backup og meta

កូន​កើតក្នុង​ស្ថានភាពមួយចំនួន​នេះ ប្រឈមមានដៅក្រហម

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Nov 08, 2021

    កូន​កើតក្នុង​ស្ថានភាពមួយចំនួន​នេះ ប្រឈមមានដៅក្រហម

    ដៅសរសៃឈាមក្រហម គឺជាដុំសរសៃឈាមក្រហមនៅលើ ឬក្រោមស្បែកទារក។ ទារកអាចមាន​ដៅ​នេះតាំងពីកំណើត ឬក្នុងខែដំបូងនៃជីវិត។ តើ​ដៅ​សរសៃឈាមក្រហម​ច្រើនកើតលើទារក​បែប​ណា​ខ្លះ?

    ដៅសរសៃឈាមក្រហមអាចមាននៅគ្រប់កន្លែងលើរាងកាយទារក ប៉ុន្តែជាទូទៅមាននៅ​​តំបន់​ក្បាល និងករបស់ទារក។ ដៅនេះអាចមានទំហំតូច ឬធំ ហើយទារកខ្លះអាច​មានដៅនេះ​លើស​ពីមួយ។

    ទារកម្នាក់ក្នុងចំណោម ២០នាក់អាចមានដៅសរសៃឈាមក្រហម ហើយច្រើនកើតលើទារក៖

    ១. កើតមិនគ្រប់ខែ

    ទារកកើតមិនគ្រប់ខែម្នាក់ក្នុងចំណោម ៤នាក់ដែលមានទម្ងន់ក្រោម ១ ០០០ ក្រាម អាច​មាន​ដៅសរសៃឈាមក្រហម។

    ២. កើតមិនគ្រប់គីឡូ

    ទារក​ដែល​កើតមិនគ្រប់គីឡូ ប្រមាណជា​៥០០ ក្រាម ក្រោម​ស្តង់ដារ មានហានិភ័យ ៤០% ក្នុងការមានដៅសរសៃឈាមក្រហម (ទម្ងន់ស្តង់ដា គឺចាប់ពី ២គីឡូកន្លះឡើងទៅ)។

    ៣. កូន​ភ្លោះ

    ទារកដែល​ជាកូនភ្លោះ ពីរ ឬបី ឬច្រើន​ជាង​នេះ​អាចមានហានិភ័យមានដៅសរសៃឈាមក្រហមដែរ​។

    ៤. ទារិកា

    ដៅសរសៃឈាមក្រហមកើតឡើងលើទារិកាច្រើនជាងទារកភេទ​ប្រុស​ ៣ដង ជាពិសេស​​ទារិកាដែល​មាន​ស្បែក​ស។

    ទារកដែលកើតពីម៉ាក់ពពោះនៅអាយុច្រើន ធ្លាប់ព្យាបាលឱ្យមានកូន មាន​ជំងឺបម្រុងក្រឡាភ្លើង ឬ​មាន​សុកពាំងមាត់ស្បួនពេលពពោះក៏អាចមានហានិភ័យមានដៅសរសៃឈាមក្រហមដែរ។

    ដៅសរសៃឈាមក្រហម

    ចង់ស្វែងយល់អត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ដៅសរសៃឈាមក្រហមមាន ៣ ប្រភេទគឺ៖

    • នៅលើស្បែក៖ មានពណ៌ក្រហមស្រស់ មិនមានការឈឺចាប់ និងប៉ះទៅរាងក្តៅឧណ្ហៗ។
    • កប់ក្រោមស្បែក៖ មានពណ៌ខៀវ ឬស្វាយ។ បើប្រៀបនឹងដៅ​សរសៃឈាម​ក្រហម​នៅ​លើ​ស្បែក ទម្រាំអាចលេចឡើងឱ្យឃើញច្បាស់អាចមានរយៈពេលច្រើនសប្តាហ៍បន្ទាប់ពីទារកកើត និងមានដំណាក់កាលលូតលាស់យឺតព្រោះស្ថិតនៅក្រោមស្បែក។
    • លាយបញ្ចូលគ្នា៖ មានពណ៌ក្រហមនៅខាងលើ និងពណ៌ស្វាយនៅខាងក្រោម។

    ដៅសរសៃឈាមក្រហមរីកលូតលាស់លឿនក្នុងអំឡុងពេលទារកមានអាយុ ៣ខែ ហើយ​ភាគ​ច្រើន​នឹងចាប់ផ្តើមរួញបន្តិចម្តងៗនៅពេលទារកមានអាយុ ១ខួបរហូតដល់ ៧ ឆ្នាំ។ ប៉ាម៉ាក់​អាច​សម្រេច​ចិត្តធ្វើការព្យាបាល​ឱ្យ​អូនតូច ប្រសិនបើដៅដុះនៅទីតាំងដែលរំខានដល់សុខភាព ឬ​រូបសម្ផស្ស​អូនតូច។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Nov 08, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម