គ្រូពេទ្យឯកទេសកុមាររូបនេះបានបន្តថា ការប៉ះពាល់បណ្ដាលមកពីដួលនោះច្រើនកម្រិតណា ក៏មិនសំខាន់ អ្វីដែលសំខាន់ គឺត្រូវខ្លាំងកម្រិតណា ព្រោះទារកខ្លះប៉ះញឹកមែន តែត្រឹមសើស្បែក ឬអ្នកខ្លះទៀតមិនញឹកញាប់ទេ ប៉ុន្តែត្រូវខ្លាំងរហូតដល់បាក់ឆ្អឹង ខ្ទាំ ឬក៏ដាច់សរសៃឈាមខួរក្បាលក៏មាន។ លោកក៏បានបែងចែកការដួលនោះជា ៥ ដំណាក់កាល ដែលក្នុងនោះរាប់មានការដួល ធ្លាក់ពីលើកាំជណ្ដើរ មានរបស់អ្វីធ្លាក់ចំជាដើម៖

១- ប្រសិនបើសន្លប់ នេះបញ្ជាក់ថាកូនមានអាការៈធ្ងន់ធ្ងរហើយ
២- ភ្នែកឡើងជាំដូចភ្នែកខ្លាឃ្មុំផេនដា មានន័យថាកូនបាក់ឆ្អឹងច្រមុះ ឬផ្នែកណាមួយហើយ
៣- កូនហូរឈាមតាមត្រចៀក ក៏ជារឿងមិនល្អដែរ
៤- កូនហូរឈាមតាមច្រមុះ ស្ថិតក្នុងករណីគួរឲ្យបារម្ភខ្លាំង
៥- កូនក្អួត ដោយក្អួតជាប់ ក៏ជាសញ្ញាប៉ះពាល់ដល់ខួរក្បាលផ្នែកខាងក្នុង ឬខ្ទាំ