backup og meta

អាចឲ្យកូនបៅទឹកបាយជំនួសទឹកដោះម្តាយ ឬទឹកដោះគោម្សៅបានអត់?

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ សន សុភា · កែ Jun 17, 2020

    អាចឲ្យកូនបៅទឹកបាយជំនួសទឹកដោះម្តាយ ឬទឹកដោះគោម្សៅបានអត់?

    ស្រីៗយើងមួយចំនួន​ក្រោយ​សម្រាលកូនរួច​ទំនងជា​អាចមានចម្ងល់ថាតើ​ក្រៅពី​ម្សៅ​ទឹក​ដោះគោ​​អាចមានអ្វីផ្សេង​ជំនួស​ទឹកដោះម្ដាយ ម្រាប់​ឲ្យ​ប៊េប៊ី​បៅ​បានឬយ៉ាងណា​។​​ ចំពោះកុមារ​ខ្លះអាចមាន​បញ្ហា​អាលែកហ្ស៊ីជាមួយ​ទឹកដោះគោ និង​ខ្លះ​មិនអាច​ផឹកទឹក​ដោះគោបាន​ដែរ។ ចុះ​ទឹកបាយ​វិញ​មានប្រយោជន៍​ចំពោះ​កុមារ​ដែរឬទេ?​

    ១- អ្វីជាទឹកបាយ?

    ទឹកបាយ គឺសំដៅលើទឹកដាំចេញពីគ្រាប់អង្ករយើងនឹងឯង ដោយត្រូវដាំបាយ បន្ទាប់មកសម្រិតយកគ្រាប់បាយចេញ ខណៈជម្រើសមួយទៀត​កិនអង្ករសម្រូបដាំ ដើម្បីទទួលបានប្រូតេអ៊ីនកាន់តែច្រើន។ ទឹកបាយ គឺមានជាតិផ្អែមពីធម្មជាតិ ដែលជាការបំប្លែងពីកាបូអ៊ីដ្រាត​ទៅជាជាតិស្ករ ខណៈទឹកបាយភាគច្រើន ក៏មានជាតិកាបូអ៊ីដ្រាតដូចទៅនឹងបាយដែរ ហើយទឹកបាយ គឺអាចស័ក្ដិសម និងមានសុវត្ថិភាពខ្ពស់ សម្រាប់ទារកដែលមានបញ្ហាអាលែកហ្ស៊ីជាមួយម្សៅ​ទឹកដោះគោ ។

    ២ សារធាតុចិញ្ចឹមមានក្នុងទឹកបាយ

    ក្នុងទឹកបាយ​សម្បូរទៅដោយកាបូអ៊ីដ្រាត ជាតិស្ករ និងកាឡូរី បើធៀបជាមួយទឹកផ្សេងៗទៀតក្រៅពីទឹកដោះគោ។ ក្នុងទឹកបាយជាធម្មតាផ្ដល់ កាឡូរី ១២០ ស្ករ១០ក្រាម កាបូអ៊ីដ្រាតសរុប ២០ក្រាម គ្មានប្រូតេអ៊ីន និងមានជាតិខ្លាញ់សរុប ២ក្រាម។

    អត្ថបទពាក់ព័ន្ធ៖ ការពិត “ទឹកបាយ” មានប្រយោជន៍ខ្លាំង មនុស្សសម័យ​ឥឡូវមិនសូវដឹង

    ៣- តើទឹកបាយមានសុវត្ថិភាពសម្រាប់ទារក និងអូនៗទើបចេះដើរដែរទេ?

    បើទោះជាទឹកបាយមានសុវត្ថិភាពសម្រាប់ក្មេងៗមានបញ្ហាអាលែកហ្ស៊ីក៏ពិតមែន ប៉ុន្តែជាការណែនាំ មិនគួរផ្តល់ទឹក​បាយ​ទៅឲ្យទារកនោះទេ គួរផ្តល់ឲ្យទារកនូវទឹកដោះម្តាយ ឬម្សៅទឹកដោះគោ។ ទឹកបាយ ត្រូវចាត់ទុកជាទឹកមួយប្រភេទ​ដែលមិនបង្កឲ្យមាន​អាលែកហ្ស៊ី​ តែក៏មិនមែនជាប្រភពជាតិកាល់ស្យូម ឬវីតាមីន B12 ដែលសម្បូរនៅក្នុងទឹកដោះគោនោះដែរ។ ចំពោះប៉ាម៉ាក់ ដែលគ្មានជម្រើសផ្តល់ទឹកដោះប្រភេទណាមួយទៅឲ្យកូនបៅបាននោះ អាចប្រើទឹកបាយទៅចិញ្ចឹមអូនៗបាន​តែក្នុង​ករណី​មានការណែនាំពីអ្នកជំនាញប៉ុណ្ណោះ​ ហើយ​ត្រូវប្រាកដថា អូនៗអាចទទួលបានជាតិខ្លាញ់ និងសារធាតុចិញ្ចឹមគ្រប់គ្រាន់ពី​ប្រ​ភព​ផ្សេង​ទៀត។

    អត្ថបទពាក់ព័ន្ធ:

    ៤- គុណសម្បត្តិពីទឹកបាយចំពោះក្មេងៗ

    គុណសម្បត្តិចម្បងពីទឹកបាយចំពោះក្មេងៗ គឺមិនបង្កឲ្យអូនៗមានបញ្ហាអាលែកហ្ស៊ីនោះទេ ព្រោះវាគ្មានជាតិឡាកតូស(lactose-free) និងគ្មានហានិភ័យនាំឲ្យក្មេងអាលែកហ្ស៊ីជាមួយ​គ្រាប់ធញ្ញជាតិដែរ ពិសេសគឺស័ក្ដិសម និងមានសុវត្ថិភាពចំពោះអូនៗមានបញ្ហាអាលែកហ្ស៊ីជាមួយទឹកដោះគោ។ យើងអាចពិចារណាទឹកបាយ តាមរយៈចំណុចខាងក្រោមនេះ៖

    – ទឹកបាយផ្អែមជាងទឹកដោះប្រភេទផ្សេងទៀត ព្រោះមានផ្ទុកជាតិស្ករធម្មជាតិច្រើន

    – ងាយស្រួលបន្ថែមវីតាមីន និងជាតិកាល់ស្យូមទៅក្នុងរបបអាហាកូន

    – ជាប្រភេទទឹកចេញពីគ្រាប់​ធញ្ញជាតិ

    – គ្មានជាតិខ្លាញ់ ត្រូវចាត់ទុកជាជម្រើសល្អបំផុតសម្រាប់ការផ្តល់ទឹកដោះគ្មានជាតិខ្លាញ់ទៅកូន។

    – ជាថ្នាំបុរាណដ៏អស្ចារ្យក្នុងការព្យាបាលជំងឺរាក ព្រោះក្មេងដែលឧស្សាហ៍មានបញ្ហារាក មិនអាចផឹកទឹកដោះគោបានទេ។ យកទឹកបាយទៅព្យាបាលជំងឺរាកលើក្មេងៗ គឺមានប្រសិទ្ធភាព និងសុវត្ថិភាព។

    អត្ថបទពាក់ព័ន្ធ៖ 

    ៥- ហានិភ័យពីទឹកបាយទៅលើទារក និងក្មេងតូចៗ

    ទោះជាទឹកបាយ​មិនមែនជាប្រភេទទឹកដែលបង្កអាលែកហ្ស៊ីលើក្មេងៗ ឬទារកក៏ពិតមែន ប៉ុន្តែទឹកបាយ​នៅតែអាចបង្កហានិភ័យបន្តិចបន្តួចបាន ដូចជា៖

    – ទឹកបាយ គ្មានជាតិប្រូតេអ៊ីននោះទេ ក៏ជាហេតុផលមិនសមយកទឹកបាយមកជំនួសទឹកដោះម្តាយ ឬម្សៅ​ទឹក​ដោះគោនោះដែរ។ ក្មេងៗមានសុខភាពល្អ គឺអាស្រ័យលើកម្រិតប្រូតេអ៊ីនដែលទទួលបានពីទឹកដោះគោប្រចាំថ្ងៃ ដែលប្រូតេអ៊ីនទាំងនោះ គ្មានក្នុងទឹកបាយសូម្បីតែបន្តិច។

    – អង្ករគឺអាចបង្កើតសារធាតុអាសេនិក ហើយបើទោះជាសាធាតុនេះ មិនប៉ះពាល់អ្វីដល់ក្មេងៗ ឬក្មេងជំទង់ក៏ពិតមែន ប៉ុន្តែជាតិអាសេនិកក្នុងទឹកបាយ អាចបង្កផលប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលទារក។ អង្ករសម្រូប មានផ្ទុកជាតិអាសេនិកខ្ពស់ជាងអង្ករធម្មតា។

    – ទឹកបាយជាធម្មតា មានផ្ទុកតែអំបិល ទឹក ប្រេង និងជាតិបាយប៉ុណ្ណោះ មិនមានសារធាតុចិញ្ចឹមសំខាន់ៗដូចជា ជាតិដែក ឬជាតិរ៉ែក្នុងនោះទេ។

    – ក្មេងអាយុក្រោម ២ឆ្នាំ ចាំបាច់ត្រូវការទឹកដោះមានផ្ទុកជាតិខ្លាញ់គ្រប់គ្រាន់ ខណៈទឹកបាយ មិនមានជាតិខ្លាញ់ដែល​ក្មេងត្រូវការនោះទេ។

    – ដោយសារសម្បូរទៅដោយជាតិកាបូអ៊ីដ្រាត ទឹកបាយក៏មិនស័ក្ដិសមសម្រាប់ក្មេងៗមានជំងឺទឹកនោមផ្អែមពីកំណើតដែរ។

    – គ្មានប្រភពទឹកធម្មជាតិណា ក្រៅពីទឹកដោះម្តាយ និងម្សៅទឹកដោះគោ ដែលត្រូវគេណែនាំប្រើសម្រាប់ទារកក្រោម ១២ខែនោះទេ ពិសេសទឹកបាយ ដោយសារវាមានសារធាតុចិញ្ចឹមតិចតួច និងអាចបង្កើនហានិភ័យនាំក្មេងប្រឈមបញ្ហាកង្វះជីវជាតិបាន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ សន សុភា · កែ Jun 17, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម