ ម៉ោង/ម្តង បន្ទាប់​មកត្រូវពន្យារ​បន្ថែមទៀត​ដល់​ទៅ៥ ឬ៦ ម៉ោង នោះ​ទើប​ការ​ផលិត​ទឹក​ដោះ​ថយ​ចុះ​ ឯ​ម្តាយ​ក៏​មិន​ជួប​បញ្ហា​លាស​ដោះ។

    “ធម្មតា​ទឹក​ដោះ​កំពុង​ផលិត យើង​នឹក​ឃើញ​ចង់​ផ្តាច់​ថ្ងៃ​ហ្នឹង​ភឹង លែង​ឲ្យ​កូន​បៅ​សោះ អ៊ីចឹង​អ្នក​ផលិត (ដោះ) មាន​ដឹង​ឯណា ក្រពេញ​ទឹក​ដោះ​នៅ​តែ​ផលិត​មក​ទៀត ធ្វើ​ឲ្យ​យើង​ប្រឈម​បញ្ហាលាស​ដោះ”។ លោកជំទាវ ប្រាក់ សោភ័ណនារី រៀបរាប់។

    បើ​សិន​ជា​ម្តាយជួប​បញ្ហា​លាស​ដោះ ឡើង​រឹង តឹង​ហើយ​ឈឺ​នោះ ត្រូវ​យក​កន្សែង ឬ​ស្បៃ ជ្រលក់​ទឹក​ក្តៅ​ឧណ្ហៗមក​រុំ​ជុំវិញ​ដោះ រួច​ទុក​មួយ​សន្ទុះ សឹម​ច្របាច់ ឬ​បូម​ទឹក​ដោះ​ចេញ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 25, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម