ទាំងនេះជាបញ្ហាទូទៅតែងកើតលើកូនតូច និងតិចនិកដោះស្រាយ
ជាទូទៅ កូនតូចយល់ដឹង និងមានអារម្មណ៍លើសពីអ្វីដែលខ្លួនអាចនិយាយបាន។ ជាលទ្ធផល ពួកគេអាចរងការប៉ះទង្គិចផ្នែកអារម្មណ៍ខ្លាំង ដែលធ្វើឲ្យកូនបញ្ចេញអាកប្បកិរិយាមិនសមរម្យផ្សេងៗ ដូចជាស្រែកគំហក ឬមួម៉ៅខ្លាំង។ ដូចនេះ ដើម្បីដោះស្រាយបញ្ហាអាកប្បកិរិយាមិនល្អរបស់កូន តើប៉ាម៉ាក់គួរធ្វើយ៉ាងម៉េចខ្លះ? អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅទីនេះ ១. ស្រែកគំហក កូនតូចដែលមានអាយុចន្លោះពី ១ឆ្នាំទៅ ៣ឆ្នាំ មានថាមពលពេញលេញ ហើយកូនអាចនឹងទើបដឹងថាខ្លួនអាចស្រែកខ្លាំងៗបាន។ យ៉ាងណាមិញ ការស្រែកមិនបានបង្ហាញពីអាកប្បកិរិយាខឹងសម្បាររបស់កូនឡើយ ពីព្រោះអាអូននៅមិនទាន់យល់ថាការស្រែកជារឿងមិនល្អ។ ប្រសិនបើប៉ាម៉ាក់ស្រែកដាក់កូនវិញ ក្មេងអាចនឹងគិតថាការស្រែកជារឿងធម្មតាដែលអាចធ្វើទៅបាន។ ហេតុនេះហើយ ប៉ាម៉ាក់គប្បីបង្រៀនកូនឲ្យចេះបែងចែករវាងសំឡេងខ្លាំង និងសំឡេងស្រទន់។ បន្ទាប់មក ចូរណែនាំឲ្យកូនសាកល្បងស្រែកនៅក្នុងសំឡេងតិចទៅៗ ឬឲ្យអាអូននិយាយសំឡេងស្រាលៗជំនួសវិញ។ ២. ខាំក្រចក ជាមួយគ្នានេះដែរ ការខាំក្រចកអាចក្លាយជាទម្លាប់ ហើយកូនអាចចាប់ផ្ដើមធ្វើទង្វើនេះដោយមិនដឹងខ្លួន នៅពេលដែលក្មេងធុញទ្រាន់ ឬតានតឹង។ យ៉ាងណាមិញ ប្រសិនបើប៉ាម៉ាក់ស្ដីឲ្យ ឬបង្ខំឲ្យកូនបញ្ឈប់ទម្លាប់អាក្រក់នេះកាន់តែខ្លាំងប៉ុនណា កូននឹងបន្តធ្វើវាកាន់តែខ្លាំងប៉ុននោះដែរ។ ផ្ទុយទៅវិញ អាអូននឹងបញ្ឈប់ទម្លាប់នេះ នៅពេលដែលគេដឹងថាមានអ្នកផ្សេងកំពុងមើលមកខ្លួន។ ប៉ាម៉ាក់គប្បីជួយកូនស្វែងរកវិធីសមស្របដើម្បីបំបាត់ភាពតានតឹងនេះ ទើបជាការប្រសើរ។ ៣. ខ្លាចមនុស្សច្រើន នៅពេលដែលក្មេងនៅក្នុងចំណោមមនុស្សច្រើន អាអូនអាចពិបាកគ្រប់គ្រងអារម្មណ៍។ បញ្ហានេះអាចកើតឡើងនៅផ្សារទំនើប ឬពិធីជប់លៀងជាដើម។ ពិតណាស់ កូនអាចមិនទាន់ស៊ាំនឹងហ្វូងមនុស្សចម្លែកច្រើន និងនៅកន្លែងដែលមិនធ្លាប់ស្គាល់ ជាហេតុនាំឲ្យកូនតោងប៉ាម៉ាក់មិនព្រមលែង។ ក្នុងករណីនេះ យើងគប្បីឱប និងកាន់ដៃកូនថ្នមៗ ដើម្បីបញ្ជាក់ឲ្យកូនដឹងថា ពួកគេមានសុវត្ថិភាព។ ចូរព្យាយាមឲ្យកូនរៀនចូលទៅក្នុងកន្លែងដែលមានមនុស្សច្រើនបន្តិចម្ដងៗ […]