ប៉ាម៉ាក់ដែលមានចិញ្ចឹមឆ្មាក្នុងផ្ទះ ហើយមានកូនតូចទៀតនោះត្រូវតែប្រយ័ត្ន ឬត្រូវធ្វើយ៉ាងម៉េចកុំឲ្យឆ្មាខាំ ឬខ្វាចកូនយើងឲ្យសោះ។ ថ្វីដ្បិតតែឆ្មាយើងចិញ្ចឹម ជាពិសេសកូនឆ្មា មើលទៅដូចជាមានសុខភាពល្អក៏ពិតមែនតែឆ្មានោះក៏អាចមានឆ្លងបាក់តេរីដូចគ្នា។
ពេលឆ្មាខាំ ឬខ្វាច អាចចម្លងបាក់តេរីឈ្មោះ Bartonella henselae ពីក្នុងខ្លួនឆ្មានោះទៅកូនយើងបាន ដែលអាចបង្កជាជំងឺមួយឈ្មោះថាជំងឺឆ្មាខ្វាច (cat-scratch disease )។ ជំងឺនេះអាចធ្វើឲ្យកូនយើងធ្លាក់ខ្លួនឈើក្នុងរយៈពេលយូរចូលដល់ច្រើសប្ដាហ៍ ឬខែផងក៏ថាបាន។ ករណីភាគច្រើន ជំងឺនេះច្រើនកើនលើក្មេងមានវ័យក្រោម២០ឆ្នាំ។
ជំងឺនេះគឺអាចឆ្លងពីសត្វឆ្មាមួយទៅសត្វឆ្មាមួយទៀតដោយសារចៃលើសត្វទាំងនោះ តែជំងឺនេះមិនចម្លងពីមនុស្សទៅមនុស្សនោះទេ។ ពេលឆ្មាមានជំងឺនេះខាំឬខ្វាយកូនយើង មិនមែនន័យថារោគសញ្ញានឹងចេញភ្លាមៗនោះទេ វាអាចលេចចេញនៅពេលមួយសប្ដាហ៍ក្រោយ ឬអាចយូរជាងនេះរហូតដល់មួយខែកន្លះក៏មាន។
អត្ថបទពាក់ព័ន្ធ៖
- បើកូនឧស្សាហ៍ដួលអុកគូទ ប៉ះពាល់អ្វីខ្លះ?
- បើកូនដួលបោកក្បាល ហើយចេញសញ្ញាទាំងនេះ ត្រូវទៅពេទ្យភ្លាម
- ដួលគ្រេច ឬមានគ្រោះថ្នាក់ បើមានសញ្ញាទាំងនេះបញ្ជាក់ថាបាក់ឆ្អឹងហើយ
- អាយុ ៣៣ សប្តាហ៍៖ កូនទើបចេះវារ ដើរតេះតះ ងាយដួល ប្រយ័ត្នម៉េចខ្លះ?
- ក្មេងទើបចេះតោងឈរ ដើរ ឧស្សាហ៍ដួល ប៉ះពាល់ដល់ខួរក្បាលអត់?
ជាមួយគ្នានេះដែរ កូនយើងក៏អាចឆ្លងជំងឺឆ្មាខ្វាចនេះពីឆ្មាតាមរយៈទឹកមាត់របស់ឆ្មាដែលមានផ្ទុកបាក់តេរី Bartonella henselae នៅពេលទឹកមាត់ឆ្មាប៉ះទៅនឹងមុខរបួសកូនរបស់យើងដែរ។
ឆ្មាអាចមានផ្ទុកបាក់តេរីនេះ តែមិនប្រាដកថាឆ្មានោះមានជំងឺទេ ដោយហេតុនេះហើយយើងពិបាកដឹងថាឆ្មាណាមានជំងឺណាស់។ បើតាម CDC អាមេរិក ឆ្មា ជាពិសេសកូនឆ្មា រហូតដល់ទៅ៤០ភាគរយមានផ្ទុកបាក់តេរីប្រភេទនេះម្ដងក្នុងជីវិតរបស់ពួកវា។
រោគសញ្ញា
រោគសញ្ញាទូទៅរបស់ជំងឺឆ្មាខ្វាចនេះមានដូចជា៖
- ហើមនៅកន្លែងឆ្មាខាំ ឬខ្វាច
- ហើមកូនកណ្ដុរជិតកន្លែងឆ្មាខាំ ឬខ្វាច
- អស់កម្លាំង
- ឈឺក្បាល
- អាចក្ដៅខ្លួនរង្វង់៣៧អង្សា
- ឈឺខ្លួន
រោគសញ្ញាកម្រកើតមានមួយចំនួនមានដូចជា៖
- បាត់បង់ចំណង់អាហារ
- ស្រកគីឡូ និង
- ឈឺក ជាដើម។
ពេលឆ្មាខាំ ឬខ្វាចត្រូវធ្វើម៉េច?
ពេលឆ្មាខាំ ឬខ្វាចកូន ប៉ាម៉ាក់ត្រូវប្រញាប់លាងសម្អាតកន្លែងរបួសឲ្យកូនជាមួយទឹក និងសាប៊ូជាបន្ទាន់ដែរ។
ប៉ាម៉ាក់ត្រូវនាំកូនទៅពេទ្យបើឃើញកូនមាន៖
- ឡើងកូនកណ្ដុរ និងឈឺ
- របួសមិនជាសះស្បើយក្រោយរងរបួសពីរបីថ្ងៃ
- ឡើងក្រហមត្រង់កន្លែងឆ្មាខាំ ឬខ្វាច
- ចេញអាការៈក្ដៅខ្លួនពីរបីថ្ងៃក្រោយឆ្មាខាំ។
[embed-health-tool-vaccination-tool]