backup og meta

មុនទិញប្រដាប់ប្រដាឲ្យកូនលេង គួរដឹងចំណុចទាំងនេះដើម្បីសុវត្ថិភាព

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Dec 28, 2023

    មុនទិញប្រដាប់ប្រដាឲ្យកូនលេង គួរដឹងចំណុចទាំងនេះដើម្បីសុវត្ថិភាព

    ប៉ាម៉ាក់​ទិញប្រដាប់ប្រដាឲ្យកូនលេងមិនត្រឹមតែអាចជួយឲ្យ​កូន​មាន​ភាពរីករាយ និង​ល្អចំពោះសុខភាពផ្លូវចិត្តទេ ថែម​ទាំងចូលរួមដល់ការអភិវឌ្ឍរាងកាយ និង​ខួរក្បាលរបស់ទៀតផង។ តែអ្វីដែលសំខាន់គឺ​ប្រដាប់​ប្រដាក្មេងលេងមួយចំនួនអាចបង្កគ្រោះថ្នាក់ដល់អាអូន។ តើរបស់ក្មេងលេងអាច​បង្កគ្រោះថ្នាក់​ដល់​អូនតូចបែបណាខ្លះ? ហើយម៉ាក់ប៉ាគួរជ្រើសរើសរបស់លេងបែបម៉េចទើបសុវិត្ថិភាព?

    ប្រដាប់ប្រដាក្មេងលេងមួយចំនួនអាចធ្វើឱ្យអាអូនស្លាក់ មុតរបួស ថប់​ដង្ហើម ឬពុលដោយសារ​មាន​ផ្ទុក​សារធាតុ​គីមី ហើយបើធ្ងន់ធ្ងរអាចគ្រោះថ្នាក់ដល់ជីវិតទៀតផង។

    ដើម្បីសុវត្ថិភាព​ ម៉ាក់ប៉ាគួរជ្រើសរើសប្រដាប់ប្រដាក្មេងលេងឱ្យកូនតាម​ការណែនាំ​ដូច​ខាង​ក្រោម៖

    ១. អានស្លាកព្រមាន

    ជាទូទៅស្លាកព្រមានលើប្រអប់ ឬថង់ដាក់ប្រដាប់ប្រដាក្មេងលេងតែង​ផ្តល់ព័ត៌មាន​សំខាន់ៗ​ពី​របៀប​លេង និងអាយុកុមារដែលស័ក្តិសម​នឹងលេងប្រដាប់ប្រដាទាំងនោះ ឬអាចលេងដោយ​សុវត្ថិភាពជាដើម។ លើសពីនេះទៅទៀត ម៉ាក់ប៉ាគួររកមើលពាក្យ “គ្មានផ្ទុកសារធាតុ​ពុល” នៅលើ​ប្រអប់​ ឬថង់។

    ២. ប្រយ័ត្នចំពោះប្រដាប់ប្រដាក្មេងលេងប្រើ​ថ្ម​

    គម្របបិទថ្មលើប្រដាប់ប្រដាក្មេងលេងគួរត្រូវបានចាប់វីសដើម្បីកុំឱ្យ​អាអូន​បើកកើត ព្រោះក្មេងៗ​ចូលចិត្តចង់ដឹងចង់ឃើញ និងចង់ប៉ះណាស់ ហើយអាចខាំ ឬបៀមថ្មបានដែលអាចបណ្តាល​ឱ្យ​ស្លាក់​ក្នុងករណី​ថ្មមានទំហំតូចៗ ហើយអាចពុលនឹងសារធាតុគីមីនៅក្នុងថ្ម​ក្នុងករណី​អាអូន​​ខាំបែក​សំបក​ថ្ម។

    ៣. គួរជ្រើសរើសតុក្កតាគ្មានបំពាក់គ្រាប់តូចៗ

    ម៉ាក់ប៉ាត្រូវប្រាកដថាគ្រប់ផ្នែក និងថ្នេរទាំងអស់របស់តុក្កតាគឺត្រូវបាន​ដេរភ្ជាប់​យ៉ាងជាប់ល្អ​ហើយ​ម៉ាក់ប៉ា​គួរចៀសវាងទិញតុក្កតា​ដែល​មានបំពាក់​​គ្រាប់​តូចៗ​ដូចជាឡេវ ឬជ័រផ្សេងៗធ្វើជាភ្នែក ច្រមុះ ឬ​មាត់​ជាដើមដែល​អាច​បណ្តាល​ឱ្យអាអូនខាំ បៀប​​​នាំ​ឲ្យ​ស្លាក់ព្រោះពេលអាអូនរមាស់ធ្មេញ អាអូនអាចខាំគ្រាប់​តូចៗ​ទាំងនោះ។

    លើសពីនេះទៅទៀតតុក្កតានោះគួរតែជារបស់​អាចបោកសម្អាតបាន ព្រោះធូលី​ដី និង​មេរោគ​ផ្សេងៗអាច​តោងជាប់នៅលើតុក្កតា​ដែលបណ្តាល​ឱ្យ​អាអូន​មានបញ្ហាផ្លូវដង្ហើម។

    ៤. គួរជ្រើសរើសប្រដាប់ក្មេងលេងពីប្លាស្ទិកមាំល្អ

    ប្រដាប់ប្រដាក្មេងលេងដែលធ្វើពីប្លាស្ទិកស្តើងៗអាចងាយនឹងបែកបាក់ ហើយអាចបង្កឱ្យអាអូនរបួស ឬមុតបានយ៉ាងងាយ ប្រសិនបើអាអូនដើរ​ជាន់ ដួលពីលើ កាន់លេង ឬដាក់ចូលមាត់។

    ៥. ចៀសវាងប្រដាប់ប្រដាក្មេងលេងដែលតូចៗ

    ម៉ាក់ប៉ាចៀសវាងទិញប្រដាប់ប្រដាក្មេងលេងដែលមាន​ទំហំតូចៗ ឬមានផ្នែកផ្គុំតូចៗ ដែលតូចជាង​ទំហំមាត់​អាអូនដើម្បីចៀសវាងការស្លាក់ ព្រោះក្មេងតូចៗចូលចិត្តយករបស់របរតូចៗ​ដាក់ចូលក្នុង​មាត់​ណាស់។ ជាពិសេសប្រដាប់ប្រដាក្មេងលេងដែលមានភ្ជាប់ដែកឆក់តូចៗ ព្រោះការលេប​ដែកឆក់​ចូលពោះ​អាចបណ្តាលឱ្យខូចពោះវៀនអាអូន។

    ប្រដាប់ប្រដាល់ក្មេងលេង

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

    ៦. ចៀសវាងទិញប្រដាប់ប្រដាអាចបាញ់បាន

    ប្រដាប់ប្រដាក្មេងលេងដែលអាចបាញ់បានដូចជា កាំភ្លើង ធ្នូ ឬចម្ពាមជាដើមអាចបណ្តាល​ឱ្យអាអូន​របួសដែលបង្កឱ្យទៅជាជាំ ឬរបួសភ្នែកនៅពេលអាអូនបាញ់គ្នាលេង។ ម៉្យាងទៀត អាអូន​ក៏​អាចស្លាក់ដោយសារ​ការបៀម ឬដាក់គ្រាប់កាំភ្លើងជ័រចូលមាត់ដែរ។

    ៧. ចៀសវាងប្រដាប់ប្រដាក្មេងលេងបញ្ចេញសំឡេងខ្លាំង

    ប្រដាប់ប្រដាក្មេងលេងដែលមានភ្លេងអមមួយចំនួនអាចបញ្ចេញសំឡេងឮ ឬខ្លំាងពេកដែលអាច​ធ្វើ​ឱ្យខូច​ក្រដាសត្រចៀករបស់អាអូន។ ដូច្នេះម៉ាក់ប៉ាគួរច្រើសរើសដោយប្រុងប្រយ័ត្ន និងត្រូវ​សាក​តេស្ត​ស្តាប់មុនសិន មុន​នឹង​សម្រេច​ទិញ​។

    ៨. ចៀសវាងទិញប្រដាប់ប្រដាក្មេងលេងមានខ្សែវែងៗ

    ពាក្យថាក្មេងគឺរពិសណាស់ ពេលលេងអាអូនអាចយកខ្សែ ឬបូដែលជាប់នឹងប្រដាប់ប្រដាលេង​មក​ពាក់​នឹងកដែលអាចបណ្តាលឱ្យទាក់ ឬរុំជាប់ក ហើយបណ្តាលឱ្យគ្រោះថ្នាក់ ឬអាចគ្រវីខ្សែលេង​ដែល​បណ្តាលឱ្យរបស់លេងត្រលប់ត្រូវក្បាល ឬត្រូវភ្នែកជាដើម។

    ដូច្នេះម៉ាក់ប៉ាគួរជ្រើសរើសប្រដាប់ប្រដាលេងដែលស័ក្តិសមនឹងអាយុ និងសមត្ថភាពរ​បស់​អាអូន​ទើប​មិនបង្កឱ្យគ្រោះថ្នាក់ដោយយថាហេតុ។ ជាពិសេសគួរចៀសវាងប្រដាប់ប្រដាលេងដែលមាន​ទំហំ​តូចៗ។

    អត្ថបទគួរអាន៖

  • តិចនិក​ងាយៗ ជួយដោះស្រាយ​បញ្ហា​ញៀន​លេង​ទូរសព្ទមិនឈប់
  • ប៉ាម៉ាក់ចូលចិត្ត​លេង​ទូរសព្ទនៅ​ផ្ទះ អាចនាំឲ្យបាត់​​ទំនាក់ទំនងល្អជាមួយ​កូនៗ
  • ក្មេងចូលចិត្តលេងច្រើន មិនអត់ប្រយោជន៍ទេ ជួយក្មេងបានច្រើនណាស់
  • កាសិក្សា​រកឃើញថា​កូនលេងហ្គេម​រាល់ថ្ងៃមិន​អត់​ប្រយោជន៍ទេ តែត្រូវមាន​ម៉ោងកំណត់
  • មូលហេតុ​ ៥ យ៉ាង ប៉ាម៉ាក់​គួរ​ឧស្សាហ៍​នាំកូន​ដើរលេងក្រៅ​ផ្ទះ
  • ម៉ាក់ប៉ាដឹងអត់ ការលេងដោយសេរីផ្ដល់ប្រយោជន៍ដល់ការអភិវឌ្ឍកូនច្រើន
  • ចំណុចសំខាន់

    ដើម្បីសុវត្ថិភាព​ ម៉ាក់ប៉ាគួរជ្រើសរើសប្រដាប់ប្រដាក្មេងលេងឱ្យកូនតាម​ការណែនាំ​ដូច​ខាង​ក្រោម៖
    • អានស្លាកព្រមាន
    • ប្រយ័ត្នចំពោះប្រដាប់ប្រដាក្មេងលេងប្រើ​ថ្ម
    • គួរជ្រើសរើសតុក្កតាគ្មានបំពាក់គ្រាប់តូចៗ
    • គួរជ្រើសរើសប្រដាប់ក្មេងលេងពីប្លាស្ទិកមាំល្អ
    • ចៀសវាងប្រដាប់ប្រដាក្មេងលេងដែលតូចៗ
    • ចៀសវាងទិញប្រដាប់ប្រដាអាចបាញ់បាន
    • ចៀសវាងប្រដាប់ប្រដាក្មេងលេងបញ្ចេញសំឡេងខ្លាំង
    • ចៀសវាងទិញប្រដាប់ប្រដាក្មេងលេងមានខ្សែវែងៗ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Dec 28, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម