backup og meta

ម៉េចបានក្មេងញ៉ាំ ឬលេបរបស់រឹងទៅ ក្រពះមិនរំលាយ?

ម៉េចបានក្មេងញ៉ាំ ឬលេបរបស់រឹងទៅ ក្រពះមិនរំលាយ?

ចំពោះ​ទារក ឬ​ក្មេង​តូច​ៗ​ពេទ្យ​តែងតែ​តម្រូវ​ឲ្យ​ញ៉ាំ​អាហារ​ទន់​ៗ ហើយ​ចៀសវាង​ចំណី​រឹង ស្វិត ព្រោះ​មិន​ល្អ​ចំពោះ​សុខភាព​ក្រពះ-ពោះវៀន។ នៅ​មាន​រឿង​មួយ​ទៀត គឺ​នៅ​ពេល​កូន​ញ៉ាំ ឬ​លេប​របស់​រឹង​ទៅ ពេល​កូន​ជុះ​មក​មាន​ឃើញ​របស់​អស់​ទាំង​នោះ​ចេញ​មក​វិញ។ តើ​នោះ​មកពី​អ្វី?

វេជ្ជបណ្ឌិត សូ សំណាង ឯកទេស​ជំងឺ​ទូទៅ​បាន​បញ្ជាក់​ថា ចំណី​អាហារ​រឹង​ៗ ជាពិសេស​គ្រាប់​ត្របែក ឬ​លេប​គ្រាប់​រុក្ខជាតិ​បែរជា​ចេញ​មក​វិញ​ទាំងអស់​នោះ​​មកពី​ក្រពះ​ក្មេង ទឹក​អាស៊ីដ​ក្រពះ​មិន​ខ្លាំង​ទេ ដុំ​ល្មម​ៗ​មិន​អាច​រំលាយ​បាន​ទេ ដូច្នេះ​ចេញ​មក​ទាំង​មូល។

លោក​បាន​បន្ថែម​ទៀត​ថា កាលណា​ក្រពះ​មិន​អាច​រំលាយ​បាន ហើយ​ពេល​បញ្ជូន​ទៅ​ពោះវៀន​ របស់​រឹង​អស់​ទាំងនេះ​ធ្វើឲ្យ​លាមក​ប្រែជា​រឹង បណ្ដាល​ឲ្យ​ទៅ​ជា​ក្ដៀន។ ​ចំណី​អាហារ​រឹងៗ​ចំពោះ​ក្មេង​ក្រោម​អាយុ ២ ឆ្នាំ​មិន​ល្អ​ចំពោះ​សុខភាព​ក្រពះ-ពោះវៀន​ទេ សូម្បី​បាយ​ក៏​តម្រូវ​ឲ្យ​មាន​សភាព​ទន់ និង​ញ៉ាំ​ជាមួយ​ម្ហូប​មាន​ជាតិ​ទឹក បន្លែ និង​សាច់ ហើយ​ចៀសវាង​អាហារ​ក្រៀម​ៗ​ដែល​មិន​សម្បូរ​ជីវជាតិ ហើយ​ក្រពះ​ក៏​កិន​រំលាយ​អាហារ​ទាំង​នោះ​ដោយ​ពិបាក ព្រោះ​មាន​សភាព​រឹង។

សុខភាព​ក្រពះ-ពោះវៀន​ល្អ ក៏​ត្រូវ​ពឹង​ផ្អែក​លើ​ប្រព័ន្ធ​ការពារ​រាងកាយ​ដែរ ដូចនេះ​នៅ​ពេល​ប្រព័ន្ធ​ភាព​ស៊ាំ​ល្អ ផ្ដល់​កម្លាំង​ដល់​រាងកាយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​មេរោគ ក្នុង​ពេល​កើត​ជំងឺ ។

ដើម្បី​ឲ្យ​សុខភាព​ក្រពះ-ពោះវៀន​កូន​តូច​ត្រូវ​ឲ្យ​កូន​ញ៉ាំ​អាហារ​ទន់​ៗ ផ្លែឈើ បន្លែ​គ្រប់​ប្រភេទ និង​ផឹក​ទឹក​ឲ្យ​បាន​ច្រើន។ មួយ​វិញ​ទៀត​សម្រាប់​របស់​រឹង​ៗ កុំ​បណ្ដោយ​ឲ្យ​កូន​លេងឬដាក់ចូលមាត់ទោះ​ជា​​អាច​ចេញ​មក​វិញ​តាម​លាមក តែ​បើ​ប្រហែស​អាច​បណ្ដាល​ឲ្យ​ធ្លាក់​ចូល​ក្នុង​បំពង់​ខ្យល់ នាំ​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

11/11/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ថាត់ រ័ត្នមូនីតា


អត្ថបទពាក់ព័ន្ធ

ក្មេងពិបាកលេបថ្នាំ ដោះស្រាយយ៉ាងណា? ចុះបើបញ្ចុកថ្នាំហើយ កូនបែរជាក្អួតមកវិញ គួរធ្វើម៉េច?

កូនក្តៀនច្រើនថ្ងៃ ឆាប់នាំទៅពេទ្យ ប្រយ័ត្នខូចពោះវៀន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Nov 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម