backup og meta

ក្មេងតូចៗលើសទម្ងន់ អាចប្រឈមជំងឺកាចៗទាំងនេះ

ក្មេងតូចៗលើសទម្ងន់ អាចប្រឈមជំងឺកាចៗទាំងនេះ

ម៉ាក់ប៉ា​ណា​ក៏​ដូច​គ្នា​ដែរ ឲ្យ​តែ​ឃើញ​កូនៗ​ញ៉ាំ​ច្រើន សប្បាយ​ចិត្ត​ណាស់ ព្រោះ​គិត​ថា​កូន​នឹងមាន​សុខ​ភាព​ល្អ តែ​បើ​បណ្តោយ​ឲ្យ​ញ៉ាំ​ខ្លាំង​ពេក អាច​បណ្តាល​ឲ្យ​កូន​លើស​ទម្ងន់​ទាំង​មិន​ដឹង​ខ្លួន។ ក្មេងៗ​លើស​ទម្ងន់​ភាគ​ច្រើន អាច​ប្រឈម​នឹង​ការ​កើត​ជំងឺ​កាច​សាហាវ​មួយ​ចំនួន​ដូច​មនុស្ស​ចាស់​ដែរ។

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បាន​ឲ្យ​ដឹង​ថា ក្មេង​ដែល​លើស​ទម្ងន់​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺកាចៗច្រើន ជាង​ក្មេង​ធម្មតា ហើយ​ជំងឺ​ទាំង​នោះ​មាន​ដូចជា៖

– ទឹកនោមផ្អែម ប្រភេទទី២

– មានបញ្ហាដកដង្ហើម (ដូចជា ជំងឺហឺត)

– គេង​បាត់​ដង្ហើម

– សន្លាក់ឆ្អឹង

– ហាខ្លាញ់រុំថ្លើម

– លើសជាតិខ្លាញ់

– ជំងឺបេះដូង

– ជំងឺស្បែកមួយចំនួន

– មានក្រួសក្នុងប្រម៉ាត់

– អាស៊ីដក្នុង​ក្រពះកើនឡើង និងបញ្ហាក្រពះពោះវៀនផ្សេងៗ។

​អង្គការសុខភាពពិភពលោក (WHO) បាន​ឲ្យ​ដឹង​ដែរថា បញ្ហា​ក្មេងៗ​លើស​ទម្ងន់​នេះ គឺ​ជា​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ​មួយ​នៅ​ក្នុង​សតវត្សរ៍​ទី​២១នេះ វា​អាច​បណ្តាល​ឲ្យ​ក្មេង​វិវត្ត​ការ​លើស​ទម្ងន់​នេះ​រហូត​ដល់​ពេញ​វ័យ ដូច​នេះម៉ាក់ប៉ា​គួរ​មើល​ពី​អ្វីៗ​ដែល​កូន​ញ៉ាំ និង​ថែទាំ​សុខភាព​កូន​ឲ្យ​បាន​ល្អ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

04/05/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ហេតុអ្វី Prebiotics អាច​ជួយ​ដល់ប្រព័ន្ធការពារកុមារ ហើយមានក្នុងអាហារអ្វីខ្លះ?

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 04, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម