home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ផ្តាច់ដោះកូន ម៉ាក់ៗធ្វើបែបនេះទើបសុដន់មិនឡើងរឹង ទៅជាឈឺ ឬលាសដោះ

ផ្តាច់ដោះកូន ម៉ាក់ៗធ្វើបែបនេះទើបសុដន់មិនឡើងរឹង ទៅជាឈឺ ឬលាសដោះ

ម៉ាក់ៗ​ភាគ​ច្រើន​ពេល​ផ្តាច់​ដោះ​កូន តែង​តែ​ជួប​បញ្ហា​លាស​ដោះ មាន​ន័យ​ថា សុដន់​ឡើង​តឹង រឹង ហើយ​ឈឺ ទៅ​ជា​គ្រុន​ស្រៀវ​ស្រាញ ដោយសារ​តែ​បរិមាណ​ទឹក​ដោះ​ឡើង​ចាល់ មិន​អាច​បញ្ចេញ​មក​ក្រៅ​បាន។

អនុរដ្ឋលេខាធិការ ក្រសួង​សុខាភិបាល លោកជំទាវ ប្រាក់ សោភ័ណនារី បាន​ឲ្យ​ដឹង​ថា ការ​ផ្តាច់​ដោះ​កូន ម្តាយ​មិន​អាច​ធ្វើ​គំហុក​ភ្លាមៗ ចង់​ឲ្យ​កូន​ឈប់​បៅ​ដោះ ឈប់​ភ្លាម​តែ​ម្តង មិន​ល្អ​នោះ​ទេ។ វេជ្ជបណ្ឌិត​រូប​នេះ​ពន្យល់​ថា ពេល​ផ្តាច់​ដោះ​កូន ម្តាយត្រូវ​ព្យាយាម​ផ្តាច់​ដោះ​កូន​បន្តិច​ម្តងៗ ដោយ​ពន្យារ​ពេល​ឲ្យ​កូន​បៅ​បន្តិច​ម្តងៗ ដែល​រយៈ​សម​ស្រម​សម្រាប់​ផ្តាច់​ដោះ​កូន យ៉ាង​ហោច​ណាស់​ក៏​១ខែ​ដែរ ទម្រាំ​ផ្តាច់​បាន​ជា​ស្ថាពរ។

ការ​ពន្យារ​ពេល​ឲ្យ​កូន​បៅ​បន្តិច​ម្តងៗ បែប​នេះ​ទើប​ក្រពេញ​ទឹក​ដោះ​កាត់​បន្ថយ​ការ​ផលិត​បន្តិច​ម្តងៗដែរ មាន​ន័យ​ថា យើង​ធ្លាប់​ឲ្យ​កូន​បៅ​រៀងរាល់ ២-៣ ម៉ោង/ម្តង យើង​ត្រូវ​ពន្យារ​ពេល ៣-៤ ម៉ោង/ម្តង បន្ទាប់​មកត្រូវពន្យារ​បន្ថែមទៀត​ដល់​ទៅ៥ ឬ៦ ម៉ោង នោះ​ទើប​ការ​ផលិត​ទឹក​ដោះ​ថយ​ចុះ​ ឯ​ម្តាយ​ក៏​មិន​ជួប​បញ្ហា​លាស​ដោះ។

“ធម្មតា​ទឹក​ដោះ​កំពុង​ផលិត យើង​នឹក​ឃើញ​ចង់​ផ្តាច់​ថ្ងៃ​ហ្នឹង​ភឹង លែង​ឲ្យ​កូន​បៅ​សោះ អ៊ីចឹង​អ្នក​ផលិត (ដោះ) មាន​ដឹង​ឯណា ក្រពេញ​ទឹក​ដោះ​នៅ​តែ​ផលិត​មក​ទៀត ធ្វើ​ឲ្យ​យើង​ប្រឈម​បញ្ហាលាស​ដោះ”។ លោកជំទាវ ប្រាក់ សោភ័ណនារី រៀបរាប់។

បើ​សិន​ជា​ម្តាយជួប​បញ្ហា​លាស​ដោះ ឡើង​រឹង តឹង​ហើយ​ឈឺ​នោះ ត្រូវ​យក​កន្សែង ឬ​ស្បៃ ជ្រលក់​ទឹក​ក្តៅ​ឧណ្ហៗមក​រុំ​ជុំវិញ​ដោះ រួច​ទុក​មួយ​សន្ទុះ សឹម​ច្របាច់ ឬ​បូម​ទឹក​ដោះ​ចេញ។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


អត្ថបទពាក់ព័ន្ធ

សម្រាលថ្មីៗ ស្ត្រីមួយចំនួនជួបបញ្ហាលាសដោះដោយអី? ត្រូវធ្វើបែបណា?

ម៉ាក់ៗបំបៅដោះកូន អាចញ៉ាំកាហ្វេបានទេ?

អ្នកជំនាញឲ្យម៉ាក់ៗបំបៅដោះបែបនេះ ទើបកូនទទួលសារធាតុចិញ្ចឹមគ្រប់គ្រាន់ ហើយថ្លោស

បំបៅដោះមិនត្រឹមសុខភាពល្អទាំងម្ដាយ និងកូនប៉ុណ្ណោះទេ ថែមទាំងជួយឲ្យស្រកទម្ងន់ទៀត

ម៉ាក់ៗបំបៅដោះកូនគួររក្សាជាតិទឹកឲ្យបានត្រឹមត្រូវ កុំឲ្យ​ខ្វះទឹកដោះសម្រាប់អូនៗ

ឮគេថា បំបៅដោះកូនធ្វើឲ្យសុដន់យារធ្លាក់ តែគ្រូពេទ្យលើកឡើងពីកត្តាទាំងនេះវិញ

ការបំបៅដោះកូន៖ អ្វីដែលម្តាយគ្រប់រូបត្រូវដឹង

អ្នកជំនាញថា ការបំបៅដោះកូនរបស់ម៉ាក់ៗមួយចំនួននៅមានកំហុសឆ្គង

សញ្ញាបញ្ជាក់ កូនតូចឃ្លាន និងរបៀបបំបៅដោះត្រឹមត្រូវ


រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 25/08/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត