backup og meta

ប្រយ័ត្នបន្តិច ពងទឹកម៉្យាងងាយកើតលើស្បែកអាអូន ហើយអាចឆ្លងទៅអ្នកក្បែរខ្លួនទៀត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 26, 2020

    ប្រយ័ត្នបន្តិច ពងទឹកម៉្យាងងាយកើតលើស្បែកអាអូន ហើយអាចឆ្លងទៅអ្នកក្បែរខ្លួនទៀត

    ចំពោះ​អា​អូន​តូចៗ ងាយ​ណាស់​ទទួល​រង​ពី​ជំងឺ​ផ្សេងៗ ព្រោះ​អ្វី​ៗ​នៅ​ខ្ចី​នៅ​ឡើយ។ ក្នុង​នោះ​ដែរ ម៉ាក់​ប៉ា​គ្រប់​រូប​ត្រូវ​ដឹង​ថា សូម្បី​តែ​ស្បែក​របស់​អា​អូន​ក៏​ងាយ​នឹង​ឆ្លង​មេរោគ ហើយ​កើត​ជា​ជំងឺ​ស្បែក​ ដូច​ជា​ពង​បែក​ជាដើម។

    ទាក់​ទង​នឹង​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេសរោគកុមារ បាន​ពន្យល់​ឲ្យ​ដឹង​ថា ពង​ទឹក​ម៉្យាង​ដែល​ងាយ​កើត​លើ​ស្បែក​ក្មេង​តូចៗ ហៅ​ថា Bullous Impetigo។ ពង​ទឹក​នេះ បង្ក​ឡើង​ដោយ​បាក់តេរី​ឈ្មោះ Staphyococcus aures ដែល​ច្រើន​កើត​មាន​នៅ​តំបន់​ជុំ​វិញ​មាត់ ច្រមុះ តំបន់​ក្រលៀន និង​គូថ របស់​ទារក​។

    ពង​ទឹក​នេះ ក៏​ឆាប់​ងាយ​នឹង​ចម្លង​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត​ដែរ ប្រសិន​បើ​យើង​ទៅ​កេះ ឬ​អេះ​ពង​បែក។ មិន​តែ​ប៉ុណ្ណោះ ពង​ទឹកនេះ​ក៏​អាច​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​ម្នាក់​ទៀត​ដែរ ហើយ​មេរោគ​អាច​រាលដាល​ទៅ​គ្រប់​វត្ថុ​ដែល​អ្នក​ជំងឺ​បាន​ប៉ះ​ពាល់។ ក្នុង​ករណី​ដែល​មិន​បាន​ទទួល​ការ​ព្យាបាល​ដោយ​​ប្រើ​ថ្នាំ​​អង់ទីប្យូទិច​សម្លាប់​មេរោគ ពង​ទឹកនឹង​កាន់​តែ​រីក​រាល​ដាល។ ជំងឺ​ពង​ទឹក Bullous Impetigo នេះ បើ​បាន​ព្យាបាល​ជា​សះ​ស្បើយ នឹង​មិន​មាន​បន្សល់​ទុក​ស្នាម​នៅ​លើ​រាង​កាយ​ទេ។

    លោក​ស្រី​វេជ្ជបណ្ឌិតបាន​បញ្ជាក់​ឲ្យ​ដឹង​ថា ប្រសិន​បើ​កូន​កើត​ពង​ទឹក​នេះ ម៉ាក់​ប៉ា​មិន​ចាំ​បាច់​បារម្ភ​ពេក​ទេ ព្រោះ​វា​អាច​ព្យាបាល​ឲ្យ​ជា​ធម្មតា​បាន ប៉ុន្តែ​ត្រូវ​នាំ​កូន​ទៅ​ជួប​ជាមួយ​វេជ្ជបណ្ឌិត ដើម្បី​ពិនិត្យ ធ្វើ​រោគ​វិនិច្ឆ័យ​អោយ​បាន​ច្បាស់​លាស់ ហើយ​ព្យាបាល​ក្មេង​ឲ្យបាន​ត្រឹម​ត្រូវ។

    ទោះ​យ៉ាង​នេះ​ក្ដី ជំងឺ​ពង​ទឹកអាច​បង្ការ​កុំ​ឲ្យ​កើត​ឡើង​បាន ក៏​ដូចជាទប់ស្កាត់ការឆ្លងទៅម៉ាក់ប៉ា ឬអ្នកមើលថែក្បែរខ្លួនអាអូន ហើយ​មធ្យោបាយ​មាន​ប្រសិទ្ធភាព​​នោះ​ គឺ​ការ​ធ្វើ​អនាម័យ​កូន​ឲ្យ​បាន​ស្អាត​ល្អ​ដូច​ជា៖

    – សម្អាត​ខ្លួន​កូន​ឲ្យ​បាន​ស្អាត ហើយ​សម្អាត​កន្លែង​ពង​ទឹក​ថ្នមៗ

    – កាត់​ក្រចក​ដៃ-ជើង​កូន​ឲ្យ​បាន​ខ្លី ចៀស​វាង​កូន​យក​ដៃ​ទៅ​អេះ ឬ​ប៉ះ​ពង​ទឹក

    – បោក​សម្អាត​ភួយខ្នើយ ​ខោ​អាវ​កូន​ជាមួយ​ទឹក​ក្ដៅ និង​ទឹក​អូសាវ៊ែ

    – ផ្លាស់​ប្ដូរ​ស្រោម​ពូក កន្សែង និង​សម្លៀក​បំពាក់​ដែល​ប៉ះពាល់​ជាមួយ​ពង​ទឹកឲ្យ​បាន​ញឹក​ញាប់

    -​ កុំ​ប្រើ​ប្រាស់​របស់​តែ​មួយ​ជាមួយ​កូន​ដែល​កើត​ពង​ទឹក។ល។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 26, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម