backup og meta

ប្រការគួរធ្វើ និងមិនគួរធ្វើ ពេលបំបៅកូនដោយប្រើដបទឹកដោះគោ

ប្រការគួរធ្វើ និងមិនគួរធ្វើ ពេលបំបៅកូនដោយប្រើដបទឹកដោះគោ

នៅ​ពេល​ទារក​លូតលាស់​ធំ​ទៅ ម៉ាក់​ៗ​សម័យ​ថ្មី​ត្រូវ​ចេញ​ទៅ​ប្រកប​របរ​ចិញ្ចឹមជីវិត មិន​សូវ​មាន​ពេល​បំបៅ​ដោះ​កូន​ដោយ​ផ្ទាល់​នោះ​ទេ។ ភាគ​ច្រើន​គឺ​ម៉ាក់ៗ និយម​ឲ្យ​អា​អូន​បៅ​​ទឹក​ដោះ​គោម្សៅ ឬ​ប៉ូម​ទឹក​ដោះ​ដាក់​ក្នុង​ដបទុក​ឲ្យ​កូន​បៅ ហេតុ​នេះ​ហើយ​ទើប​ម៉ាក់​ៗ​ប៉ា​គួរ​តែ​យល់​ដឹង​ច្បាស់​ពី​របៀប​ដាក់​កូន​បៅ​ដប​ទឹក​ដោះ​គោ​ត្រឹម​ត្រូវ និង​ឥរិយាបថ​មិន​សមរម្យ​ណា​គួរ​ចៀសវាង។

អត្ថន័យពណ៌ និងរូបរាងលាមកទារក

តាម​ពិត​ទៅ កត្តា​គួរ​ធ្វើ​ចម្បង​នោះ​គឺ​រក្សា​ដប​ទឹក​ដោះ​គោ​គ្រប់​ផ្នែក​ទាំង​អស់​ឲ្យ​ស្អាត​ជានិច្ច ដើម្បី​ការពារ​ពពួក​បាក់តេរី​កកើត​បណ្ដាល​ឲ្យ​កូន​ឈឺ​ពេល​ប្រើ​។

ប្រការ​គួរ​ធ្វើ​ពេល​បំបៅ​កូន​ដោយប្រើ​ដប​ទឹក​ដោះ​គោ

១. ជ្រើសរើស​ពេល​វេលា​ដែល​កូន​មិន​រក​រឿង ហើយ​មិន​ឃ្លាន​ពេក​ពេល​បំបៅ​ដោយ​ប្រើ​ដប​ទឹក​ដោះ​គោ

២. ដាក់​ដប​នៅ​មុំ​មួយ (ផ្អៀង​បន្តិច) ជា​ជាង​ដាក់​ដប​ត្រង់​ឡើង​លើ​ចុះ​ក្រោម ដើម្បី​ឲ្យ​ទឹក​ដោះ​គោ​ចេញ​តែ​ពេល​អា​អូន​បឺត​យក

៣. សម្រាក​មួយ​ភ្លែត​សិន ពេល​ឃើញ​អា​អូន​ហត់​ពេល​កំពុង​បៅ ហើយ​សឹម​បន្ត​បៅ​ម្ដង​ទៀត

៤. ដាក់​កូន​ក្នុង​ទម្រង់​ក្បាល​ខ្ពស់​ជាង​ខ្លួន

៥. ឲ្យ​អា​អូន​បៅ​ឲ្យ​ស៊ប់​ក្បាល​ដោះ​ជ័រ

. សង្កេត​មើល​កូន​ដើម្បី​ដឹង​ថា​តើ​កូន​ឆ្អែត ឬ​នៅ ទោះ​បី​ជា​ក្នុង​ដប​សល់​ទឹក​ដោះ​ ឬ​ទឹកដោះគោម្សៅក៏​ដោយ។

ប្រការ​មិន​គូរ​ធ្វើ​ពេល​បំបៅ​កូន​ដោយ​ដប​ទឹក​ដោះ​គោ

១. ចៀស​វាង​ផ្ដល់​ទឹក​ឲ្យ​កូន​បៅ បើ​ទារក​ក្រោម​អាយុ ៦​ខែ (អាច​បន្តក់​ទឹក ២-៣តំណក់​ផ្សើម​បំពង់​ក​កូន​បាន បើ​កូន​បៅ​ទឹកដោះគោម្សៅ)

២. មិន​គួរ​ឲ្យ​កូន​កាន់​ដប​ទឹក​ដោះ​គោ​ដោយ​ខ្លួន​ឯង ព្រោះ​កូន​អាច​ឈ្លក់ ឆ្លង​មេរោគ​ក្នុង​ត្រចៀក ឬ​កូន​អាច​បៅ​ច្រើន​លើស​តម្រូវ​ការ

៣. ចៀស​វាង​ឲ្យ​កូន​គេង​បៅ​រហូត​ដល់​គេង​លក់

៤. កុំ​បណ្ដោយ​ឲ្យ​កូន​បៅ​រហូត​ដល់​អស់​ទឹក​ដោះ​ ឬទឹកដោះគោ​ពី​ដប បើ​ឃើញ​កូន​ឆ្អែត​ហើយ គួរ​ឈប់​ឲ្យ​កូន​បៅ

៥. ចៀស​វាង​ឲ្យ​កូន​បៅ​ទឹក​ដោះ​ ឬទឹកដោះគោ​សល់។

ក្នុង​ករណី ម៉ាក់​ប៉ា​មាន​ចម្ងល់​ណា​មួយ​ទាក់​ទង​នឹង​សុខភាព​កូន ឬ​ចំណី​អាហារ​ដែល​កូន​ញ៉ាំ យក​ល្អ​គួរ​ទៅ​ពិភាក្សាយោបល់​ពី​អ្នក​ជំនាញ​ត្រឹម​ត្រូវ ជា​ជាង​ធ្វើ​សកម្មភាព​តាម​គ្នា ព្រោះ​ក្មេង​ម្នាក់ៗ​លូតលាស់​ខុស​ៗ​គ្នា។

​ដប​ទឹក​ដោះ​គោ

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Feeding From a Bottle https://www.cdc.gov/nutrition/infantandtoddlernutrition/bottle-feeding/index.html

Infant Formula: Safety Do’s and Dont’s https://www.fda.gov/consumers/consumer-updates/infant-formula-safety-dos-and-donts

The dos and don’ts of safe formula feeding https://www.todaysparent.com/baby/baby-food/the-dos-and-donts-of-safe-formula-feeding/

កំណែ​ប្រែបច្ចុប្បន្ន

03/01/2022

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ជ្រើសរើសដបទឹកដោះគោ និងក្បាលដោះជ័របែបណាស័ក្តិសមនឹងកូន?

ម៉េចដបទឹកដោះគោខ្លះ ប្រើរួចមានក្លិនជូរផ្អូម ទោះលាង-ស្រុះទឹកក្ដៅហើយក៏ដោយ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jan 03, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម