ទំនាក់ទំនងរវាងសុខភាពមាត់ធ្មេញ និងសុខភាពទូទៅបានក្លាយជាការផ្ដោតសំខាន់របស់អ្នកស្រាវជ្រាវមួយរយៈហើយ ក្នុងនោះក៏ផ្ដោតសំខាន់លើសុខភាពមាត់ធ្មេញ និងសុខភាពក្រពះពោះវៀនដែរ។ ហេតុអ្វី មាត់ធ្មេញនៅលើផ្ទៃមុខនេះសោះ បានជាទៅពាក់ព័ន្ធនឹងផ្លូវរំលាយអាហារវិញ?
ការកើនឡើងនៃបាក់តេរីអាក្រក់នៅក្នុងមាត់មានសក្ដានុពលធ្វើឲ្យមានបញ្ហាសុខភាពក្រពះពោះវៀន ឬបើមានហើយ កាន់តែធ្វើឲ្យបញ្ហាធ្ងន់ធ្ងរ។ តាមពិតទៅ ការសម្អាត ឬពិនិត្យសុខភាពមាត់ធ្មេញជាប្រចាំ ស្ដាប់ទៅហាក់ដូចជាមិនសំខាន់ចំពោះបាក់តេរីល្អៗមានក្នុងប្រព័ន្ធរំលាយអាហារទេ ប៉ុន្តែការសិក្សានៃសាកលវិទ្យាល័យ Cornell នៃប្រទេសស៊ុយអែត បានរកឃើញថា បាក់តេរីក្នុងមាត់ច្រើនអាចចូលដល់ក្រពះពោះវៀន បង្កជាជំងឺរលាកពោះវៀន ឬបញ្ហាប្រព័ន្ធរំលាយអាហារផ្សេងៗទៀត។
បញ្ហាក្រពះពោះវៀនអស់នេះ អាចកើតឡើងចំពោះអ្នកដែលមានជំងឺអញ្ចាញធ្មេញធ្ងន់ធ្ងរ ដែលមានបាក់តេរីមិនល្អក្នុងមាត់ច្រើន ជាហេតុអាចបង្កជាជំងឺច្រើនយ៉ាង។ តែកុំបារម្ភ! ខាងក្រោមនេះជារឿងមួយចំនួនដែលយើងអាចជួយកូនធ្វើបានដើម្បីការពារសុខភាពមាត់ និងពោះវៀន។
១. កាត់បន្ថយជាតិស្ករ៖ វាជាការល្អបំផុតក្នុងការកំណត់ការញ៉ាំជាតិស្ករ និងកាបូអ៊ីដ្រាតផ្សេងទៀត ព្រោះវាអាចកាត់បន្ថយភាពចម្រុះនៃបាក់តេរីនៅក្នុងមាត់អាអូន មិនសូវមានបាក់តេរីអាក្រក់។
២. ញ៉ាំអាហារសម្បូរជាតិកាកសរសៃ៖ យើងគួរតែផ្ដល់អាហារសម្បូរជាតិកាកសរសៃឲ្យកូនញ៉ាំ ពិសេសគឺពពួក Probiotic, Prebiotic, ឬ SYNBIOTICS ដែលជួយទ្រទ្រង់ដល់បាក់តេរីល្អក្នុងពោះវៀន ពង្រឹងប្រព័ន្ធភាពស៊ាំរបស់កូន។ បើថាកូនមិនសូវញ៉ាំបន្លែទេ យើងអាចបន្ថែមជាទឹកដោះគោម្សៅមានរូបមន្ត SYNBIOTICS ឲ្យកូនញ៉ាំក៏បាន ព្រោះក្មេងៗចូលចិត្តទឹកដោះគោស្រាប់។
៣. បង្រៀនកូនឲ្យប្រើទឹកខ្ពុរមាត់៖ ក្រោយដុសធ្មេញរួច យើងអាចបង្រៀនកូនឲ្យប្រើទឹកខ្ពុរមាត់ដើម្បីសម្លាប់បាក់តេរីមិនល្អចេញ ក៏ប៉ុន្តែយើងត្រូវដឹងថា ទឹកខ្ពុរមាត់អាចសម្លាប់បានទាំងបាក់តេរីល្អ និងអាក្រក់ ដូច្នេះមុននឹងឲ្យកូនប្រើ គួរតែពិភាក្សាជាមួយអ្នកជំនាញជាមុនសិន។
ចំណុចសំខាន់
- ទំនាក់ទំនងរវាងសុខភាពមាត់ធ្មេញ និងសុខភាពទូទៅបានក្លាយជាការផ្ដោតសំខាន់របស់អ្នកស្រាវជ្រាវ
- ការកើនឡើងនៃបាក់តេរីអាក្រក់នៅក្នុងមាត់មានសក្ដានុពលធ្វើឲ្យមានបញ្ហាសុខភាពក្រពះពោះវៀន ឬបើមានហើយ កាន់តែធ្វើឲ្យបញ្ហាធ្ងន់ធ្ងរ
- ដើម្បីការពារសុខភាពមាត់ និងពោះវៀនកូន ម៉ាក់ប៉ាអាចប្រើតិចនិកដូចជា៖ កាត់បន្ថយញ៉ាំជាតិស្ករ បន្ថែមអាហារសម្បូរ SYNBIOTICS និងបង្រៀនកូនឲ្យប្រើទឹកខ្ពុរមាត់ ៕
គួរអាន៖
- នេះជាពពួកបាក់តេរីល្អ ជួយប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធការពារក្មេងៗកាន់តែរឹងមាំ
- តិចនិកជួយបង្កើនបាក់តេរីល្អក្នុងពោះវៀនកូនតូចៗ ម៉ាក់ប៉ាកត់ចំណាំទុក
- ការពិតអំពី ព្រីបាយអូទិក (Prebiotics) ម៉ាក់ប៉ាមានកូនតូចៗត្រូវដឹង
- ហេតុផលសំខាន់ៗ ក្មេងតូចចាំបាច់ត្រូវការSYNBIOTICS ក្នុងរបបអាហារ
- កូនម៉ឹមទឹកដោះគោ ត្រូវធ្វើតាមចំណុចប៉ុន្មាននេះ ទើបមិនហើមពោះ
[embed-health-tool-due-date]