backup og meta

ប៉ាម៉ាក់​ចង់ឲ្យ​កូនអភិវឌ្ឍផ្នែកភាសាលឿន ត្រូវដឹងរឿងទាំងនេះ

ប៉ាម៉ាក់​ចង់ឲ្យ​កូនអភិវឌ្ឍផ្នែកភាសាលឿន ត្រូវដឹងរឿងទាំងនេះ

ច្បាស់ណាស់ថាការវិវឌ្ឍភាសារបស់កូនក្មេងត្រូវមានការជ្រោមជ្រែង​ពីប៉ាម៉ាក់​។ តាមការស្រាវជ្រាវបានបង្ហាញថាក្នុងវ័យកុមារ កាលណាប៉ាម៉ាក់​អាន និងនិយាយទៅកាន់កូនច្រើនប៉ុណ្ណា កាន់តែធ្វើឲ្យ​កូនអាចនិយាយបានត្រឹមត្រូវប៉ុណ្ណោះដែរ និង​អាច​យល់​ដឹង​បាន​​កាន់តែច្បាស់ខាងវេយ្យាករណ៍នៅពេលបន្ទាប់ទៀត។ ក្នុងអត្ថបទនេះយើងនឹងផ្តល់ឲ្យ​ប៉ាម៉ាក់​នូវគន្លឹះខ្លះ​ៗ​ដើម្បីជំរុញការអភិវឌ្ឍភាសារបស់កូន​។

១- និយាយ និងលើកទឹកចិត្តកូនឲ្យ​និយាយ

សំរាប់អ្វីដែលយើង​នឹងធ្វើគឺ ត្រួវនិយាយជាមួយកូនឱ្យបាន​ច្រើន។ ឧទាហរណ៍ ពេលអាហារថ្ងៃត្រង់ត្រូវប្រាប់កូន​ថា  «យើងដល់ម៉ោងញ៉ាំ​អាហារពេលថ្ងៃត្រង់ហើយ ពួកយើងមាន ត្រី ស៊ុត និង ផ្ទី កូនធុំក្លិនវាអត់? ម៉ាកមានយ៉ាអ៊ួរប្លូប៊ឺរីសម្រាប់កូនដែរ​ តើ ចូលចិត្តអត់?» ជាដើម។ ឃ្លាទាំងនេះ​ ប៉ាម៉ាក់​គួរ​ទម្លាប់​និយាយ​ជាមួយ​កូន។​

អត្ថបទពាក់ព័ន្ធ៖ 

អានសៀវភៅឲ្យ​កូន​ស្ដាប់​

ដំបូងប៉ាម៉ាក់​គួរសាកល្បងជាមួយការ​អាន​សៀវភៅខ្លះៗ​​ឲ្យ​កូន​ស្ដាប់​។ សន្សឹមៗ យើង​អាចផ្លាស់ប្តូរទៅសៀវភៅរូបភាព បន្ទាប់​មក ពេលពួកគេចាប់ផ្តើមធំធាត់ឡើង យើង​អាច​ចាប់ផ្តើមឲ្យ​កូន​អានសៀវភៅរឿង។ ពេល​កូន​ចាប់រីកចំរើនជាមួយការអានសៀវភៅ ពួកគេនឹងមានទំលាប់ល្អ ឬចំណូលចិត្តជាមួយសៀវភៅ ឬ​យ៉ាងហោចណាស់​ពេលពួកគេចូលរៀន សៀវភៅមិនមែនជាសត្រូវទៀតទេ។ សៀវភៅសំរាប់ក្មេងមាន​ច្រើន មាន​គ្រប់វ័យ នៅលើទីផ្សារដែលយើង​អាច​រក​ទិញ​បាន​។

មានចម្រៀងខ្លះ

ប៉ា​ម៉ាក់​ច្បាស់ជា​សង្កេត​ឃើញ​ហើយ​ថា​​ក្មេងតូចៗចូលចិត្តភ្លេង⁣ និង​កាយវិការ។ យើង​អាចបំពេរកូនតូចៗដោយតន្ត្រីតាំងពីពេល​​គេនៅតូចៗ។ ពេលគេធំធាត់គ្រប់គ្រាន់ក្នុងការរីករាយជាមួយតន្ត្រីហើយ យើង​អាច​ឆ្លៀត​ពេល​ច្រៀងរាំជាមួយពួកគេ​បាន​។ តាម​រយៈ​សំឡេង និងចង្វាក់តន្រ្តី​ កូន​យើង​ចាប់ផ្តើមរៀនអំពីពិភពលោកខាងក្រៅតាមរយៈការអភិវឌ្ឍផ្នែកភាសារបស់ពួក​គេ​។

ធ្វើជាអ្នកនិពន្ធ

ពេលខ្លះក្រៅពី​ការអានសៀវភៅ ការនិយាយរឿងឲ្យកូនៗស្តាប់ ដោយ​យើង​បង្កើតរឿងដោយខ្លួនឯង​ ជាមួយតួរអង្គ ចំនុចសំខាន់ៗ និងមានអត្ថន័យអប់រំ ក៏​ជាមេរៀនល្អ​សំរាប់សំណព្វចិត្តយើង​ដែរ។ យើង​ក៏​អាច​សាកល្បង​ឲ្យ​កូន​បង្កើតរឿងនិយាយ​ប្រាប់យើង​វិញក៏បានដែរ។ ការស្រមើស្រមៃរបស់កូន​ វាក្យស័ព្ទ សាច់រឿង នឹងលើកកម្ពស់សមត្ថភាពភាសា​របស់ពួកគេ។

តាមចំណង់ចំណូលចិត្តរបស់កូន

ប្រសិនបើកូនរបស់យើង​ដូចជាចាប់អារម្មណ៍សៀវភៅណាមួយហើយ សូមរក្សាការយកចិត្តទុកដាក់ជាមួយពួកគេ។ បើយើង​រកឃើញថាកូន​ស្រលាញ់យន្តហោះ យើង​គួរ​បង្ហាញ​កូន​ពីសៀវភៅដែលទាក់ទងនឹងយន្តហោះ។ ពេលមានឱកាសសមរម្យ យើង​ត្រូវ​សាក​សួរសំណួរដល់​កូន​ខ្លះៗ​ពី​អ្វីគេ​បាន​អាន​ និង​យកចិត្តទុកដាក់ចំពោះចំណាប់អារម្មណ៍របស់កូន​ផង​ដែរ។

កុំបន្ទោសកូន​

ពេលដែលកូនៗបញ្ចេញសំឡេង​ ឬថាតាមខុស សូមកុំបញ្ចេញសកម្មភាពតបតបែបអវិជ្ជមាន។ ជំនួសឲ្យ​ការណ៍​នេះ សូមនិយាយ​សារឡើងវិញនូវប្រយោគដែលត្រឹមត្រូវនោះ។ លើកទឹកចិត្តកូនៗដោយនិយាយម្តងហើយម្តងទៀត និងកុំភ្លេចសសើរការខិតខំរបស់កូន​។

កុំរំពឹងកម្មវិធីក្នុងទូរទស្សន៍

យោងតាមបណ្ឌិតសភាអាមេរិកនៃវិទ្យាសាស្ត្រពេទ្យកុមារ បានឲ្យ​ដឹងថា ក្មេងអាយុក្រោម ២ឆ្នាំ មិនគួរអនុញ្ញាតឲ្យ​មើលទូរទស្សន៍​សោះឡើយ។ ក្មេងដែលមានអាយុលើស​ ២ឆ្នាំ ក៏មិនអាចមើលទូរទស្សន៍លើសពី ២ម៉ោង ក្នុង​មួយ​ថ្ងៃ​ដែរ ហើយកម្មវិធីទូរទស្សន៍នោះ​ក៏ត្រូវជ្រើសរើសឲ្យត្រឹមត្រូវដែរ។ ជាក់ស្តែងមានកម្មវិធីខ្លះ មានប្រយោជន៍ចំពោះកូនក្មេង តែវាមិនបានទាក់ទាញ ឬ​ទទួលការ​ឆ្លើយតបពីពួកគេដែរ។ ការទាក់ទាញ និង​ការឆ្លើយតបពិតជាសំខាន់ណាស់សំរាប់តម្រូវការរីកចំរើនផ្នែកភាសារបស់កូន​យើង​។

ត្រូវប្រាកដថាកូនៗមិនមានបញ្ហាត្រចៀក

ក្មេងៗខ្លះអាចនឹងមានជំងឺធ្វើឲ្យ​ខូចត្រចៀក។ បើ​កូន​មាន​បញ្ហា​ត្រចៀក​ ប៉ាម៉ាក់​សូមនាំ​កូន​ទៅ​ព្យាបាល​ដោយយកចិត្តទុកដាក់​បំផុត​ ព្រោះថាបញ្ហានេះអាចបង្ករឲ្យ​កូន​មិន​អាចស្តាប់់់ឮ ហើយប៉ះពាល់ដល់ការអភិវឌ្ឍផ្នែកភាសារបស់កូន​។ កំឡុងពេល​ព្យាបាលប្រសិនបើគ្រូពេទ្យឲ្យ​ថ្នាំអង់ទីប៊ីយូទិក(ផ្សះ)  ប៉ាម៉ាក់​ត្រូវ​ប្រាកដថាយើង​បានដាក់ឲ្យ​កូន​បាន​ត្រឹមត្រូវតាមកម្រិត និងដល់កំណត់បញ្ចប់តាមការព្យាបាល។ ពេលដល់ពេលកំណត់បញ្ចប់ការព្យាបាលហើយ យើង​ត្រូវ​តាមដានដោយនាំកូន​ទៅជួបគ្រូពេទ្យជំនាញវិញ ដើម្បីឲ្យ​ប្រាកដថាជំងឺនោះបានជាសះស្បើយពិតមែន។

ធ្វើដំណើរកម្សាន្តខ្លះៗ

ដំណើរកម្សាន្តដូចជាទៅសួនសត្វ កន្លែងចិញ្ចឹមត្រី ឬដាំបន្លែ ឬសារមន្ទីកូនក្មេង នឹងជួយបង្ហាញឲ្យ​កូនមើលឃើញ និង​យល់ពីពិភពលោកខាងក្រៅ ដែលកូន​មិនដែលបានឃើញពីមុនមក។ យើង​ត្រូវ​ដឹង​ដែរថា​កូនៗ​យើង​បាន​បង្កើន​ការ​ចង​ចាំ ចង់ដឹង​ ចង់ស្វែង​យល់បន្ថែមពី​អ្វី​ដែល​យើង​បាន​នាំ​ពួកគេ​ឲ្យ​ឃើញ ឬស្គាល់។​

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

9 Ways to Help Your Child’s Language Development. http://www.parents.com/baby/development/talking/9-ways-to-help-your-childs-language-development/. Accessed May 26, 2017.

កំណែ​ប្រែបច្ចុប្បន្ន

29/08/2020

អត្ថបទ​ដោយ Khlaut Rithy

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ក្មេងមានបញ្ហាផ្នែក​ភាសា និង​ការ​និយាយ ដោយសារមូលហេតុអ្វី?

វិធីនេះមានប្រសិទ្ធភាព ជួយក្មេងអូទីស្សឹម ឲ្យចេះនិយាយ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Khlaut Rithy · កែ Aug 29, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម