ញ៉ាំទឹកក្ដៅ ផ្ដល់គុណប្រយោជន៍ដ៏អស្ចារ្យ ៧យ៉ាង
ទឹកមានសារសំខាន់បំផុតសម្រាប់ជីវិតរបស់មនុស្សយើងគ្រប់រូប ហើយក្នុងមួយថ្ងៃ យើងគប្បីញ៉ាំទឹកយ៉ាងហោចណាស់ឲ្យបាន៨កែវ។ ពិតណាស់ ការញ៉ាំទឹកក្ដៅឧណ្ហៗ និងទឹកក្ដៅផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់រាងកាយលើសពីការរំពឹងទុក។ ដូច្នេះហើយ គ្នាយើងគប្បីចាប់ផ្ដើមទម្លាប់ញ៉ាំទឹកក្ដៅជំនួសឲ្យការញ៉ាំទឹកត្រជាក់ជារៀងរាល់ថ្ងៃ ទើបជាការប្រសើរ។

អត្ថប្រយោជន៍ទាំង៧យ៉ាងនៃការញ៉ាំទឹកក្ដៅ
១. សម្រកទម្ងន់
ទឹកក្ដៅអាចជួយទ្រទ្រង់ដល់ការធ្វើមេតាប៉ូលីស ដែលចាំបាច់សម្រាប់អ្នកដែលព្យាយាមសម្រកទម្ងន់។ វិធីសាស្ត្រដ៏ល្អបំផុត គឺចាប់ផ្ដើមការធ្វើមេតាប៉ូលីសនៅពេលព្រលឹម ដោយការញ៉ាំទឹកក្ដៅឧណ្ហៗជាមួយនឹងក្រូចឆ្មារ។
២. តឹងច្រមុះ និងបំពង់ក
ទឹកក្ដៅអាចជួយដោះស្រាយជំងឺផ្ដាសាយ ក្អក និងឈឺបំពង់កបានយ៉ាងមានប្រសិទ្ធភាព។ វាអាចរំលាយស្លេស្ម និងជួយកម្ចាត់ស្លេស្មចេញពីផ្លូវដង្ហើម ។ បន្ថែមពីនេះ វាក៏អាចបន្ថយអាការៈឈឺបំពង់កផងដែរ។
៣. ការចុកពោះពេលមករដូវ
ជាមួយគ្នានេះដែរ ទឹកក្ដៅអាចជួយកាត់បន្ថយអាការៈចុកពោះនៅពេលមករដូវ។ កម្ដៅនៃទឹកអាចជួយឲ្យសាច់ដុំពោះមានភាពធូរស្រាល ដែលជួយព្យាបាលបញ្ហាចុកពោះ និងការកន្ត្រាក់សាច់ដុំ។
៤. បន្សាបជាតិពុលក្នុងរាងកាយ
បន្ថែមពីនេះ ទឹកក្ដៅក៏អាចបន្សាបជាតិពុលចេញពីរាងកាយបានផងដែរ។ នៅពេលយើងញ៉ាំទឹកក្ដៅ សីតុណ្ហភាពនៅក្នុងរាងកាយនឹងចាប់ផ្ដើមកើនឡើង ជាហេតុបណ្ដាលឲ្យយើងបែកញើស។ កត្តានេះអាចជួយបណ្ដេញជាតិពុល និងសម្អាតរាងកាយបានយ៉ាងមានប្រសិទ្ធភាព។
៥. បង្ការភាពចាស់មុនវ័យ
ទន្ទឹមនឹងនេះដែរ ការញ៉ាំទឹកក្ដៅអាចជួយជួសជុលកោសិកាស្បែក ដោយបង្កើនភាពយឺតនៃស្បែក។ ដូចនេះហើយ នៅពេលដែលយើងញ៉ាំទឹកក្ដៅជាប្រចាំ ស្បែករបស់យើងនឹងចាប់ផ្ដើមទន់ល្មើយជាងមុន។

៦. បង្ការការកើតមុន
ពិសេសជាងនេះទៅទៀត ការញ៉ាំទឹកក្ដៅក៏អាចជួយសម្អាតរាងកាយបានយ៉ាងជ្រៅ និងអាចកម្ចាត់ឫសគល់នៃការបង្ករោគដែលទាក់ទងនឹងការកើតមុនថែមទៀតផង។
៧. ជួយឲ្យសក់មានសុខភាពល្អ
ការញ៉ាំទឹកក្ដៅក៏អាចជួយឲ្យសរសៃសក់ទន់ល្មើយ ព្រមទាំងភ្លឺរលោង។ វាផ្ដល់ថាមពលដល់សរសៃប្រសាទនៅក្នុងឫសសក់ ដែលមានគុណប្រយោជន៍បង្កើនភាពរឹងមាំដល់សរសៃសក់ ជួយឲ្យសក់មានសុខភាពល្អ ព្រមទាំងជំរុញដល់ការលូតលាស់នៃសក់។