backup og meta

មកដឹងពីបរិមាណបបរខាប់គ្រប់គ្រឿងត្រូវផ្តល់ឲ្យកូនអាយុ ៦ខែ-១ឆ្នាំ

មកដឹងពីបរិមាណបបរខាប់គ្រប់គ្រឿងត្រូវផ្តល់ឲ្យកូនអាយុ ៦ខែ-១ឆ្នាំ

ចាប់​ពី​អាយុ ៦ ខែ​ឡើងទៅ ទារក​ត្រូវ​ការ​អាហារ​បំប៉ន​បន្ថែម​ពី​លើ​ទឹក​ដោះ​ម្តាយ ឬ​ទឹក​ដោះ​គោ ដើម្បី​លូត​លាស់​បាន​ល្អ​ទាំង​ផ្នែក​រាងកាយ និង​បញ្ញា​ស្មារតី។

តាម​គោលការណ៍​របស់​ក្រសួង​សុខាភិបាល តម្រូវ​ឲ្យ​ម៉ាក់ៗ​ធ្វើ​បបរ​ខាប់​គ្រប់​គ្រឿង​ដែល​មាន​លាយ​ចម្រុះ​គ្នា​រវាងអាហារ​ថាមពល សាងសង់ និង​ការពារ ក្នុង​នោះ​មាន អង្ករ ត្រី/សាច់ ស៊ុត បន្លែ​ពណ៌​បៃតង និង​លឿងទុំ ឲ្យ​កូន​តូច​ញ៉ាំ ចាប់​អាយុ ៦ ខែ​ឡើង​ទៅ ​ក្នុង​បរិមាណ​មួយ​ស្រប។

ខាង​ក្រោម​នេះ​ជា​បរិមាណ​បបរ​ខាប់​គ្រប់​គ្រឿង ដែល​ម៉ាក់ៗ​ត្រូវ​បញ្ចុក​កូន​ចាប់​ពី​អាយុ ៦ ខែ ដល់ ១ ឆ្នាំ៖

អាយុ ៦ ខែ៖ បបរ​ខាប់​គ្រប់​គ្រឿង ២ដង/ថ្ងៃ ១ដង/២-៣ ស្លាបព្រាបាយ។

អាយុ ៧-៨ ខែ៖ បបរ​ខាប់​គ្រប់​គ្រឿង ៣ដង/ថ្ងៃ ១ដង​កន្លះ​កូន​ចាន​ចង្កឹះ។

អាយុ ៩-១១ ខែ៖ បបរ​ខាប់​គ្រប់​គ្រឿង ៣ដង/ថ្ងៃ ១ដង​កាច​ចាន​ចង្កឹះ បន្ថែម​ជាមួយ​ផ្លែឈើ ដូចជា ចេកទុំ ស្វាយទុំ ឬល្ហុងទុំ។

អាយុ ១ ឆ្នាំ៖ បបរ​ខាប់​គ្រប់​គ្រឿង ៣ដង/ថ្ងៃ ១ដង​១កូន​ចាន​ចង្កឹះ បន្ថែម​ជាមួយ​ផ្លែឈើ និង​អាហារ​ក្រៅ​ពេល ២ដង/ថ្ងៃ។

អត្ថបទពាក់ព័ន្ធ៖ 

ទោះ​បី​ជា​អាអូន​អាច​ញ៉ាំ​បបរ ផ្លែឈើ និង​អាហារ​សម្រន់​ក្តី តែ​ម៉ាក់​ត្រូវ​បន្ត​បំបៅ​ដោះ​កូន ឬ​ឲ្យ​ម៉ឹម​ទឹកដោះ​គោ​តាម​ដែល​កូន​ត្រូវការ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

12/07/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង

តិចៗងាយៗការពារកូនតូចពីជ្រាំងអណ្តាត ម៉ាក់ៗគួរដឹង!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 12, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម