backup og meta

ចែករំលែក

ឬ​ចម្លង​តំណភ្ជាប់

ក្រោយអាអូនក្អួត ឬក្អែ ម៉ាក់ប៉ាគួរឲ្យកូនបៅម្ដងទៀត ឬអត់?

ក្រោយអាអូនក្អួត ឬក្អែ ម៉ាក់ប៉ាគួរឲ្យកូនបៅម្ដងទៀត ឬអត់?

ចំពោះ​អា​អូន​តូច​ៗ ក្រោយ​ពេល​បៅ​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ​រួច ជួន​កាល អា​អូនក្អួត ឬក្អែ​​ចេញ​មក​ក្រៅ​វិញ ដែល​អាច​ជា​រឿង​ឈឺក្បាល​មួយ​សម្រាប់​យើង​ជា​អាណាព្យាបាល។ ជា​មួយ​គ្នា​នេះ​ក៏​មាន​ចម្ងល់​មួយ​លើក​ឡើង​ថា បើ​អា​អូន​ក្អួត ឬ​ក្អែ​ក្រោយ​បៅ​រួច យើង​គួរ​ឲ្យ​កូន​បៅ​ម្ដង​ទៀង​ឬ​អត់?

ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ

តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ពន្យល់​ថា បញ្ហា​កូន​តូច​ម៉ឹម​ដោះ​ម៉ាក់ ឬ​ទឹក​ដោះ​គោ​រួច ក្អែចេញ​មក​វិញ មូល​ហេតុ​ចម្បង​មក​ពី​យើង​ឲ្យ​កូន​បៅ​ឆ្អែត​ជ្រុល។ ចំណែក​កត្តា​រួម​ផ្សំ​ផ្សេង​ទៀត ដែល​បណ្ដាល​ឲ្យ​អាអូន​ក្អួត ឬ​ក្អែ​​ចេញ​មក​វិញ​នោះ​គឺ​ការ​បំបៅ​ដោះ​កូន​មិន​បាន​ត្រឹម​ត្រូវ​តាម​ក្បូន​ខ្នាត ដោយ​ឲ្យ​កូន​ដេក​បៅ ឬ​បៅ​រួច​ភ្លាម​ឲ្យ​កូន​គេង​ភ្លាម។

បើ​កូន​បៅ​ហើយ​ក្អួត ឬ​ក្អែ​ចេញ​មក​វិញ គួរ​ឲ្យ​កូន​បៅ​ម្ដង​ទៀត ឬ​អត់?

វេជ្ជបណ្ឌិត​ខាង​លើ​ឲ្យ​ដឹង​ទៀត​ថា ប្រសិន​បើ​មាន​អាការៈ​បែប​នេះ​កើត​ឡើង គួរ​ផ្អាក​បន្តិច​ចន្លោះ​ពី ១០-១៥នាទី រួច​សឹម​ឲ្យ​កូន​បៅ​បន្ត​ទៀត​​ ឬ​ម្យ៉ាង​ ប្រសិន​ជា​ឃើញ​អា​អូន​ឃ្លាន ស្រ​វ៉ា​យក​ដប​ទឹក​ដោះ​គោ ឬ​ដោះ​ម៉ាក់​ៗ​ក្រោយ​ក្អែ ឬ​ក្អួត​រួច។

ក្រោយ​ពី​អា​អូន​ក្អួត ឬ​ក្អែ​ក្រោយ​បៅ​រួច បើ​ចង់​ឲ្យ​កូន​បៅ​ម្ដង​ទៀត ម៉ាក់​ប៉ា​គួរ​តែ​ផ្ដល់​ទឹក​ដោះ​គោ ឬ​ទឹក​ដោះ​ម៉ាក់ៗ​បន្តិច​ម្ដងៗ​ឲ្យ​កូន និង​តាម​ដាន​ថា​អា​អូន​នឹង​ក្អួត ឬ​ក្អែ​ចេញ​មក​វិញ​ឬ​ក៏​អត់។ លើស​ពី​នេះ ចំពោះ​ក្មេង​មាន​អាយុ​លើ​ស​ពី​៦​ខែ បៅ​ហើយ​មាន​បញ្ហា​ក្អួត ឬ​ក្អែ ម៉ាក់​ប៉ា​អាច​ផ្ដល់​ទឹក​ឲ្យ​អា​អូន​ញ៉ាំ ដើម្បី​បង្ការ​អា​អូន​ខ្សោះ​ជាតិ​ទឹក។

ផ្ទុយ​ទៅ​វិញ បើ​អា​អូន​ក្អួត ឬ​ក្អែ​ក្រោយ​បៅ​ក្នុង​បរិមាណ​ច្រើន ឬ​ញឹក​ញាប់ យក​ល្អ​គួរ​នាំ​កូន​ទៅ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ជំនាញ ព្រោះ​បើ​តាម​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ទារក​ដែល​ម៉ឹម​ហើយ ក្អែ​ចេញ​មក​វិញ​ញឹក​ញាប់ ក្នុង​បរិមាណ​ច្រើនៗ​នោះ អាច​មិន​មែន​មក​ពី​បច្ចេកទេស​នៃ​ការ​បំបៅ​កូន​មួយ​មុខ​នោះ​ទេ គឺ​កូន​មាន​បញ្ហា​សុខ​ភាព ដូច​ជា​បញ្ហា​ក្រពះ​តូច​ត្បៀត។

អា​អូន​​ក្អួត ឬ​​ក្អែ​​

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Spitting up and vomiting https://www.aboutkidshealth.ca/Article?contentid=457&language=English

Breastfeeding FAQs: Some Common Concerns https://kidshealth.org/en/parents/breastfeed-concerns.html

 

កំណែ​ប្រែបច្ចុប្បន្ន

04/11/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 04, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម