brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

កូនឈឺធ្មេញចំពេលយប់ អាចសាកតិចនិកទាំងនេះបាន

រឿងឈឺធ្មេញមួយ កុំថាឡើយក្មេងសូម្បីតែយើងធំហើយ​ក៏ខ្លាចដែរ ពិសេសឈឺពេលយប់តែម្តង។ បញ្ហាឈឺធ្មេញ គឺចៀសមិនផុតទេ ពិសេសកូនៗ ពេលខ្លះបើឈឺជំនួសបានម៉ាក់ប៉ាសុខចិត្តទទួលកុំឲ្យកូនយំ កម្សត់ បនេះ។ កុំធ្វើដូចពិបាកពេក គ្មានប៉ាម៉ាក់ណាអាចឈឺជំនួស អូនៗបានទេ ប៉ុន្តែប៉ាម៉ាក់អាចជួយអូនៗបានដោយគ្រាន់តែចេះតិចនិកងាយៗទាំងនេះ។

កូនឈឺធ្មេញចំពេលយប់ អាចសាកតិចនិកទាំងនេះបាន

១- វិធីដោះស្រាយអាការៈឈឺធ្មេញជំហានដំបូងចំពោះក្មេងៗ

បើសិនជាអូនៗមានបញ្ហាឈឺធ្មេញ ពិសេសនៅពេលយប់ ក្នុងផ្ទះអត់មានថ្នាំ ប៉ាម៉ាក់​អាចសាកល្បងវិធីរំងាប់ការឈឺចាប់បែបធម្មជាតិបាន ដោយប្រើអំបិលជា និង​ទឹកក្តៅ។ ទោះយ៉ាងណា វិធីនេះអាចប្រើបានលុះត្រាតែអូនៗធំគ្រប់គ្រាន់ចេះបៀម និងខ្ពុរទឹកចេញមកក្រៅប៉ុណ្ណោះ។ បើតាម​ការណែនាំពីទន្តពេទ្យអាមេរិក (American Academy of Pediatric Dentistry) ប៉ាម៉ាក់ អាចឲ្យអូនៗបៀមទឹកក្តៅឧណ្ហៗ លាយជាមួយអំបិល ដើម្បីជួយកាត់បន្ថយអាការៈរលាកក្នុងមាត់ ដែលជាមូលហេតុបង្កឲ្យឈឺធ្មេញ។ ប៉ាម៉ាក់អាចប្រើអំបិលមួយស្លាបព្រាបាយលាយជាមួយទឹកមួយកូនកែវជ័រ ហើយឲ្យអូនៗបៀមខ្ពុរក្នុងមាត់ រង់ចាំមួយសន្ទុះ នៅពេលអូនៗមានអារម្មណ៍ស្ពឹកលែងសូវឈឺចាប់ចាំខ្ជាក់ចោល។

បើវិធីនេះនៅតែមិនបានផល ប៉ាម៉ាក់​អាចសាកបិទប៉ុងត្រជាក់នៅថ្ពាល់ខាងក្រៅ កន្លែងដែលធ្មេញខាងក្នុងកំពុងឈឺ ដើម្បីកាត់បន្ថយសម្ពាធហើមក្នុងមាត់ជួយឲ្យអាការៈឈឺធ្មេញធូរស្រាលបាន។

ឈឺធ្មេញ Hello គ្រូពេទ្យ

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

២- ជំហានបន្ទាប់​គឺប្រើថ្នាំបំបាត់ការឈឺចាប់

ថ្នាំបំបាត់ការឈឺចាប់ដែលអាចប្រើបានដោយមិនចាប់បាច់វេជ្ជបញ្ជា គួរតែមាននៅក្នុងផ្ទះជាស្រេច។ ឲ្យថ្នាំប្រឆាំងការរលាកក្នុងមាត់ទៅកូន ដោយកម្រិតថ្នាំអាស្រ័យទៅតាមអាយុ (សាកសួរឱសថការី ឬអាចមើលនៅលើប្រអប់ថ្នាំពីការណែនាំ)។ ជាការល្អ គួរតែឲ្យថ្នាំប្រភេទស៊ីរ៉ូមទៅក្មេង ព្រោះថ្មាំគ្រាប់ខ្លះដែលត្រូវទំពារនាំឲ្យ​ក្មេង​ពិបាកលេប។

កាន់តែពិសេសមួយទៀត ប្រេងកូឡា (Clove oil) ក៏អាចប្រើជា​ថ្នាំបំបាត់ការឈឺចាប់ និងប្រឆាំងបាក់តេរីក្នុងមាត់ធ្មេញដូចគ្នា ដោយប៉ាម៉ាក់​អាចប្រើសំឡីបៀកប្រេងកូឡា និងបិទទៅលើកន្លែងដែលរងផលប៉ះពាល់នៅជុំវិញធ្មេញកំពុងឈឺ។

បើតិចនិកទាំងនេះនៅតែមិនអាចជួយបានទៀត ជំហានបន្ទាប់កុំរង់ចាំឲ្យអាការៈឈឺធ្មេញរបស់កូនបាត់ដោយឯកឯងអី ព្រោះនឹងធ្វើឲ្យប៉ះពាល់សុខភាពក្មេង គួរប្រញាប់ទៅរកឱសថស្ថានណាបើកលក់ថ្នាំ ២៤ម៉ោង រកថ្នាំព្យាបាលអាការៈឈឺធ្មេញណា មានផ្ទុកបន្ថែមជាតិប្រេងកូឡា និងមានសុវត្ថិភាពសម្រាប់ក្មេង។

អត្ថបទ​ពាក់ព័ន្ធ៖

ចំណុចសំខាន់

ប៉ាម៉ាក់អាចជួយបន្ថយអាការឈឺធ្មេញកូនពេលយប់បានដោយគ្រាន់តែចេះតិចនិកងាយៗទាំងនេះ៖
  • ជំហានដំបូង ប៉ាម៉ាក់​អាចសាកល្បងវិធីរំងាប់ការឈឺចាប់បែបធម្មជាតិបាន ដោយឱ្យកូនខ្ពុរមាត់ជាមួយអំបិល និង​ទឹកក្តៅ
  • ជំហានបន្ទាប់​គឺប្រើថ្នាំបំបាត់ការឈឺចាប់
medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ សន សុភា · កែ 25/03/2025