backup og meta

ក្មេងតូចឆ្អឹងនៅទន់ បើឧស្សាហ៍ដាក់ឲ្យឈរ ធ្វើឲ្យជើងវៀច ជារឿងពិតអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Nov 03, 2020

    ក្មេងតូចឆ្អឹងនៅទន់ បើឧស្សាហ៍ដាក់ឲ្យឈរ ធ្វើឲ្យជើងវៀច ជារឿងពិតអត់?

    ក្មេង​ទើប​កើត បើ​តាម​ចាស់​ៗ​ច្រើន​តែ​ថ្នម​មិន​ឲ្យ​បញ្ឈរ ឬ​អង្គុយ​ឡើយ ព្រោះ​ខ្លាច​បាក់​មុខ ឬ​ជើង​កោង​ជាដើម។ តើ​នោះ​គឺជា​រឿង​ពិត​ដែរឬ​ទេ?

    ចម្ងល់​នេះ​វេជ្ជបណ្ឌិត សូ សំណាង ឯកទេស​ទូទៅ បាន​បកស្រាយ​តាម​ឯកសារ​របស់ WHO ថា​ ការ​ដើរ​មុន​មិន​ប៉ះ​ពាល់​ធ្ងន់ធ្ងរ និង​មិន​ធ្វើ​ឲ្យ​វៀច​ជើង​របស់​កូន​ទើប​នឹង​កើត​ប៉ុន្មាន​ខែ​នោះ​ទេ។ លោក​បាន​តាម​បញ្ជាក់​ថា ការ​ពិសោធន៍​ជាច្រើន​បង្ហាញ​ថា ក្មេង​អាច​រៀន​ដើរ​ចាប់​ពី ៣ ខែ​ក៏​មិន​ធ្វើ​ឲ្យ​វៀច ឬ​កោង​ជើង​ដែរ តែ​គេ​តម្រូវ​ឲ្យ​ក្មេង​រៀន​ដើរ​ដែល​ល្អ​បំផុត​នៅ​វ័យ​ចាប់ពី ៧ ខែ​ឡើង ព្រោះ​សាច់​ដុំ​ក្មេង​រឹង​មាំ​ល្អ ជាង​វ័យ​នៅ​ខ្ចី។

    ចំណែក​ឆ្អឹង​កូន​នៅ​វ័យ ៣ ខែ​អី​នេះ​គឺ​មិន​ទាន់​រឹងមាំ​ឡើយ តែ​មិនមែន​មាន​ន័យ​ថា​ឆ្អឹង​ទន់ អាច​វៀច​ឡើយ។ ជើង​វៀច​មិន​ទាក់ទង​នឹង​ការ​ដើរ​មុន​អាយុ ឬ​ក្រោយ​ទេ តែទាក់ទង​នឹង​ជំងឺ​ពី​កំណើត ឬកើត​មិន​គ្រប់​ខែ​ជាដើម និងកត្តា​ហ្សែន​ជាដើម។ ​

    វេជ្ជបណ្ឌិត​រូប​នោះ​បន្ត​ទៀត​ថា ការវាយតម្លៃ​ថា​ជើង​កូន​វៀច ឬ​កោង គឺ​គ្រូពេទ្យ​ជំនាញ​អ្នក​ធ្វើ​មិនមែន​ជា​យើង​ឡើយ ហើយ​កូន​ទើប​នឹង​កើត​មក​យើង​តែង​ឃើញ​ជើង​កូន​មាន​លក្ខណៈ​ជា​រង្វង់​ពេល​គេង​នោះ មិនមែន​ជា​បញ្ហា​ជើង​កោង​ឡើយ ពេល​កូន​ធំ​បន្តិច​ម្ដង​ៗ រូបរាង​កាយ​នឹង​លូតលាស់​ពេញ​លក្ខណៈ ហើយ​ក៏​ធម្មតា​ដូច​យើង​វិញ។

    ដូចនេះ​កុំព្យាយាម​ពត់ ឬ​តម្រង​ជើង​កូន​ទាំង​គ្មាន​ជំនាញ ឬ​មិន​ដឹង​ពី​ស្ថានភាពអ្វីទាំងអស់ ព្រោះ​នាំឲ្យ​កើត​មាន​បញ្ហា​ដល់​កូន​ទៅ​វិញ​ទេ។

    ជើងវៀច

     

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Nov 03, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម