backup og meta

ម៉ាក់ប៉ាធ្លាប់ឆ្ងល់អត់ ហេតុអីបានទារកកើតភ្លាម ខ្លះយំ ខ្លះញញឹម?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 13, 2020

    ម៉ាក់ប៉ាធ្លាប់ឆ្ងល់អត់ ហេតុអីបានទារកកើតភ្លាម ខ្លះយំ ខ្លះញញឹម?

    យើង​ដឹង​ហើយ​ថា ភាគ​ច្រើន​នៃ​ទារក​ដែល​កើត​ចេញ​មក​ភ្លាម តែង​ស្រែក​យំ​ឮពេញ​បន្ទប់​សម្រាល​តែ​ម្ដង។ ចំណែក​ទារក​មួយ​ចំនួន​ទៀត កើត​មក​ចេះ​ញញឹម តែ​មិន​មាន​យំ​ដូច​ទារក​ផ្សេង​ទេ។ យើង​មាន​ដែល​ឆ្ងល់​អត់ ហេតុ​អ្វី​បាន​អា​អូន​កើត​មក​ចេះ យំ ឬ​ញញឹម?

    ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា ទារក​ដែល​ទើប​នឹង​កើត​មក​យំ ដោយ​សារ​តែ​សួត​របស់​អា​អូន​ចាប់​ផ្ដើម​ដំណើរការ ​ស្រូប​យក​អុកស៊ីសែននៅ​ខាង​ក្រៅ​ពោះ​ម្ដាយ។ “ទារក​ពេល​ដែល​នៅ​ក្នុង​ពោះ​ម្ដាយ គាត់​មិន​អាច​ដក​ដង្ហើម​ដោយ​ផ្ទាល់​បាន​ទេ។ ទារក​ដក​ដង្ហើម​តាម​រយៈ​ទង​សុក ឬ​ស្រូប​យក​ទឹក​ភ្លោះ​ជាដើម។ ក្រោយ​សម្រាល​រួច ពេល​ដែល​កាត់​ទង​សុក ធ្វើ​ឲ្យ​មាន​រំញោច​ទៅ​សួត​របស់​ទារក ជាហេតុ​បណ្ដាល​ឲ្យ​អា​អូន​​ស្រែក​យំ”។

    វេជ្ជបណ្ឌិត​ឯក​ទេស​ផ្នែក​សម្ភព​រូប​នេះ បន្ត​ថា ខាង​គ្រូពេទ្យ មាន​តារាង​សម្រាប់​វាយ​តម្លៃ​ទៅ​លើ​ទារក​ទើប​កើត ដើម្បី​បញ្ជាក់​ថា​កូន​មាន​សុខភាព​ល្អ ឬ​មិន​ល្អ ទារក​យំ​ខ្លាំង ឬ​អត់ ស្បែក​ក្មេង​មាន​បញ្ហា ឬ​គ្មាន។ មួយ​ទៀត គ្រូពេទ្យ​ក៏​ត្រូវ​សង្កេត​មើល​លើ​ចលនា​របស់​ទារក​ដែរ ហើយ​យើង​ត្រូវ​ចំណាំ​ថា កាល​ណា​ទារក​ដែល​ទើប​នឹង​កើត​យំ​កាន់​តែ​ខ្លាំង សុខភាព​របស់​អា​អូន​កាន់​តែ​ល្អ។

    ផ្ទុយ​ទៅ​វិញ ចំពោះ​ទារក​ដែល​កើត​មក​ភ្លាម មិន​អាច​សើច​ជំនួស​យំ​បាន​ទេ។ ក្នុង​ករណី​ដែល​ទារក​កើត​មក​មិន​យំ ធ្វើ​ឲ្យ​គ្រូពេទ្យ​ភ័យ​វិញ ព្រោះ​អា​អូន​អាច​មាន​បញ្ហា​សួត ឬ​ឈ្លក់​ទឹក​ភ្លោះ ។ល។ ដូច​នេះ ក្រុម​គ្រូពេទ្យ​នឹង​ត្រូវ​យក​អា​អូន​ទៅ​ពិនិត្យ​ភ្លាម ក្រែង​​អា​អូន​មាន​បញ្ហា​សុខភាព​។

    លោក​បន្ត​ថា អ្វី​ដែល​រៀប​រាប់​ខាង​លើ​នេះ គឺ​និយាយ​ចំពោះ​តែ​ទារក​ដែល​កើត​ភ្លាមៗ​ប៉ុណ្ណោះ ព្រោះ​ទារក​ដែល​ទើប​កើត​មិន​អាច​មិន​យំ​សោះ​នោះ​ទេ។ តែ​បើ​ទារក​ខ្លះ ដែល​កើត​បាន ​១-២ខែ​ ហើយ ចេះ​ញញឹម​ញញែម​ពេល​ម៉ាក់​ប៉ា​និយាយ​ជាមួយ អាច​ដោយ​សារ​កូន​នោះ​ឆ្លាត ព្រោះ​ពេល​នៅ​ក្នុង​ពោះ ម៉ាក់​ប៉ា​ឧស្សាហ៍​និយាយ​លេង​ជាមួយ​កូន​។ល។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 13, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម