backup og meta

ទឹកដោះម្ដាយសំខាន់ តែបើមិន​ប្រយ័ត្ន​កូនអាចខ្វះវីតាមីនមួយ​ប្រភេទ

ទឹកដោះម្ដាយសំខាន់ តែបើមិន​ប្រយ័ត្ន​កូនអាចខ្វះវីតាមីនមួយ​ប្រភេទ

ទឹក​ដោះ​ម្ដាយ​ជា​អាហារ​លេខ ​១ ​របស់​ទារក ហើយ​អ្នក​ជំនាញ​មួយ​ចំនួន​តែង​ប្រៀប​ធៀប​ទឹក​ដោះ​ម្ដាយ​ដូច​នឹង​ឱសថ​ទិព្វ​សម្រាប់​ទារក ព្រោះ​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​គ្រប់​មុខ​ដែល​ទារក​ត្រូវ​ការ និង​ជួយ​ការពារ​កូន​ពី​ការ​កើត​ជំងឺ​តូច​តាច​មួយ​ចំនួន​ថែម​ទៀត​ផង។ ទោះ​ជា​យ៉ាង​ណា ទឹក​ដោះ​ម្ដាយ​ខ្វះ​នូវ​វីតាមីន​ចាំបាច់​មួយ​សម្រាប់​ទារក​នោះ​គឺ វីតាមីន D

អត្ថន័យពណ៌ និងរូបរាងលាមកទារក

កាលវិភាគចាក់ថ្នាំបង្ការកូន

យោង​តាម CDC អាមេរិក​ឲ្យ​ដឹង​ថា វីតាមីន D ត្រូវការ​ជា​ចាំ​បាច់ ដើម្បី​គាំទ្រ​ដល់​ការ​លូតលាស់​ឆ្អឹង​ឲ្យ​មាន​សុខភាព​ល្អ បង្ការ​បញ្ហា​ដែល​បណ្ដាល​ឲ្យ​ឆ្អឹង​ខ្សោយ ឬ​ខូច​ទ្រង់​ទ្រាយ។ កង្វះ​វីតាមីន Dលើ​ទារក​ដែល​បំបៅ​ដោយ​ទឹក​ដោះ​ម្តាយ​គឺ​កម្រ​ណាស់ ប៉ុន្តែ​វា​អាច​កើត​ឡើង​បើ​ទារក​មិន​ទទួល​បាន​វីតាមីន D បន្ថែម​ពី​អាហារ ឬ​អាហារ​បំប៉នវីតាមីន D ឬ​ការ​ទទួល​បាន​ពីពន្លឺ​ព្រះ​អាទិត្យ​មិន​គ្រប់​គ្រាន់។

ទាក់​ទង​នឹង​បញ្ហា​នេះ​ដែរ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​ជំងឺ​កុមារ សញ្ញា​ប័ត្រ​ពី​ប្រទេស​បារាំង បាន​ពន្យល់​ឲ្យ​ដឹង​ដែរ​ថា ដោយ​សារ​ទឹកដោះ​ម្ដាយ​មិន​សូវ​សម្បូរ​វីតាមីន D ហេតុ​ដូច្នេះ​ហើយ ទារក ឬ​កុមារ​ដែល​បៅ​ទឹក​ដោះ​ម្ដាយ ត្រូវ​បាន​ណែ​នាំ​ឲ្យ​ទទួល​វីតាមីន D3 បន្ថែម​ចំនួន ៤០០IU/ថ្ងៃ (ចាប់​តាំង​ពី​ពេល​កើត​ដល់​អាយុ ៦ខែ)។ លោក​ស្រី​បន្ត​ថា ចំណែក កុមារ​ដែល​បៅ​ទឹក​ដោះ​គោ​ម្សៅ មិន​ចាំ​បាច់​ផ្ដល់​វីតាមីន D បន្ថែម​ដូច​ក្មេង​បៅ​ទឹក​ដោះ​ម្ដាយ​នោះ​ទេ។

វេជ្ជបណ្ឌិត​រូប​នេះ​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា ចាប់​ពី​អាយុ ៦​ខែ ​នៅ​ពេល​ដែល​កុមារ​ទទួល​បាន​នូវ​អាហារ​សម្រន់​បន្ថែម​ដែល​សម្បូរ​វីតាមីន​ហើយ ​កុមារ​ញ៉ាំ​អាហារ​បាន​ច្រើន និង​ត្រូវ​ពន្លឺ​ថ្ងៃ​គ្រប់​គ្រាន់ កុមារ​មិន​ចាំ​បាច់​បន្ថែម​វីតាមីន D ទៀត​ទេ។

ទឹក​ដោះ​ម្ដាយ​

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Vitamin D https://www.cdc.gov/breastfeeding/breastfeeding-special-circumstances/diet-and-micronutrients/vitamin-d.html

Does my baby need a vitamin D supplement?https://www.mayoclinic.org/healthy-lifestyle/infant-and-toddler-health/expert-answers/vitamin-d-for-babies/faq-20058161

កំណែ​ប្រែបច្ចុប្បន្ន

27/01/2022

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

បំបៅដោះកូនកាត់បន្ថយហានិភ័យកើតជំងឺមហារីកសុដន់

សំណួរម៉ាក់ៗឆ្ងល់ច្រើន បំបៅដោះកូនអាចចាក់វ៉ាក់សាំងកូវីដ-១៩ បានអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jan 27, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម