backup og meta

បើកូនឧស្សាហ៍រាក យើងធ្លាប់ចាប់អារម្មណ៍ចំណុចទាំងនេះកម្រិតណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 16, 2020

    បើកូនឧស្សាហ៍រាក យើងធ្លាប់ចាប់អារម្មណ៍ចំណុចទាំងនេះកម្រិតណា?

    ដឹង​ហើយ​ថា ក្មេង​ឧស្សាហ៍​រាក​រូស តែ​ម៉ាក់​ប៉ា​មាន​កត់​ចំណាំ​​អត់​លើ​ទម្លាប់​​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន ឬ​របប​អាហារ​របស់​កូន​ទេ គេ​ញ៉ាំ​ចូល​ចិត្ត​ញ៉ាំ​អី​ខ្លះ? ក្នុង​ករណី​ដែល​ម៉ាក់​ប៉ា​មិន​បាន​ចាប់​អារម្មណ៍​នឹង​ចំណុច​ខាង​ក្រោម​ទាំង​ប៉ុន្មាន​ទេ​នេះ នោះ​កូន​ច្បាស់​ជា​កើត​រាក​រូស​ញឹក​ញាប់​មិន​ខាន។

    ១.កូន​មិន​បាន​លាង​សម្អាត​ដៃ​មុន​ចាប់​កាន់​ចំណី​អាហារ

    កូន​នៅ​តូច ក្រោម១ឆ្នាំ មិន​ចោទ​ជា​បញ្ហា​នោះ​ទេ ដោយ​សារ​តែ​យើង​ជា​អ្នក​បញ្ចុក​ចំណី​អាហារ​កូន តែ​បើ​កូន​ធំ​បន្តិច ចាប់​ពី​អាយុ​២​ឆ្នាំ​ឡើង​ទៅ គេ​អាច​ចាប់​កាន់​ចំណី​អាហារ​ញ៉ាំ​ដោយ​ខ្លួន​ឯង​បាន ក៏​ជា​ពេល​ដែល​កូន​ប្រឈម​នឹង​បញ្ហា​រាក​ដែរ។ លោក​វេជ្ជបណ្ឌិត អ៊ុន យូ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​ថា អនាម័យ​ជា​រឿង​សំខាន់ ប្រសិន​បើ​ម៉ាក់​ប៉ា​ឧស្សាហ៍​លាង​សម្អាត​ដៃ​ឲ្យ​កូន​បាន​ល្អ​ត្រឹម​ត្រូវ មុន​ពេល​ឲ្យ​កូន​ចាប់​កាន់​ចំណី​អាហារ ឬ​រៀប​ចំ​អាហារ​ឲ្យ​កូន​ម៉ាក់ប៉ា​លាង​ដៃ​បាន​ស្អាត​ល្អ នោះ​​អាច​កាត់​បន្ថយ​ការ​ចម្លង​មេរោគ​ដែល​បណ្ដាល​ឲ្យ​រាក​រូស​បាន​ច្រើន។

    សុខភាពកូនពិតជាសំខាន់ ចុចទីនេះ ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីការថែទាំ និងព្យាបាលជំងឺរាកលើកុមារ!

    ២. កូន​ញ៉ាំ​ទឹក​មិន​ស្អាត

    ក្មេង​នៅ​ជនបទ​ដាច់​ស្រយាល មាន​ជីវភាព​ក្រីក្រ ងាយ​ប្រឈម​នឹង​ជំងឺ​រាករូស ដោយសារ​កង្វះ​ទឹក​ស្អាត​ប្រើ​ប្រាស់ ឬ​ម៉ាក់ប៉ា​មិន​បាន​ដាំ​ទឹក​ឲ្យ​កូន​ញ៉ាំ។ តាម​គោលការណ៍​របស់​អង្គការ​សុខភាព​ពិភព​លោក និង​ក្រសួង​សុខាភិបាល ណែនាំ​ឲ្យ​ញ៉ាំ​ទឹក​ដាំ​ពុះ ដែល​ជា​ទឹក​បាន​សម្លាប់​មេរោគ។

    ៣. កូន​ចូល​ចិត្ត​ញ៉ាំ​របស់​ផ្អែម

    ក្មេងៗ​ណា​ក៏​ដូច​ក្មេង​ណា​ដែរ ចូល​ចិត្ត​​ញ៉ាំ​របស់​​ផ្អែមៗ ដូចជា ការ៉េម ស្ករគ្រាប់ នំខេក ទឹកផ្លែឈើ ទឹកក្រូច​កំប៉ុង ពេល​ខ្លះ​បាន​ញ៉ាំ​របស់​ទាំង​ហ្នឹង លែង​ចង់​ញ៉ាំ​បាយ​ទឹក។ ម៉ាក់​ប៉ា​ត្រូវ​កត់​ចំណាំ របស់​ផ្អែមៗ​ដែល​មាន​ជាតិ​ស្ករ​ច្រើន ក្មេង​ញ៉ាំ​ទៅ​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​ធ្មេញ ធ្វើ​ឲ្យ​ដង្កូវ​ស៊ី​ធ្មេញ ធាត់​លើស​ទម្ងន់​នោះ​ទេ ធ្វើ​ឲ្យ​រាករូស​ទៀត ដោយសារ​តែ​ពោះវៀន​ក្មេង​នៅ​ខ្ចី មិន​អាច​រំលាយ​ជាតិ​ស្ករ​ដ៏​ច្រើន​នោះ​បាន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 16, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម