ដឹងហើយថា ក្មេងឧស្សាហ៍រាករូស តែម៉ាក់ប៉ាមានកត់ចំណាំអត់លើទម្លាប់រស់នៅប្រចាំថ្ងៃរបស់ខ្លួន ឬរបបអាហាររបស់កូនទេ គេញ៉ាំចូលចិត្តញ៉ាំអីខ្លះ? ក្នុងករណីដែលម៉ាក់ប៉ាមិនបានចាប់អារម្មណ៍នឹងចំណុចខាងក្រោមទាំងប៉ុន្មានទេនេះ នោះកូនច្បាស់ជាកើតរាករូសញឹកញាប់មិនខាន។
១.កូនមិនបានលាងសម្អាតដៃមុនចាប់កាន់ចំណីអាហារ
កូននៅតូច ក្រោម១ឆ្នាំ មិនចោទជាបញ្ហានោះទេ ដោយសារតែយើងជាអ្នកបញ្ចុកចំណីអាហារកូន តែបើកូនធំបន្តិច ចាប់ពីអាយុ២ឆ្នាំឡើងទៅ គេអាចចាប់កាន់ចំណីអាហារញ៉ាំដោយខ្លួនឯងបាន ក៏ជាពេលដែលកូនប្រឈមនឹងបញ្ហារាកដែរ។ លោកវេជ្ជបណ្ឌិត អ៊ុន យូ បម្រើការងារនៅមន្ទីរពេទ្យកុមារជាតិថា អនាម័យជារឿងសំខាន់ ប្រសិនបើម៉ាក់ប៉ាឧស្សាហ៍លាងសម្អាតដៃឲ្យកូនបានល្អត្រឹមត្រូវ មុនពេលឲ្យកូនចាប់កាន់ចំណីអាហារ ឬរៀបចំអាហារឲ្យកូនម៉ាក់ប៉ាលាងដៃបានស្អាតល្អ នោះអាចកាត់បន្ថយការចម្លងមេរោគដែលបណ្ដាលឲ្យរាករូសបានច្រើន។
សុខភាពកូនពិតជាសំខាន់ ចុចទីនេះ ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីការថែទាំ និងព្យាបាលជំងឺរាកលើកុមារ!