កូនអាចយល់ពីអ្វីដែលយើងប្រាប់ ដូចនេះវាជាពេលដ៏ល្អសម្រាប់បង្រៀនកូន និងត្រូវប្រើពាក្យថា “សូម’ និង “អរគុណ’ តបទៅក្មេង ហើយប្រែក្លាយពេលរៀបចំរបស់លេងឲ្យមកជាការកម្សាន្តអារម្មណ៍របស់កូន។
នៅសប្តាហ៍ទី ៣ ក្នុងខែទី ១១ កូនយើងអាច៖

– យកម្រាមដៃចាប់កាន់វត្ថុតូចៗ
– ឈរម្នាក់ឯង
– និយាយពាក្យ “ដាដា” ឬ “ម៉ាម៉ា” និងពាក្យផ្សេងៗ

១- បង្រៀនកូនដោយរបៀបណា?
មិនដឹងថាត្រូវបង្រៀនកូនអ្វីខ្លះពេលនេះមែនទេ? មិនបាច់ស្មុគស្មាញពេកទេ ប៉ាម៉ាក់អាចផ្តើមបង្រៀនកូនបន្តិចម្តងៗ រហូតអាអូនដឹងថា គេត្រូវការរូបយើងនៅក្បែរខ្លួន។ មុនដំបូងយើងត្រូវបង្រៀនកូនឲ្យស្គាល់ពីវត្ថុ និងឈ្មោះរបស់វា ដោយព្យាយាមនិយាយរៀបរាប់ឈ្មោះវត្ថុផ្សេងៗជាមួយកូនឲ្យបានច្រើន រាប់ចំនួនជំហានដែលកូនយើងបានបោះទៅមុខ ឬរៀបរាប់ពណ៌ផ្លែឈើនៅហាងទំនិញ-ល-។
យើងក៏អាចអានរឿងដែលមានរូបភាពឲ្យកូនស្តាប់ ហើយចង្អុលវត្ថុនៅក្នុងផ្ទះដែលស្រដៀងគ្នាជាមួយរូបក្នុងសៀវភៅ។ កុំភ្លេចសួរកូនឲ្យញឹកញាប់ផងថា តើកូនចង់ស្រោមជើងពណ៌ក្រហម ឬខៀវ។ តិចនិចមួយទៀត យើងអាចដាក់វត្ថុ ២ នៅចំពីមុខកូន ហើយឲ្យកូនរើសយកមួយ ដំបូងអាអូនអាចមិនខ្វល់ប៉ុន្តែពេលយើងប្រាប់ឲ្យរើសម្តងទៀត កូនយើងនឹងធ្វើតាមហើយរើសយកវត្ថុមួយដែលចូលចិត្ត។
២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?
ក្មេងជាច្រើនមិនចង់ទៅមន្ទីរពេទ្យដើម្បីពិនិត្យសុខភាពទេ តែបើមានការណាត់ជួបពេទ្យយើងគួរនាំកូនទៅឲ្យបានទៀតទាត់ ដើម្បីតាមដានការលូតលាស់។
៣- ចំណុចត្រូវដឹង
ក្មេងៗចូលចិត្តបៀមមេដៃ និងក្បាលដោះជ័រជាងគេ តើនេះមកពីមូលហេតុអ្វី?
បៀបមេដៃ៖ ការបៀបដៃមិនអាក្រក់ទេ បញ្ជាក់ថាកូនយើងមានសុខភាពល្អ អាអូនអាចលួងខ្លួនឯងដោយការបៀមដៃបាន។ នេះជាការលួងលោមខ្លួនឯងតាមធម្មជាតិ ដែលក្មេងទាំងអស់ចេះ។ សូម្បីតែអ្នកជំនាញក៏យល់ស្របថាវាមិនប៉ះពាល់ដល់ក្មេងដែរ។
បៀមក្បាលដោះជ័រ៖ ក្បាលដោះជ័រគឺជារបស់សម្រាប់លួងក្មេង ប៉ុន្តែយើងមិនចាំបាច់ត្រូវប្រើទេ។ ពេលខ្លះក្បាលដោះជ័រជ្រុះប្រឡាក់ដីកខ្វក់ កូនយើងរើសមកបៀមវិញក៏ថាបាន។ មានរឿងមួយទៀតការបៀមក្បាលដោះអាចធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់ធ្មេញក្មេង។

៤- រឿងអ្វីខ្លះត្រូវបារម្ភ?
កូនកាន់តែធំ ហើយគេងនៅជាមួយម៉ាក់ប៉ា ដូច្នេះជៀសមិនរួចពីខ្លាចកូនឃើញយើងធ្វើអ្វីមិនសមរម្យ ឬអត់មានសម្លៀកបំពាក់នោះទេ។ កុំទាន់ភ័យ អ្នកជំនាញនិយាយថា ក្មេងមានអាយុតិចជាង ៥ ឆ្នាំ មិនមានអ្វីប៉ះពាល់នៅពេលឃើញម៉ាក់ប៉ាលែងខ្លួនទទេទេ។ ដូចនេះក្មេងអាយុតិចជាងមួយឆ្នាំ មិនមានអារម្មណ៍អ្វីទាំងអស់ពេលឃើញម៉ាក់ប៉ាមិនស្លៀកខោអាវ។ នេះដោយសារកូននៅក្មេង មិនអាចចាំរាល់អ្វីដែលគេបានឃើញឡើយ។ ប៉ុន្តែអ្នកខ្លះនិយាយថា មិនគួរឲ្យកូនឃើញយើងស្រាតខ្លួនទទេពេលមានអាយុ ៣ ឬ ៤ ឆ្នាំឡើយ។
ពេលកូនចង់ឃើញ និងប៉ះសក់លើប្រដាប់ភេទយើង ឬស្ទាបអង្អែលចុងដោះ នោះយើងគួរបញ្ឈប់សកម្មភាពកូន។ យើងអាចហាមដោយពន្យល់ថា វាជាកេរខ្មាសយើង នោះអាអូនអាចយល់ហើយចេះការពារផ្នែកទាំងនោះរបស់គេពេលធំបន្តិច។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Murkoff, Heidi. What to Expect, The First Year. New York: Workman Publishing Company, 2009. Print version. page 460 – 465
Your 11-month-old. Week 4. http://www.babycenter.com/6_your-11-month-old-week-4_1496452.bc. Accessed June 2, 2015.
កំណែប្រែបច្ចុប្បន្ន
24/01/2019
អត្ថបទដោយ ណៃ ទូច
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ