បេប៊ី សំដៅលើអូនៗទើបនឹងកើត រហូតដល់អាយុ ១ឆ្នាំ ហើយការថែទាំអូនៗ ក៏មិនមែនជារឿងងាយស្រួលទេ ពិសេសអំឡុងពេលអូនៗចាប់ផ្តើមចេះញ៉ាំអាហារផ្សេងក្រៅពីទឹកដោះម៉ាក់ៗ ខណៈអាហារមួយចំនួន ពេទ្យហាមដាច់ខាតមិនឲ្យបេប៊ីញ៉ាំជាដាច់ខាត ថ្វីដ្បិតថាដល់អាយុ ៦ ខែ អូនៗអាចទទួលអាហារបន្ថែម (បបរខាប់គ្រប់គ្រឿង) ក្រៅពីទឹកដោះម៉ាក់ៗក៏ដោយ។ អាហារទាំងនោះ “Hello គ្រូពេទ្យ” នឹងបញ្ជាក់នៅខាងក្រោមនេះ។
ទារកអាយុក្រោម ១ឆ្នាំ មិនគួរឲ្យញ៉ាំទឹកឃ្មុំនោះឡើយ ទោះស្ថិតក្នុងទម្រង់អ្វីក៏ដូច (ទឹកឃ្មុំស្រស់ នំ ឬអាហារមានបញ្ចូលទឹកឃ្មុំ)។ ត្រូវចាំថា ទឹកឃ្មុំមិនល្អចំពោះបេប៊ីយើងឡើយ ព្រោះវាសម្បូរទៅដោយជាតិ Clostridium botulinum ដែលអាចបង្កទៅជាលម្អងជាតិ Botulinum។ លម្អងទាំងនេះ គឺជាជាតិពុលលាក់មុខ ធ្វើឲ្យប្រព័ន្ធសាច់ដុំអូនៗចុះខ្សោយ ធ្លាក់ចុះសមត្ថភាពជញ្ជក់ទឹកដោះ យំមិនឮ ទល់លាមក និងខ្សោយសាច់ដុំ អាចនឹងខ្វិន។ ទាំងនេះ គឺដោយសារប្រព័ន្ធផ្លូវពោះវៀនទារកមិនទាន់រឹងមាំ ដើម្បីប្រយុទ្ធជាមួយជាតិលម្អង និងជាតិពុលក្នុងទឹកឃ្មុំបាន។
ត្រូវផ្តល់ឲ្យអូនៗនូវទឹកដោះម្តាយ ឬម្សៅទឹកដោះ រហូតទាល់អូនៗឈានដល់វ័យមួយឆ្នាំ។ អូនវ័យក្រោមមួយឆ្នាំ មិនមានលទ្ធភាពបំបែកអង់ហ្ស៊ីម និងប្រូតេអ៊ីនក្នុងទឹកដោះគោបានទេ ខណៈជារ៉ែផ្សេងៗក្នុងទឹកដោះគោ កាន់តែធ្វើឲ្យអូនៗប្រឈមបញ្ហាតម្រងនោម។ លើសពីនេះ ផ្ទុយពីទឹកដោះម៉ាក់ៗ និងម្សៅទឹកដោះ ទឹកដោះគោ ក៏មិនមានសារធាតុចិញ្ចឹមចាំបាច់គ្រប់គ្រាន់សម្រាប់ការការលូតលាស់រស់អូនៗនោះដែរ។
ដាច់ខាតកុំឲ្យអូនៗញ៉ាំផលិតផលអាហារនាំច្នៃចេញពីស៊ុតឲ្យសោះ បើសិនជាអូនៗមិនទាន់ឈានដល់វ័យមួយឆ្នាំ។ ធ្វើនេះគឺដើម្បីកាត់បន្ថយហានិភ័យអាលែកហ្ស៊ី ឬប្រតិកម្មអាលែកហ្ស៊ី ទៅថ្ងៃមុខ ព្រោះប្រូតេអ៊ីនភាគច្រើនមាននៅក្នុងស៊ុត ជាប្រភពនៃសារធាតុបង្កអាលែកហ្ស៊ី ខណៈប្រូតេអ៊ីនក្នុងផ្នែកសនៃស៊ុត ជាអាចមូលហេតុចម្បងនាំឲ្យអូនៗមានប្រតិកម្មអាលែកហ្ស៊ី។ ចាប់ពីឈានដល់វ័យ ៥ឆ្នាំ ក្មេងៗជាធម្មតា នឹងមានលទ្ធភាពអាចប្រយុទ្ធប្រឆាំងសារធាតុអាលែកហ្ស៊ីក្នុងផ្នែកសរបស់ស៊ុតបាន។
៤- ពពួកក្រូច
ដាច់ខាតមិនត្រូវឲ្យបេប៊ីញ៉ាំផ្លែឈើអំបូរក្រូចនោះឡើយ ពិសេសអំឡុងពេល ១-២ ខែដំបូងក្រោយសម្រាល ព្រោះអាហារទាំងនេះ សម្បូរវីតាមីន និងអាស៊ីដ អាចធ្វើឲ្យអូនៗឈឺពោះ និងច្រាលអាស៊ីដក្រពះបាន។
៥- អាហារសមុទ្រ និងពពួកខ្យងគ្រំ
អាហារដែលងាយនឹងអាលែកហ្ស៊ីបំផុតចំពោះបេប៊ី គឺជាអាហារសមុទ្រ និងពពួកខ្យងគ្រំ។ អាចពិភាគ្សាជាមួយគ្រូពេទ្យ មុនសម្រេចចិត្តផ្តល់អាហារទាំងនេះទៅអូនៗ សូម្បីតែសាច់ត្រីគ្មានឆ្អឹង ឬត្រីធូណាក្តី។
៦- អាហារទំហំតូចៗ និងរឹង
ពពួកអាហារដូចជាគ្រាប់ផ្លែឈើ ពោតបំពង ទំពាំងបាយជូរ បន្លែឆៅ ផ្លែឈើក្រៀម គ្រាប់ធញ្ញជាតិ និងអាហារតូចៗ រឹងៗផ្សេងទៀត សុទ្ធតែដាច់ខាតកុំឲ្យអូនៗញ៉ាំ។ ពពួកអាហារទាំងនេះ គឺគ្រោះថ្នាក់ណាស់ចំពោះបេប៊ីតូចៗ អាចស្លាក់ជាប់នៅបំពងខ្យល់ (បំពង់ក) អូនៗគ្រប់ពេល។ គ្រប់អាហារផ្តល់ឲ្យបេប៊ី ត្រូវតែកិន ឬចិញ្ច្រាំឲ្យបានតូចបំផុត ឬចម្អិនឲ្យទន់ ចាំឲ្យទៅបេប៊ីញ៉ាំ។