សុខភាពក្នុងវ័យជំទង់

សុខភាព​ក្នុងវ័យជំទង់ - ឈាន​ចូល​វ័យ​ ​ជំទង់ហើយ ​ ជា​ម៉ាក់ជាប៉ា ក៏​ត្រូវ​តាមដាន​ច្រើន​លើ​ផ្នែក​លូតលាស់​ប្រាជ្ញាស្មារតី និង​សុខភាព​ក្នុងវ័យជំទង់​ របស់​​​កូន​ដែរ។ តើ​ប៉ាម៉ាក់​គួរ​​ដោះស្រាយ​យ៉ាង​ម៉េច បើ​សង្ស័យ​ថា​កូន​ក្នុង​វ័យ​ជំទង់​មាន​បញ្ហាផ្នែក​សុខភាព​ណា​មួយ?

ចំណេះដឹងទូទៅ

សុខភាពក្នុងវ័យជំទង់

មិនចង់ឲ្យកូនលង់ខ្លួនតាមមិត្តភក្ដិមិនល្អ ម៉ាក់ប៉ាគួរអប់រំបែបណា?

ប៉ា​ម៉ាក់​អាច​ជួយ​ការពារ​កូន​ៗ​ឲ្យ​ជៀស​ផុត​ពី​ការ​ប្រើប្រាស់គ្រឿងស្រវឹង ថ្នាំជក់ ឬ ​គ្រឿង​ញៀន​ ដោយ​អប់រំ​ណែនាំ និង​ប្រាប់​អំពី​ការ​ពិត​មួយ​ចំនួន​ មុន​ពេល​ដែល​កូន​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​។ កត្តា​នេះ​ អាច​ជួយ​ឲ្យ​ក្មេង​យល់​ដឹង​ពី​គ្រឿង​ញៀន​ ឬ​ជៀសវាង​​ជឿ​លើ​មិត្តភ័ក្ដិ​ដែល​កំពុង​នាំ​ទៅ​រក​ការ​ប្រើប្រាស់​គ្រឿង​ញៀន​​ដែល​អាច​បំផ្លាញ​ដល់​ជីវិត​ និង​អនាគត​របស់​កូន​បាន។ ពិត​ណាស់​ ប៉ា​ម៉ាក់​ជា​គំរូ​ដ៏​ល្អ​សម្រាប់​កូន​ ហើយ​ការ​យល់​ឃើញ​របស់​យើង​លើ​គ្រឿង​ស្រវឹង ថ្នាំ​ជក់​ និង​គ្រឿង​ញៀន​​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​គិត​របស់​ក្មេង។ ប៉ា​ម៉ាក់​គួរ​និយាយ​ទៅ​កាន់​កូន​អំពី​គ្រឿង​ញៀន​ដោយ​របៀប​ណា? ប៉ា​ម៉ាក់​គួរ​ឆ្លៀត​ឱកាស​នៅ​ពេល​ដែល​ឃើញ​តួ​អង្គ​ណា​មួយ​នៅ​ក្នុង​​ភាពយន្ត​ ឬ​ទូរទស្សន៍​ជក់​បារី ប៉ា​ម៉ាក់​គួរនិយាយ​អំពី​ផលវិបាក​នៃ​ការ​ជក់​បារី​លើ​សុខភាព​ទាំង​មូល ហើយ​បន្ទាប់​មក​ អាច​និយាយ​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​គ្រឿង​ញៀន​ និង​ផល​ប៉ះពាល់​នៃ​គ្រឿង​​ញៀន​ទាំង​នោះ។ ជាមួយ​គ្នា​នេះ​ដែរ យើង​គួរ​និយាយ​ដោយ​សំឡេង​ធម្មតា និង​ប្រើ​ពាក្យ​ដែល​ក្មេង​ងាយ​យល់។ ចូរ​ពន្យល់​ថា គ្រឿង​ញៀន​ គ្រឿង​ស្រវឹង​ទាំង​នោះ​មាន​គ្រោះថ្នាក់​ និង​អាច​បង្ក​បញ្ហា​ជា​ច្រើន​ដល់​រាងកាយ និង​ព្រម​ទាំង​បង្រៀន​កូន​ឲ្យ​ចេះ​និយាយ​ពាក្យ​ថា​ "ទេ" ​ប្រសិនបើ​មាន​​អ្នក​ណា​ម្នាក់​​ឲ្យ​របស់​អ្វី​មួយ​ដែល​គ្រោះថ្នាក់​ដល់​កូន។ តើ​ប៉ា​ម៉ាក់​អាច​និយាយ​​ទៅ​កាន់​កូន​អាយុ​​ពី​៨​ឆ្នាំ​ ទៅ​១២​ឆ្នាំ​ពី​សារធាតុ​ញៀន​យ៉ាង​ម៉េច​ខ្លះ? នៅ​ពេល​ដែល​កូន​កាន់​តែ​ធំ យើង​អាច​ចាប់ផ្ដើម​និយាយ​ជាមួយ​កូន​ ដោយ​សួរ​ថា​តើ​កូន​ធ្លាប់​បាន​លឺ​ពី​រឿង​គ្រឿង​ញៀន​ដែរ​ទេ? ប៉ា​ម៉ាក់​​ក៏​ត្រូវ​បង្ហាញ​ឲ្យ​កូន​បាន​ឃើញ​ថា យើង​នឹង​រង់ចាំ​ស្ដាប់​ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ក្ដី​បារម្ភ និង​កង្វល់​របស់​កូន​ ហើយ​ដើម្បី​បង្ហាញ​ពី​ផលវិបាក​ផ្សេង​ៗ ក៏​ដូចជា​ការ​ពិត​​ទាក់ទង​នឹង​គ្រឿង​ញៀន​ ប៉ា​ម៉ាក់​គួរ​តែ​ធ្វើការ​ស្រាវជ្រាវ​ជាមុន​សិន។ ​ ក្មេង​នៅ​វ័យ​ប៉ុន​នេះ នៅ​តែ​ចូលចិត្ត​និយាយ​បើក​ចំហ​ជាមួយ​​ប៉ា​ម៉ាក់​ទាក់ទង​នឹង​ប្រធានបទ​ផ្សេង​ៗ​ជា​ច្រើន អ៊ីចឹង​ហើយ ការ​ជជែក​គ្នា​ពី​ឥឡូវ​ទៅ​អាច​ជួយ​ឲ្យ​ក្មេង​បន្ត​ចែក​រំលែក​គំនិត​ និង​អារម្មណ៍​របស់​ខ្លួន​ជាមួយ​​ប៉ា​ម៉ាក់​នៅ​ពេល​ដែល​កូន​កាន់​តែ​ធំ​​ឡើង​។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចុះ​ប៉ា​ម៉ាក់​គួរ​និយាយ​ជាមួយ​​កូន​ដែល​មាន​វ័យ​ជំទង់​អំពីសារធាតុ​ញៀន​យ៉ាង​ម៉េច​ខ្លះ? ក្មេង​ជំទង់​អាច​មាន​មិត្តភ័ក្ដិ​ដែល​ប្រើប្រាស់​សារធាតុ​ញៀន ឬគ្រឿងស្រវឹង​ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​និយាយ​ពី​គ្រោះថ្នាក់​ និង​ផល​ប៉ះពាល់​នៃសារធាតុ​ញៀន​ ឬ​គ្រឿង​ស្រវឹង។ កូន​ៗ​អាច​នឹង​សួរ​សំណួរ​ជាក់លាក់​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន​ ឬគ្រឿងស្រវឹង​ ហើយ​ការ​ពិភាក្សា​អំពី​បញ្ហា​នេះ​តាំង​ពី​ដំបូង […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស