backup og meta

នេះជាហេតុផលគួរចាក់វ៉ាក់សាំងអុតស្វាយឲ្យកូន ព្រោះបើកើតអាចឲ្យរលាកខួរក្បាល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jul 09, 2020

    នេះជាហេតុផលគួរចាក់វ៉ាក់សាំងអុតស្វាយឲ្យកូន ព្រោះបើកើតអាចឲ្យរលាកខួរក្បាល

    ជំងឺ​អុតស្វាយ ជា​ជំងឺ​នៅ​លើ​ស្បែក ដែល​មនុស្ស​គ្រប់​រូប​ត្រូវតែ​កើត​វា​ម្ដង។ បើ​ទោះ​ជា​វា​កើត​នៅ​លើ​ស្បែក​ក៏​ពិត​មែន តែ​អុតស្វាយ​ផ្ដល់​ផល​វិបាក​ធ្ងន់ធ្ងរ ប្រសិនបើ​កើត​លើ​កុមារ​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ គ្មាន​អង់ទីក័រ​ការពារ​ពី​ម្តាយ និង​អ្នក​មិន​បាន​ចាក់​វ៉ាក់សាំង​ការពារ។

    វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា ជំងឺ​អុតស្វាយ​បណ្ដាល​មក​ពី​មេរោគ​ឈ្មោះ Varicella Zoster ដែល​បង្ក​ឲ្យ​មាន​ពងបែក​នៅ​លើ​ស្បែក។ ប្រសិនបើ​អ្នក​ជំងឺ​មិន​ទទួល​បាន​ការ​ព្យាបាល​ត្រឹមត្រូវ ឬ​យឺតយ៉ាវ​នោះ​នឹង​កើត​មាន​ផល​វិបាក​ច្រើន​ដូចជា ដំបៅ​ស្បែក​ក្លាយ​ជា​ធ្ងន់ធ្ងរ​ពេល​មាន​ឆ្លង​មេរោគ​ពី​ខាងក្រៅ​បន្ថែម រលាក​សួត រលាក​ខួរក្បាល​ ក្ដៅ​ខ្លួន​ខ្លាំង ចេញ​ពង​បែក​ច្រើន ឬ​មាន​ការ​ហូរ​ឈាម​តាម​ពងបែក រហូត​ប៉ះពាល់​សរីរាង្គ​សំខាន់​ៗ​ដទៃ​ទៀត​ដូចជា រលាក​ថ្លើម ខួរក្បាល កក​ឈាម​ក្នុង​សរសៃឈាម ពិការ​អវយវៈ ឬ​បញ្ញា​ស្មារតី​ជា​ដើម។

    ទោះជាយ៉ាងណាវេជ្ជបណ្ឌិតរូបនោះបាន​បញ្ជាក់​​ថា ជំងឺរលាក​ស្រោម​ខួរ អាច​បណ្ដាល​មក​ពី​មេរោគ​ជាច្រើន​ផ្សេង​ៗ​គ្នា មិនមែនកើតអុតស្វាយសុទ្ធតែនាំឲ្យរលាកខួរក្បាលនោះទេ ហើយវ៉ាក់សាំង​ដែល​យើង​យក​កូន​ទៅ​ចាក់​តាម​ការ​កំណត់​របស់​រដ្ឋ​នោះក៏មិនមែន​ការពារ​រលាក​ស្រោម​ខួរ គ្រប់​មុខ​នោះ​ទេ។ គ្រាន់តែការចាក់វ៉ាក់សាំង ពិតជាអាចការពាររលាកខួរក្បាលដែលបង្កពីមេរោគអុតស្វាយបានពិតមែន។

    គ្រូពេទ្យ​ឯកទេស​ជំងឺ​ទូទៅ​រូប​នោះ បន្ត​ទៀត​ថា បើ​និយាយ​ពី​អត្ថប្រយោជន៍​វ៉ាក់សាំង​អុតស្វាយ​វិញ គឺ​អាច​ការពារ រលាក​សួត រលាក​ខួរក្បាល និង​ស្រោម​ខួរក្បាល ព្រោះ​កោសិកា​ខួរក្បាល​តែង​ប៉ះពាល់​ ហើយ​វា​មិន​អាច​មក​ដូច​ដើម​បាន​ទេ។ ក្រៅ​ពី​នោះ​បើ​ចាក់​ហើយ​ចេញ ក៏​ស្បែក​គ្មាន​សភាព​ធ្ងន់ធ្ងរ ឬ​ចេញ​ក្ដាំង​សុសសាច់​ដែរ។

    ដូចនេះ​ហើយ​ម៉ាក់ប៉ា​គួរតែ​គិតគូរ​ចំពោះ​ការ​ចាក់​វ៉ាក់សាំង ឬ​មិន​ដូច្នោះ​ទេ​គួរតែ​ឲ្យ​កូន​ញ៉ាំ​អាហារ​ដែល​សម្បូរ​ជីវជាតិ ដើម្បី​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ ទើប​ជំងឺ​អស់​នោះ​មិន​ផ្ដល់​ផល​អាក្រក់​ចំពោះ​សុខភាព។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jul 09, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម