backup og meta

ទាំងនេះជាបញ្ហា​ទូទៅតែងកើត​លើ​កូន​តូច និង​តិចនិក​ដោះស្រាយ​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 01, 2021

    ទាំងនេះជាបញ្ហា​ទូទៅតែងកើត​លើ​កូន​តូច និង​តិចនិក​ដោះស្រាយ​​​​​​​​​​​​​​​​​​​​

    ជា​ទូទៅ​ កូន​តូច​យល់​ដឹង​ និង​មាន​អារម្មណ៍​លើស​ពី​អ្វី​ដែល​ខ្លួន​អាច​និយាយ​បាន។ ជា​លទ្ធផល​ ពួក​គេ​អាច​​រង​​ការ​ប៉ះ​ទង្គិច​ផ្នែក​អារម្មណ៍​ខ្លាំង ដែល​ធ្វើ​ឲ្យ​កូន​បញ្ចេញ​អាកប្បកិរិយា​មិន​សមរម្យ​​ផ្សេង​ៗ​ ដូចជា​ស្រែក​គំហក ឬមួម៉ៅ​​ខ្លាំង។ ដូច​នេះ ដើម្បី​​​ដោះស្រាយ​បញ្ហា​​អាកប្បកិរិយា​មិន​ល្អ​​​របស់​កូន​ តើ​ប៉ា​ម៉ាក់​គួរ​ធ្វើ​យ៉ាង​ម៉េច​ខ្លះ?

    ១. ស្រែក​គំហក​

    កូន​​តូច​ដែល​មាន​អាយុ​ចន្លោះ​ពី​ ១​ឆ្នាំ​ទៅ ​៣​ឆ្នាំ មាន​ថាមពល​ពេញលេញ ហើយ​កូន​អាច​នឹង​ទើប​ដឹង​ថា​ខ្លួន​អាច​ស្រែក​ខ្លាំង​ៗ​បាន​។ យ៉ាង​ណា​មិញ ការ​ស្រែក​មិន​​បាន​បង្ហាញ​ពី​អាកប្បកិរិយា​ខឹង​សម្បារ​​របស់​កូន​ឡើយ​ ពីព្រោះ​​អា​អូន​នៅ​​មិន​ទាន់​យល់​ថា​ការ​ស្រែក​​ជា​រឿង​មិន​ល្អ​។

    ប្រសិនបើ​​ប៉ា​ម៉ាក់​ស្រែក​ដាក់​កូន​វិញ ក្មេង​អាច​នឹង​គិត​ថា​ការ​ស្រែក​ជា​រឿង​ធម្មតា​​​ដែល​​អាច​ធ្វើ​ទៅ​បាន​។ ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​គប្បី​បង្រៀន​កូន​ឲ្យ​ចេះ​បែងចែក​រវាង​សំឡេង​ខ្លាំង និង​សំឡេង​ស្រទន់​។ បន្ទាប់​មក ចូរ​ណែនាំ​ឲ្យ​កូន​សាកល្បង​ស្រែក​នៅ​ក្នុង​សំឡេង​តិច​ទៅ​ៗ ឬ​ឲ្យ​អា​អូន​និយាយ​សំឡេង​ស្រាល​ៗ​ជំនួស​វិញ​។

    ២. ខាំ​ក្រចក​

    ជាមួយ​គ្នា​នេះ​ដែរ​ ការ​ខាំ​ក្រចក​អាច​ក្លាយ​ជា​ទម្លាប់​ ហើយ​កូន​អាច​ចាប់ផ្ដើម​ធ្វើ​ទង្វើ​នេះ​ដោយ​មិន​ដឹង​ខ្លួន​ នៅ​ពេល​ដែល​ក្មេង​ធុញ​ទ្រាន់​ ឬ​តានតឹង​។ យ៉ាង​ណា​មិញ ប្រសិនបើ​ប៉ា​ម៉ាក់​ស្ដី​ឲ្យ ឬ​បង្ខំ​ឲ្យ​កូន​បញ្ឈប់​ទម្លាប់​អាក្រក់​នេះ​កាន់​តែ​​ខ្លាំង​ប៉ុនណា កូន​នឹង​បន្ត​ធ្វើ​វា​កាន់​តែ​ខ្លាំង​ប៉ុន​នោះ​ដែរ​។ ផ្ទុយ​ទៅ​វិញ អា​អូន​នឹង​បញ្ឈប់​ទម្លាប់​នេះ នៅ​ពេល​ដែល​គេ​ដឹង​ថា​មាន​អ្នក​ផ្សេង​កំពុង​មើល​មក​ខ្លួន។ ប៉ា​ម៉ាក់​គប្បី​ជួយ​កូន​ស្វែង​រក​វិធី​សមស្រប​ដើម្បី​បំបាត់​ភាព​តានតឹង​នេះ ទើប​ជា​ការ​ប្រសើរ​​។

    ៣. ខ្លាច​មនុស្ស​ច្រើន​

    នៅ​ពេល​ដែល​ក្មេង​នៅ​ក្នុង​ចំណោម​មនុស្ស​ច្រើន​ អា​អូន​អាច​​ពិបាក​គ្រប់គ្រង​អារម្មណ៍។ បញ្ហា​​នេះ​អាច​កើត​ឡើង​នៅ​ផ្សារ​ទំនើប ឬ​ពិធី​ជប់លៀង​ជា​ដើម​។

    ពិត​ណាស់​ កូន​អាច​មិន​ទាន់​ស៊ាំ​នឹង​ហ្វូង​មនុស្ស​ចម្លែក​ច្រើន​ និង​នៅ​កន្លែង​ដែល​មិន​ធ្លាប់​ស្គាល់​ ជា​ហេតុ​នាំ​ឲ្យ​កូន​តោង​ប៉ា​ម៉ាក់​មិន​ព្រម​លែង​។ ក្នុង​ករណី​នេះ យើង​គប្បី​ឱប​ និង​កាន់​ដៃ​កូន​ថ្នម​ៗ ដើម្បី​បញ្ជាក់​​ឲ្យ​កូន​ដឹង​ថា​ ពួកគេ​មាន​សុវត្ថិភាព​។ ចូរ​ព្យាយាម​ឲ្យ​កូន​រៀន​ចូល​ទៅ​ក្នុង​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​បន្តិច​ម្ដង​ៗ ក៏​ដូចជា​លើក​ទឹក​ចិត្ត​កូន​នៅ​រាល់​​ពេល​ដែល​ក្មេង​​បញ្ចេញ​ភាព​ក្លាហាន​។

    បញ្ហាកូនតូច២

    ​​​​៤.កុហក

    កូន​ប៉ា​ម៉ាក់​អាច​នឹង​មិន​ទាន់​ដឹង​ពី​ភាព​ខុស​គ្នា​រវាង​ការ​ពិត​ និង​​ការស្រមើស្រមៃ រហូត​ទាល់​តែ​ក្មេង​​មាន​អាយុ​៣ ឬ​៤​ឆ្នាំ​ ហើយ​ក៏​មិន​ដឹង​ថា​ពាក្យ​នេះ​មាន​ន័យ​ថា​ម៉េច​ដែរ​។ ជំនួស​ឲ្យ​ការ​​ចោទ​ប្រកាន់​កូន​អំពី​សកម្មភាព​ជាក់លាក់​ ប៉ា​ម៉ាក់​គប្បី​លើក​​ទឹក​ចិត្ត​កូន​​ឲ្យ​សារភាព​កំហុស​​ ជា​ជាង​ការ​បដិសេធ​។ ចូរ​បង្កើត​បរិយាកាស​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​ ដោយ​ប្រាប់​កូន​​ថា​យើង​ទុក​ចិត្ត​គេ ហើយ​ថា​កូន​ក៏​គួរ​តែ​ទុក​ចិត្ត​ប៉ា​ម៉ាក់​វិញ​ដូច​គ្នា​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 01, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម