២. អូមេហ្គា៣
ជាក់ស្ដែង អូមេហ្គា៣មិនត្រឹមតែមានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះមនុស្សពេញវ័យនោះទេ វាក៏ផ្ដល់គុណប្រយោជន៍ដ៏អស្ចារ្យសម្រាប់ក្មេងៗដូចគ្នា។ ត្រីសាល់ម៉ុន និងផ្លែប័រគឺជាប្រភពនៃអូមេហ្គា៣។ ម៉ាក់ៗក៏អាចបំពេញអូមេហ្គា៣ដល់កូន ដោយញ៉ាំវា និងបញ្ជូនទៅឲ្យកូនតាមរយៈទឹកដោះម្ដាយ។ អូមេហ្គា៣មានសារសំខាន់ណាស់ សម្រាប់ការអភិវឌ្ឍខួរក្បាល និងភ្នែក។
៣. ជាតិដែក
ជាមួយគ្នានេះដែរ ជាតិដែកមិនត្រឹមតែផលិតHemoglobin និងផ្ដល់បរិមាណអុកស៊ីសែនគ្រប់គ្រាន់ដល់បេះដូងប៉ុណ្ណោះទេ វាក៏មានតួនាទីសំខាន់ក្នុងការបង្កើនការចងចាំ និងអភិវឌ្ឍខួរក្បាលថែមទៀតផង។ ជាធម្មតា ទារកកើតមកមានជាតិដែកគ្រប់គ្រាន់សម្រាប់រយៈពេល៤ ទៅ៥ខែ។ ប៉ុន្តែ បន្ទាប់ពីនោះ ពួកគេត្រូវការបំពេញជាតិដែកតាមរយៈតម្រូវការប្រចាំថ្ងៃនៃរបបអាហារចំនួន១១មិល្លីក្រាម។ អាហារដែលសំបូរទៅដោយជាតិដែក មានដូចជា ស្ពៃពួយឡេង ស៊ុត ដំឡូងបារាំង និងសណ្ដែកសៀង។ល។