backup og meta

សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ទាំង​៤ សម្រាប់​កូន​​អាយុ​៦​ខែ​​​​​​​​​​​​​​​​​​​​​​​​​ឡើង​

សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ទាំង​៤ សម្រាប់​កូន​​អាយុ​៦​ខែ​​​​​​​​​​​​​​​​​​​​​​​​​ឡើង​

អំឡុង​ពេលកូន​ដល់អាយុ​អាច​ញ៉ាំអាហារ​រឹង​បាន​​ វា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ផ្ដល់​​អាហារ​បំប៉ន​​ចាំបាច់​ដល់​កូន​តូច។​ ពិត​ណាស់​ កង្វះ​សារធាតុ​ចិញ្ចឹម​ណា​មួយ​ អំឡុង​ពេល​នេះ​ អាច​ជះ​ឥទ្ធិពល​មិន​ល្អ​ ដល់​ការ​លូតលាស់​របស់​ក្មេង​នា​ពេល​អនាគត​។​ នៅ​ពេល​ដែល​អា​អូន​មាន​អាយុ​៦​ខែ​ ពួក​គេ​ត្រូវ​ការ​អាហារ​បំប៉ន​ រួម​ជាមួយ​នឹង​ទឹក​ដោះ​ម្ដាយ​ ដើម្បី​ទទួល​បាន​ថាមពល​ច្រើន​ និង​ជួយ​សម្រួល​ដល់​ការអភិវឌ្ឍ​ និង​ការ​លូតលាស់​ថែម​ទៀត​ផង​។

ដូច្នេះ​ហើយ​ ម៉ាក់​ៗ​គប្បី​បញ្ចូល​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ទាំង​នេះ​ ទៅ​ក្នុង​​របប​អាហារ​របស់​កូន​​ នៅ​ពេល​ដែល​អា​អូន​អាយុ​បាន​​៦ខែ​។

អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅ​ទី​នេះ​

១. កាល់ស្យូម​

តម្រូវ​ការ​កាល់ស្យូម​​ប្រចាំ​ថ្ងៃ​សម្រាប់​កូន​ គឺ​យ៉ាង​ហោច​ណាស់​៥០០​មិល្លីក្រាម​។​ ភាគច្រើន​ តម្រូវ​ការ​កាល់ស្យូម​ត្រូវ​បាន​បំពេញ​តាម​រយៈ​ទឹក​ដោះ​ម្ដាយ​ ឬ​ម្សៅទឹក​ដោះ​គោ​។​ វា​ជួយ​ដល់​ការអភិវឌ្ឍន៍​ឆ្អឹង​ និង​ធ្មេញ​ ព្រម​ទាំង​ជួយ​ឲ្យ​បញ្ចៀស​ការ​​បាក់​ឆ្អឹង​​​ នៅ​ពេល​ដែល​ក្មេង​ចាប់ផ្ដើម​ចេះ​រត់​លេង​។​ យ៉ាង​ណា​មិញ​ ម៉ាក់​ៗ​ក៏​អាច​បន្ថែម​កាល់ស្យូម​ទៅ​ក្នុង​របប​អាហារ​របស់​កូន​​ ដូចជា​ទឹក​ដោះ​គោ​ជូរ​ ទឹក​ក្រូច​ស្រស់​ និង​ឈីស​ជា​ដើម​ នៅ​ពេល​កូន​កាន់​តែធំ​។

២. អូមេហ្គា​៣

​ជាក់​ស្ដែង​ អូមេហ្គា​៣​មិន​ត្រឹម​តែ​មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ចំពោះ​មនុស្ស​ពេញ​វ័យ​នោះ​ទេ​ វា​ក៏​ផ្ដល់​គុណប្រយោជន៍​ដ៏​អស្ចារ្យ​សម្រាប់​ក្មេងៗ​ដូច​គ្នា​។​ ត្រី​សាល់ម៉ុន​ និង​ផ្លែ​ប័រ​គឺ​ជា​ប្រភព​នៃ​អូមេហ្គា​៣​។​ ម៉ាក់​ៗ​ក៏​អាច​បំពេញ​អូមេហ្គា​៣​ដល់​កូន​ ដោយ​ញ៉ាំ​​វា​ និង​បញ្ជូន​ទៅ​ឲ្យ​កូន​តាម​រយៈ​ទឹក​ដោះ​ម្ដាយ​។​ អូមេហ្គា​៣​មាន​សារសំខាន់​ណាស់​ សម្រាប់​ការអភិវឌ្ឍខួរ​ក្បាល​ និង​ភ្នែក​។​​

៣. ជាតិ​ដែក​

​​ជា​មួយ​គ្នា​នេះ​ដែរ​ ជាតិ​ដែក​​មិន​ត្រឹម​តែ​ផលិត​Hemoglobin និង​ផ្ដល់​បរិមាណ​អុកស៊ីសែន​​គ្រប់គ្រាន់​ដល់​បេះដូង​ប៉ុណ្ណោះ​ទេ​ វា​ក៏​មាន​តួនាទី​សំខាន់​ក្នុង​ការ​​បង្កើន​ការ​ចងចាំ​ និង​អភិវឌ្ឍ​ខួរ​ក្បាល​ថែម​ទៀត​ផង​។​ ជា​ធម្មតា ទារក​​កើត​មក​មាន​ជាតិ​ដែក​គ្រប់គ្រាន់​​សម្រាប់​រយៈពេល​៤ ទៅ​៥​ខែ​។​ ប៉ុន្តែ​ បន្ទាប់​ពី​នោះ​ ពួក​គេ​ត្រូវការ​បំពេញ​ជាតិ​ដែក​តាម​រយៈ​តម្រូវការ​ប្រចាំ​ថ្ងៃ​​​នៃ​របប​អាហារ​ចំនួន​១១មិល្លីក្រាម​។​ អាហារ​ដែល​សំបូរ​ទៅ​ដោយ​ជាតិ​ដែក​ មាន​ដូចជា​ ស្ពៃ​ពួយ​ឡេង​​ ស៊ុត​ ដំឡូង​បារាំង​ និង​សណ្ដែក​សៀង។ល។

អាហារូបត្ថម្ភទារក១

៤. វីតាមីន​ផ្សេង​ៗ​

​វីតាមីន​​សំខាន់​ៗ​ដូចជា​ វីតាមីន​A B C D E និង​K ​មាន​គុណប្រយោជន៍​ជួយ​ដល់​ការ​លូតលាស់​ និង​ការអភិវឌ្ឍរបស់​ក្មេង​ប្រកប​ដោយ​សុខភាព​ល្អ​។​ វីតាមីន​A ដែល​មាន​នៅ​ក្នុង​ដំឡូង​ជ្វា​ ការ៉ុត​ និង​ផ្កា​ខាត់​ណា​បៃតង​ ​ជំនួយ​​សុខភាព​ស្បែក​ និង​ភ្នែក។​ រី​ឯ​វីតាមីន​D ដែល​មាន​នៅ​ក្នុង​ទឹក​ដោះ​គោ​ ត្រី​សាល់ម៉ុន​ ឬ​តៅហ៊ូ ជួយ​ធ្វើ​ឲ្យ​ឆ្អឹង​រឹងមាំ។​ ចំណែក​ឯ​វីតាមីន​C ​ដែល​មាន​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ខ្ពស់​ អាច​ការពារ​ក្មេង​ពី​ជំងឺ​ផ្សេងៗ​ ដូចជា​រាក់​ស៊ី​ធ្មេញ​ ហើយ​វា​មាន​នៅ​ក្នុង​អាហារ​សម្រាប់​ទារក​ដូចជា​ផ្លែ​ក្រូច​ ផ្លែ​ស្រ្តបឺរី និង​ប៉េងប៉ោះ​ជា​ដើម​។​ ​​​​

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

4 Important Nutrients Your Baby Must Have After the First 6 Months

https://www.ifmch.com/4-important-nutrients-your-baby-must-have-after-the-first-6-months/

Infant Nutrition: The First 6 Months

https://www.webmd.com/parenting/baby/nutrition#1

Feeding your baby: 6–12 months

https://www.unicef.org/parenting/food-nutrition/feeding-your-baby-6-12-months

 

កំណែ​ប្រែបច្ចុប្បន្ន

23/09/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

អ្នក​ជំនាញថា ទារក និងក្មេងៗក្រោមអាយុ៥ឆ្នាំ មិនគួរឲ្យប្រើអាល់កុល ឬជែលលាងដៃទេ

លាមក​​ទារក​មាន​ពណ៌​បៃតង​ ប៉ា​ម៉ាក់​គួរ​បារម្ភ​ដែរ​ឬ​អត់​?​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 23

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម