backup og meta

ចង់ឲ្យកូនៗញ៉ាំអាហារល្អសម្រាប់សុខភាព ទាល់តែប៉ាម៉ាក់ចេះតិចនិចទាំង​ ១០ នេះ

ចង់ឲ្យកូនៗញ៉ាំអាហារល្អសម្រាប់សុខភាព ទាល់តែប៉ាម៉ាក់ចេះតិចនិចទាំង​ ១០ នេះ

ប៉ាម៉ាក់​​គឺ​ជា​គំរូដល់​កូន​ៗ ហើយក៏ជា​អ្នក​បង្រៀន​កូន​ឲ្យ​ញ៉ាំអាហារ​ល្អ​សម្រាប់​សុខ​ភាព។ រូប​មន្ដ​ខុស​ៗ​​គ្នា​ដែល​​មា​ន​ក្នុង​អាហារ​ផ្សេងៗ​នឹង​ផ្ដល់​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់សម្រាប់​ការ​លូត​លាស់​របស់​កូន​ៗ។ ប៉ុន្តែ​ក្មេង​ៗ មិន​ងាយ​ចូល​ចិត្ដ​ញ៉ាំ​​អាហារ​​​មាន​ជីវជាតិ​​ទាំង​​អស់​​នោះ​​ទេ។ បើអុីចឹង​ ​យើង​ជាប៉ាម៉ាក់​ចាំ​បាច់​ត្រូវ​​ធ្វើ​ជា​គំរូដល់​កូនៗ​។ ដូច​នេះ​ យើង​អាចសាកល្បង​​ប្រើ​វិធី​ទាំង ១០ ខាង​ក្រោម​នេះ ដើម្បី​ធ្វើ​ជា​គម្រូ​ល្អ​ដល់​កូន​ៗ​​បាន។

អត្ថបទពាក់ព័ន្ធ៖ កូនអាយុ ២-៣ឆ្នាំ តែអត់ចេះញ៉ាំបាយ អាចសាកល្បងតិចនិកទាំងនេះ

១- បង្កើតឧទាហរណ៍ដោយខ្លួនឯង

ក្មេង​ៗ​ចូល​ចិត្ដ​ធ្វើ​តាម​មនុស្ស​ដែល​នៅ​​ជុំ​វិញ​ខ្លួន​របស់​គេ​​ណាស់។ ដូច​នេះ​បើ​កូន​​ឃើញ​ប៉ាម៉ាក់​​ញ៉ាំ​​បន្លែ​​ផ្លែ​​ឈើ កូន​​ក៏​នឹង​ចូល​ចិត្ដ​ញ៉ាំ​​​ដូច​​គ្នា​ដែរ​។ ​

២- នាំកូន​ទៅទិញម្ហូបនៅផ្សារជាមួយ

យើង​​អាច​យក​ពេល​នេះ ដើម្បី​បង្រៀន​កូន​ៗ ឲ្យ​បាន​យល់​អំពី​សារធាតុ​បំប៉ន​មាន​ក្នុង​អាហារ ដោយ​អាច​ឲ្យ​កូន​​រើស​យក​​បន្លែ​ដែល​​ខ្លួន​គេ​ចង់​ញ៉ាំ។ ការ​ធ្វើ​ដូចនេះក៏៏នឹងអាច​​ធ្វើ​ឲ្យ​កូន​​ចូល​ចិត្ដ​បន្លែ​ទាំង​នោះ​កាន់​តែ​ច្រើនដែរ​។

៣-​ បង្កើតបរិយាកាសសប្បាយៗឲ្យកូន​

អាហារ​ល្អ​សម្រាប់​សុខ​ភាព មិន​ត្រូវ​មើល​ទៅ​មាន​លក្ខណៈ​សាមញ្ញ​ពេក​ទេ។ យើង​​អាច​រៀប​ចំម្ហូប​​ឲ្យ​ចេញ​ជារូបរាង​​ស្អាត និង​គួរ​ឲ្យ​ស្រលាញ់។ យក​ល្អ យើង​គួរ​ឲ្យ​កូន​ៗ​ជួយ​រៀប​ម្ហូប​ទាំង​អស់​នោះ​ជាមួយ​ដែរ ដើម្បី​ឲ្យ​កូន​កាន់​តែ​ចូល​ចិត្ដ។​

៤- ឈប់ធ្វើម្ហូបតាមអ្វីដែលកូនៗចង់បាន

ពេល​ខ្លះ​ប៉ា​ម៉ាក់​ពិបាក​ចិត្ដ ដោយ​សារ​ធ្វើ​ម្ហូប​តាម​ចិត្ដ​កូន​​ៗ។ ប៉ុន្តែ​យើង​​ត្រូវ​ចាំ​ថា អាហារ​ល្អ​សម្រាប់​សុខ​ភាព អាច​មាន​ភាព​លំបាក ដោយ​សារ​​ក្មេង​ៗ​​មា​នចំណង់​​ចំណូល​​ចិត្ដ​​ខុស​ៗ​​គ្នា​។

អត្ថបទពាក់ព័ន្ធ:

៥- កុំឲ្យក្មេងៗញ៉ាំរបស់ផ្អែមច្រើនពេក

ពេល​កូន​ធ្វើ​អ្វី​បាន​ល្អ យើង​អាច​សរសើរ ឬ​បង្ហាញ​ក្ដី​ស្រលាញ់ដោយ​ការ​ថើប ឬ​ឱប។ យើង​មិន​​ត្រូវ​យក​របស់​ផ្អែម ដូច​ជា​ស្ករ​គ្រាប់ មក​​ធ្វើ​​ជា​កាដូ​ឡើយ​។ ដោយ​សារ​ការ​ធ្វើ​បែប​នេះ អាច​ឲ្យ​កូន​ច្រឡំ​ថា អាហារ​ផ្អែម​ៗជា​អាហារ​ដែល​ល្អ។

៦- បង្កើតបរិយាកាសកក់ក្ដៅ និងសប្បាយពេលញ៉ាំអាហារ

ត្រូវ​បិទ​ទូរទស្សន៍ ទូរសព្ទ​ចោល​សិន​ទៅ។ ដោយ​សារ​ម៉ោង​បាយ គឺ​សំខាន់​ខ្លាំង​ណាស់ សម្រាប់​គ្រប់​ក្រុម​គ្រួសារ​ទាំង​អស់។ ត្រូវ​យក​ពេល​នេះ និយាយ​គ្នា​អំពី​រឿង​កើត​ឡើង​ក្នុង​ថ្ងៃ​នេះ​ឲ្យ​បាន​ច្រើនវិញ​ទើប​ជាការល្អ​។

៧-​ស្ដាប់មតិរបស់កូនៗ

ប្រសិន​បើ​កូន​​​ឃ្លាន យើងអាច​ឲ្យ​ពួក​គេ​​ញ៉ាំ​ចំណី​ល្អ​សម្រាប់​សុខភាព​ និង​អាច​បង្កើត​ជម្រើស​សម្រាប់កូន​ផង​។ ដូច​ជា អាច​សួរ​​ថា តើ​កូន​​ចូល​ចិត្ដ​ញ៉ាំ​ស្ពៃ ឬ​ញ៉ាំ​ផ្កា​ខាត់​ណា ជាដើម​។

៨- លើកទឹកចិត្ដកូនធ្វើសកម្មភាពឲ្យបានច្រើន

យើង​​អាច​ឲ្យ​កូន​​មើល​ទូរទស្សន៍ តែ​ត្រូវ​មាន​ពេល​កំណត់ ដោយ​អាច​ឲ្យ​​មើល​តុក្កតា​ដែល​កូន​​ចូល​ចិត្ដ​ត្រឹម​មួយ ឬ​ពីរ​ភាគ​បាន​ហើយ។ ដោយ​បន្ទាប់​ពី​នេះ យើង​ត្រូវ​ឲ្យ​កូន​ទៅ​​លេង​ខាង​ក្រៅ​ឲ្យ​បាន​ច្រើនវិញ​។

៩- ធ្វើលំហាត់ប្រាណជាមួយពួកគាត់

ដូច​គ្នា​ជាមួយ​ការ​ញ៉ាំ​អាហារ​ដែរ យើង​​អាច​បង្រៀន​កូន​ឲ្យ​ហាត់​ប្រាណ​តាមយើង​​បាន។ ប៉ាម៉ាក់​គួរ​តែ​មាន​ពេល​ខ្លះ​ នាំកូន​​ដើរ​ទៅ​ខាង​ក្រៅ អាច​ដើរ​លេង​តាម​សួន ឬ​ហែល​ទឹក ឬ​លេង​បាល់​ជាដើម ឬ​មួយ​ទៀត​លេង​កីឡា​ណា​ដែល​កូន​​ចូល​ចិត្ដ។

១០- ធ្វើល្អដាក់កូន​

បើ​ចង់​ឲ្យ​កូន​ៗ​ញ៉ាំ​អាហារ​ល្អ​ៗ ដែលយើង​បាន​រៀប​ចំ ដំបូងប៉ាម៉ាក់​​ត្រូវ​ញ៉ាំ​ឲ្យ​​មើល​ជាមុន​សិន។ បន្ទាប់​មក​ប្រាប់​កូន​​ថា អាហារ​ហ្នឹងមាន​រសជាតិ​​បែប​ណា ឬ​មាន​ក្លិន​បែប​ណា។ មានការ​ណែ​នាំ​ថា​ គួរ​ឲ្យ​កូន​​សាក​ល្បង​អាហារ​ថ្មីៗ​ ពេល​​កំពុង​ឃ្លាន ដោយ​សារ​ពេល​នោះ កូន​​មិន​សូវ​រើស​អាហារ​ទេ។ ប៉ុន្តែ​ទោះ​ជាយ៉ាង​ណា​ក្ដី មិ​នត្រូវ​បង្ខំ​កូន​ៗ​ឲ្យ​ញ៉ាំ​អាហារ​ ដែល​គេ​​ចូល​ចិត្ដ​ឲ្យ​សោះ ដោយ​សារ​ថា​ការ​ធ្វើ​បែប​នេះ អាច​បណ្ដាល​ឲ្យ​កូន​​ខ្លាច​ពេល​ដល់​ម៉ោង​បាយ។

ពេល​ប៉ាម៉ាក់​ត្រូវ​ដើរ​តួ​ជា​គំរូ​ល្អ​​សម្រាប់​កូន​ៗ គឺ​អាច​ជា​រឿង​លំបាក​មួយ។ ប៉ុន្តែ​បើ​យើង​​មាន​ការ​តាំង​ចិត្ដ និង​ព្យាយាម នោះ​​នឹង​អាច​ធ្វើ​បាន។ ប៉ាម៉ាក់​​ត្រូវ​មាន​ភាព​អត់​ធ្មត់​ឲ្យ​បាន​ច្រើន និង​ត្រូវ​ចាំ​ក្នុង​ចិត្ដ​ថា អ្វី​ដែលយើង​​កំពុង​ធ្វើ​ គឺ​ដើម្បី​ឲ្យ​កូន​ៗ​មាន​សុខ​ភាព​ល្អ​ទៅ​ថ្ងៃ​ខាង​មុខ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Be a Healthy Role Model for Children. https://www.choosemyplate.gov/ten-tips-be-a-healthy-role-model Assessed September 17, 2016

កំណែ​ប្រែបច្ចុប្បន្ន

03/07/2020

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

អាថ៌កំបាំងក្នុងការចិញ្ចឹមកូនឲ្យឆ្លាត ចេះសម្របខ្លួននឹងបរិបទពិភពលោកបច្ចុប្បន្ន

កូនពិបាកញ៉ាំថ្នាំមែនទេ? នេះជាតិចនិកងាយៗណែនាំដោយគ្រូពេទ្យកុមារ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Jul 03, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម