backup og meta

មិនចង់ឲ្យកូនលង់ខ្លួនតាមមិត្តភក្ដិមិនល្អ ម៉ាក់ប៉ាគួរអប់រំបែបណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 20, 2022

    មិនចង់ឲ្យកូនលង់ខ្លួនតាមមិត្តភក្ដិមិនល្អ ម៉ាក់ប៉ាគួរអប់រំបែបណា?

    ប៉ា​ម៉ាក់​អាច​ជួយ​ការពារ​កូន​ៗ​ឲ្យ​ជៀស​ផុត​ពី​ការ​ប្រើប្រាស់គ្រឿងស្រវឹង ថ្នាំជក់ ឬ ​គ្រឿង​ញៀន​ ដោយ​អប់រំ​ណែនាំ និង​ប្រាប់​អំពី​ការ​ពិត​មួយ​ចំនួន​ មុន​ពេល​ដែល​កូន​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​។ កត្តា​នេះ​ អាច​ជួយ​ឲ្យ​ក្មេង​យល់​ដឹង​ពី​គ្រឿង​ញៀន​ ឬ​ជៀសវាង​​ជឿ​លើ​មិត្តភ័ក្ដិ​ដែល​កំពុង​នាំ​ទៅ​រក​ការ​ប្រើប្រាស់​គ្រឿង​ញៀន​​ដែល​អាច​បំផ្លាញ​ដល់​ជីវិត​ និង​អនាគត​របស់​កូន​បាន។

    ពិត​ណាស់​ ប៉ា​ម៉ាក់​ជា​គំរូ​ដ៏​ល្អ​សម្រាប់​កូន​ ហើយ​ការ​យល់​ឃើញ​របស់​យើង​លើ​គ្រឿង​ស្រវឹង ថ្នាំ​ជក់​ និង​គ្រឿង​ញៀន​​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​គិត​របស់​ក្មេង។

    ប៉ា​ម៉ាក់​គួរ​និយាយ​ទៅ​កាន់​កូន​អំពី​គ្រឿង​ញៀន​ដោយ​របៀប​ណា?

    ប៉ា​ម៉ាក់​គួរ​ឆ្លៀត​ឱកាស​នៅ​ពេល​ដែល​ឃើញ​តួ​អង្គ​ណា​មួយ​នៅ​ក្នុង​​ភាពយន្ត​ ឬ​ទូរទស្សន៍​ជក់​បារី ប៉ា​ម៉ាក់​គួរនិយាយ​អំពី​ផលវិបាក​នៃ​ការ​ជក់​បារី​លើ​សុខភាព​ទាំង​មូល ហើយ​បន្ទាប់​មក​ អាច​និយាយ​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​គ្រឿង​ញៀន​ និង​ផល​ប៉ះពាល់​នៃ​គ្រឿង​​ញៀន​ទាំង​នោះ។

    ជាមួយ​គ្នា​នេះ​ដែរ យើង​គួរ​និយាយ​ដោយ​សំឡេង​ធម្មតា និង​ប្រើ​ពាក្យ​ដែល​ក្មេង​ងាយ​យល់។ ចូរ​ពន្យល់​ថា គ្រឿង​ញៀន​ គ្រឿង​ស្រវឹង​ទាំង​នោះ​មាន​គ្រោះថ្នាក់​ និង​អាច​បង្ក​បញ្ហា​ជា​ច្រើន​ដល់​រាងកាយ និង​ព្រម​ទាំង​បង្រៀន​កូន​ឲ្យ​ចេះ​និយាយ​ពាក្យ​ថា​ “ទេ” ​ប្រសិនបើ​មាន​​អ្នក​ណា​ម្នាក់​​ឲ្យ​របស់​អ្វី​មួយ​ដែល​គ្រោះថ្នាក់​ដល់​កូន។

    តើ​ប៉ា​ម៉ាក់​អាច​និយាយ​​ទៅ​កាន់​កូន​អាយុ​​ពី​៨​ឆ្នាំ​ ទៅ​១២​ឆ្នាំ​ពី​សារធាតុ​ញៀន​យ៉ាង​ម៉េច​ខ្លះ?

    នៅ​ពេល​ដែល​កូន​កាន់​តែ​ធំ យើង​អាច​ចាប់ផ្ដើម​និយាយ​ជាមួយ​កូន​ ដោយ​សួរ​ថា​តើ​កូន​ធ្លាប់​បាន​លឺ​ពី​រឿង​គ្រឿង​ញៀន​ដែរ​ទេ?

    ប៉ា​ម៉ាក់​​ក៏​ត្រូវ​បង្ហាញ​ឲ្យ​កូន​បាន​ឃើញ​ថា យើង​នឹង​រង់ចាំ​ស្ដាប់​ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ក្ដី​បារម្ភ និង​កង្វល់​របស់​កូន​ ហើយ​ដើម្បី​បង្ហាញ​ពី​ផលវិបាក​ផ្សេង​ៗ ក៏​ដូចជា​ការ​ពិត​​ទាក់ទង​នឹង​គ្រឿង​ញៀន​ ប៉ា​ម៉ាក់​គួរ​តែ​ធ្វើការ​ស្រាវជ្រាវ​ជាមុន​សិន។

    ក្មេង​នៅ​វ័យ​ប៉ុន​នេះ នៅ​តែ​ចូលចិត្ត​និយាយ​បើក​ចំហ​ជាមួយ​​ប៉ា​ម៉ាក់​ទាក់ទង​នឹង​ប្រធានបទ​ផ្សេង​ៗ​ជា​ច្រើន អ៊ីចឹង​ហើយ ការ​ជជែក​គ្នា​ពី​ឥឡូវ​ទៅ​អាច​ជួយ​ឲ្យ​ក្មេង​បន្ត​ចែក​រំលែក​គំនិត​ និង​អារម្មណ៍​របស់​ខ្លួន​ជាមួយ​​ប៉ា​ម៉ាក់​នៅ​ពេល​ដែល​កូន​កាន់​តែ​ធំ​​ឡើង​។

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ចុះ​ប៉ា​ម៉ាក់​គួរ​និយាយ​ជាមួយ​​កូន​ដែល​មាន​វ័យ​ជំទង់​អំពីសារធាតុ​ញៀន​យ៉ាង​ម៉េច​ខ្លះ?

    ក្មេង​ជំទង់​អាច​មាន​មិត្តភ័ក្ដិ​ដែល​ប្រើប្រាស់​សារធាតុ​ញៀន ឬគ្រឿងស្រវឹង​ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​និយាយ​ពី​គ្រោះថ្នាក់​ និង​ផល​ប៉ះពាល់​នៃសារធាតុ​ញៀន​ ឬ​គ្រឿង​ស្រវឹង។ កូន​ៗ​អាច​នឹង​សួរ​សំណួរ​ជាក់លាក់​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន​ ឬគ្រឿងស្រវឹង​ ហើយ​ការ​ពិភាក្សា​អំពី​បញ្ហា​នេះ​តាំង​ពី​ដំបូង អាច​ជួយ​ឲ្យ​កូន​មាន​អារម្មណ៍​សុវត្ថិភាព​ក្នុង​ការ​និយាយ ឬ​ស្នើសុំ​យោបល់​ពី​​ប៉ា​ម៉ាក់។

    អប់រំកូនពីគ្រឿងញៀន

    ធ្វើ​ម៉េច​ទើប​ឲ្យ​កូន​ជៀស​ឆ្ងាយ​ពី​សារធាតុញៀនទាំងឡាយ?

    ​ប៉ា​ម៉ាក់​គួរ​លើក​ទឹក​ចិត្ត​កូន​ឲ្យ​ចូលរួម​នៅ​ក្នុង​សកម្មភាព​កម្សាន្ត ឬ​កីឡា​ដែល​កូន​ចូលចិត្ត ដើម្បី​ជួយ​ឲ្យ​កូន​ស្ថិត​ក្នុង​បរិយាកាស​វិជ្ជមាន និង​ផ្ដល់​តម្លៃ​ដល់​ខ្លួន​ឯង។ មួយ​វិញ​ទៀត យើង​គួរ​ស្គាល់​ពី​មិត្តភ័ក្ដិ​កូន ព្រោះ​បើ​កូន​មាន​មិត្តភ័ក្ដិ​ប្រើ​សារធាតុញៀន ឬ​ចូល​ចិត្ត​ផឹក​គ្រឿង​ស្រវឹង​​ ​ក្មេង​ក៏​អាច​ប្រលូក​នឹង​សាកល្បង​ដូចគ្នា​។

    ​​បន្ថែម​ពី​នេះ ប៉ា​ម៉ាក់​គួរ​ជជែក​លេង​ជាមួយ​​កូន​ជា​ប្រចាំ និង​ធ្វើ​សកម្មភាព​កម្សាន្ត​ជា​​លក្ខណៈ​គ្រួសារ​ ដើម្បី​​បង្កើន​ភាព​ជិតស្និទ្ធ និង​អាច​ឲ្យ​កូន​ហ៊ាន​ពិភាក្សា​ពី​បញ្ហា​ផ្សេង​ៗ​ជាមួយ​ប៉ា​ម៉ាក់។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 20, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម