backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

អាយុ ១៦ សប្តាហ៍៖ បេប៊ី​ចេះច្រើន ម៉ាក់ប៉ាត្រូវធ្វើបែបណាទៀត?

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ Chamnan Amrith · កែ Feb 19, 2021

អាយុ ១៦ សប្តាហ៍៖ បេប៊ី​ចេះច្រើន ម៉ាក់ប៉ាត្រូវធ្វើបែបណាទៀត?

ការលូតលាស់ និងអាកប្បកិរិយា

ពេល​ដាក់​កូន​ឲ្យ​ពោប​លើ​អ្វី​មួយ យើង​នឹង​ឃើញ​អាអូន​ប្រឹង​លើក​ក្បាល និង​ស្មា​ឡើង ហើយ​ប្រឹង​យក​ដៃ​ទប់។ ការ​ប្រឹង​បែប​នេះ​ធ្វើ​ឲ្យ​សាច់​ដុំ​កូន​រឹងមាំ និង​ជួយ​ឲ្យ​មើល​ឃើញ​បាន​ច្រើន​ជាង​មុន​នូវ​របស់​ជុំ​វិញ​ខ្លួន។ អូនតូច​​សប្បាយ​ចិត្ត​នឹង​រមៀល​ខ្លួន​ទៅ​មក ហើយ​អាច​ជួយ​កូន​ឲ្យ​​ឆាប់​ចេះ​រមៀល​កាន់​តែ​លឿន ដោយ​គ្រវី​របស់​លេង​នៅ​ចំហៀង​ខ្លួន​កូន​ម្តង​ហើយ​ម្តង​ទៀត។ ទះ​ដៃ​សាទរ​ហើយ​ញញឹម​ឲ្យ​កូន​ឃើញ ដើម្បី​ជា​ការ​ជំរុញ​ទឹក​ចិត្ត។

ក្នុង​សប្តាហ៍​ចុង​ក្រោយ​នៃខែ ទី៣ នេះ​អាអូន​អាច៖

– ចេះ​ដាក់​ទម្ងន់​នៅ​លើ​ជើ​ងពេល​កាន់​ឲ្យ​ឈរ

– ចាប់​យក​របស់​របរ

– ចាប់​អារម្មណ៍​រក​ម្ចាស់​សំឡេង ​ពិសេស​​ម្តាយ

– និយាយ​តិចៗ

– ​ប្រឹង​ងើប​ខ្លួន​ឯងពេល​ដាក់​ឲ្យ​គេង ។

១- បង្រៀនកូនពីអីខ្លះ?

ដល់​ពេល​ដែល​ម៉ាក់ប៉ា​ជំរុញ​កូន​ឲ្យ​ក្រឡាប់​ខ្លួន​ដោយ​គ្រវី​តុក្កតា ឬ​របស់​លេង​ទៅ​ខាង​ណា​ដែល​កូន​យើង​ឧស្សាហ៍​ក្រឡាប់​ខ្លួន។ សរសើរ​កូន​ដោយ​ការ​ញញឹម​ដាក់ ពេល​ខ្លះ​យើង​ត្រូវ​ធ្វើ​ឲ្យ​អាអូន​មាន​អារម្មណ៍​នឹងនរ ព្រោះ​កូន​យើង​អាច​ខ្លាច ឬ​អៀន​ចំពោះ​ជំនាញ​ថ្មី​នេះ។

សុខភាព និងសុវត្ថិភាព

២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?

គ្រូពេទ្យ​នីមួយៗ​មាន​វិធី​ផ្សេងៗ​គ្នា​ក្នុង​ការ​ពិនិត្យ​សុខភាព​របស់​ទារក ដោយ​ផ្អែក​លើ​ស្ថានភាព​ជាក់​ស្ដែង។ ការ​ធ្វើ​តេស្ត​លើ​រាងកាយ​ទាំងមូល និង​ប្រភេទ​បច្ចេកទេស​សម្រាប់​ធ្វើ​រោគ​វិនិច្ឆ័យ អាស្រ័យ​ទៅ​លើ​ស្ថានភាព​របស់​ក្មេង​ដែរ។ សប្តាហ៍​នេះ គ្រូពេទ្យ​អាច​​ពិនិត្យ ធ្វើ​តេស្ត​មួយ​ចំនួន​ដូច​ជា៖

– ថ្លឹង​ទម្ងន់ វាស់​កម្ពស់ និង​រង្វង់​ក្បាល

– ពិនិត្យ​រាងកាយ រួម​ទាំង​បញ្ហា​ផ្សេងៗ

– ណែ​នាំ​អាហារ​ដែល​កូន​យើង​ត្រូវ​ញ៉ាំ ការ​គេង​ជាដើម។

៣- ត្រូវដឹងពីអីខ្លះ?

ម៉ាក់ប៉ា​មួយ​ចំនួន​តែង​បារម្ភ​នៅ​ពេល​កូន​ថ្លោស​ខ្លាំង​ពេក ទើប​បាន​ប៉ុន្មាន​ខែ​សោះ​អាអូន​បី​មិន​ចង់​រួច។ តើ​កូន​ធាត់​ពេក អាច​មាន​បញ្ហា​អត់?

ធាត់​ខ្លាំង៖ មនុស្ស​ធំ​លើស​ទម្ងន់​ជា​បញ្ហា​ត្រូវ​ព្រួយ​បារម្ភ តែ​ចំពោះ​ទារក​វិញ​ហាក់​មិន​មាន​រឿង​ត្រូវ​ព្រួយ​ច្រើន​នោះ​ទេ។ បេប៊ី​ខ្លះ​ថ្លោស​តាំង​ពី​កំណើត ហើយ​ខ្លះ​ទៀត​ថ្លោស​ពេល​ធំ​ឡើង វា​មិន​មែន​មក​ពី​ការ​ញ៉ាំ​របស់​មិន​ល្អ​ ឬ​មិន​មាន​លំហាត់​ប្រាណ​នោះ​ទេ នេះ​មក​ពី​សាច់​ដុំ​អាអូន​លូត​លាស់​មិន​​ល្អ។ ស្ថាន​ភាព​នេះ​នឹង​បាន​ប្រសើរ​ឡើង​នៅ​ពេល​កូន​យើង​ធំ​ឡើង។ បើ​សិន​ជា​យើង​បារម្ភ​ថា​អាអូន​អាច​ធាត់​ខ្លាំង ត្រូវ​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​វាស់​ទម្ងន់ និង​កម្ពស់​តាម​ស្ថាន​អាយុ។

ប្រលែងលេង​ខ្លាំងៗ៖ កូន​ក្មេង​នឹង​​រីក​រាយ​ខ្លាំង សើច​កក្អឹក​ពេល​​យើង​លេង​បោះ​កូន​ឡើង​លើ​ចុះ​ឡើងៗ។ ការ​ធ្វើ​បែប​នេះ​គ្រោះ​ថ្នាក់​ចំពោះ​កូន អាច​នឹង​មាន​របួស​ពេល​បោះ ឬ​​គ្រវី។ ដោយ​សារ​ក្បាល​ក្មេង​ធំ​ ធ្ងន់​ប្រហែល​នឹង​ទម្ងន់​ខ្លួន​ទាំង​មូល សាច់​ដុំ​ក​មិន​អាច​រឹង​មាំ ទប់​ក្បាល​កូន​យើង​បាន​ល្អ​នៅ​ឡើយ​ទេ។ ពេល​គ្រវី​ ក្បាល​ក្មេង​នឹង​ទោ​មុខ​ទៅ​ក្រោយដែល​អាច​ធ្វើ​ឲ្យ​ខួរ​ក្បាល​បោក​ទៅ​នឹង​ឆ្អឹង​លលាដ៍​ក្បាល បណ្តាល​ឲ្យ​ខួរ​ក្បាល​​ហើម កើន​សម្ពាធ​ក្នុង​ខួរ​ក្បាល ឬ​ខួច​សរ​សៃ​ប្រសាទ និង​អាចយ​ប៉ះ​ពាល់​ដល់​ការ​វិវត្ត​ផ្លូវ​ចិត្ត រាងកាយ​របស់​ក្មេង។

ដូច្នេះ​យើង​គួរ​ជៀស​វាង​ការ​ប្រលែង​លេង​ខ្លាំង​ៗ ឬ​រត់​ពេល​កំពុង​ព​កូន​ឡើយ។ នេះ​មិន​មែន​មាន​ន័យ​ថា យើង​មិន​អាច​លេង​ជាមួយ​ក្មេង​បាន​ទេ តែ​ត្រូវ​លេង​ដោយ​ថ្នមៗ និង​ប្រកាន់​ខ្ជាប់​នូវ​សុវត្ថិភាព ព្រោះ​កូន​យើង​នៅ​តូច ឆ្អឹង​ក៏​នៅ​ខ្ចី។

ការព្រួយបារម្ភ

៤- រឿអីខ្លះត្រូវបារម្ភ?

​ជញ្ជក់​ក្បាល​ដោះ៖ របស់​ដែល​ធ្វើ​ឲ្យ​អូន​តូច​មាន​អារម្មណ៍​ល្អ រួម​មាន​ក្បាល​ដោះ​ម្តាយ ដប​ទឹក​ដោះ​គោ ចម្រៀង​បំពេ ឬ​ក្បាល​ដោះ។ ក្បាលដោះជ័រកាល​ណា​កូន​យើង​ទម្លាប់​ខ្លួន​ហើយ​នោះ ច្បាស់ជា​ពិបាក​ផ្តាច់​ណាស់។ តែ​បើ​ចង់​ឲ្យ​កូន​ឈប់​ដោយ​មិន​ពិបាក​នោះ នេះ​ជា​ពេល​ល្អ​បំផុត​សម្រាប់​ការ​ចាប់​ផ្តើម​ផ្តាច់​ហើយ។ នៅ​អាយុ​ប៉ុណ្ណេះ​ការ​ចង​ចាំ​របស់​ក្មេង​នៅ​មាន​កម្រិត​ ម្ល៉េះ​ហើយ​ក្មេង​ងាយ​នឹង​ភ្លេច​ក្បាល​ដោះ បើ​សិន​ជា​អាអូន​មិន​បាន​ប៉ះ​វា​ទៀត​នោះ។ ដើម្បី​ជួយ​ឲ្យ​អាអូន​មាន​អារម្មណ៍​ល្អ​នៅ​ពេល​គ្មាន​ក្បាល​ដោះ យើង​អាច​យោល​កូន​ក្នុង​អង្រឹង ច្រៀង​បំពេ​កូន ឬ​ឲ្យ​កូន​បៀម​ដៃ​ខ្លួន​ឯង។ តែ​បើ​ស្ថាន​ការណ៍​ពិបាក​ខ្លាំង យើង​អាច​ឲ្យកូន​បៀម​ក្បាល​ដោះ​តិច​ជាង​មុន ឲ្យ​តែ​ពេល​យប់ ឬ​ពេល​គេង​បានហើយ។

ផ្តាច់​ដោះ​លឿន៖ ជាទូទៅ​នៅ​អាយុ ៣ ខែ​ដំបូង​អាអូន​រីករាយ និង​ងាយ​សម្រប​ខ្លួន​ណាស់ ដូច​នេះ​បើ​យើងចង់​ផ្តាច់​ដោះ​កូន​ នេះ​ជា​ពេល​ស័ក្តិសម​បំផុត។ ទោះ​ជាអាអូន​ចូលចិត្ត​ការ​បៅដោះ​យើង​ក្តី តែ​ការ​ផ្តាច់​នៅ​ពេល​នេះ​ងាយ​ជាង​បើ​ប្រៀប​ធៀប​នឹង​អាយុ ៦ ខែ។ មុន​ផ្តាច់​ដោះ​ម្តាយ យើង​ត្រូវ​ឲ្យ​កូន​ចាប់​ផ្តើម​បៅ​ទឹក​ដោះ​ម្សៅ​បណ្តើរៗ ឬ​ច្របាច់​ទឹកដោះ​ដាក់​ដ​បឲ្យកូន​បៅ​បាន ៥-៦ សប្តាហ៍ ឆ្លាស់​គ្នា​ជាមួយ​ទឹកដោះ​គោ​ម្សៅ ដើម្បី​ឲ្យ​អាអូន​ស៊ាំ ងាយ​ផ្តាច់។ ទោះ​លំបាក​បន្តិច តែ​ម៉ាក់ៗ​ត្រូវ​តែ​ព្យាយាម​ផ្តាច់​បន្តិចៗ​ម្តង។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Chamnan Amrith · កែ Feb 19, 2021

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម