backup og meta

ប៉ាម៉ាក់​ធ្វើម៉េច​ទើប​បង្រៀន​កូន​ឲ្យ​ចេះទទួល​កំហុស​?​

ប៉ាម៉ាក់​ធ្វើម៉េច​ទើប​បង្រៀន​កូន​ឲ្យ​ចេះទទួល​កំហុស​?​

យើង​​គ្រប់​គ្នា​បាន​ដឹង​មក​ហើយ​ថា​ ការ​ដាក់​ពិន័យ​លើ​កូន​​​មិន​ប្រាកដ​ថា​ពួក​គេ​លែង​ប្រព្រឹត្ត​ខុស​នោះ​ទេ​ ហើយ​ពេល​ខ្លះ​វា​អាច​កាន់​តែ​ធ្វើ​ឲ្យ​កូន​​ព្យាយាម​បិទ​បាំង​កំហុស​ពេល​គេ​ធ្វើ​អ្វី​ខុសទៀត​ផង​។ ហេតុ​នេះ​ហើយ​ក្នុង​នាម​ជាប៉ាម៉ាក់​​ តើ​យើង​គួរ​បង្រៀន​ក្មេង​តូច​ៗ​ដូច​ម្ដេច​ដើម្បី​ឲ្យ​​ចេះ​រៀន​ពី​កំហុស​ខ្លួន​ឯង​?

ក្មេង​គឺ​ងាយ​នឹង​ទទួល​​ឥទ្ធិពល​ពី​បុគ្គល​គំរូ​របស់​គេ​ណាស់​ពិសេស​​អ្នក​ដែល​ជិតស្និទ្ធ​ជា​​មួយ​គេ​ឬ​នៅ​ក្បែរ​គេតែ​ម្ដង​។ ក្មេង​ៗ​អាច​​នឹង​មិន​ស្ដាប់​សម្ដី​របស់​យើង​​ ប៉ុន្ដែ​គេ​អាច​នឹង​ធ្វើ​ត្រាប់​​តាម​យើង​ទៅ​វិញ។ កូនៗ​នឹង​ធ្វើ​​តាម​អ្វី​ដែល​យើងបាន​​ធ្វើ​ ហេតុ​នេះ​ហើយ​ត្រូវ​ធ្វើ​ជា​មនុស្ស​គំរូ​ដល់​ពួក​គេ​ ប៉ុន្ដែ​តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច?​

កុំតឹងរ៉ឹងពេក

បើ​កូន​​​ធ្វើ​កំពប់​ទឹក​ដោះ​គោ​ដោយ​អ​ចេតនា​ យើង​​មិន​គួរ​ខឹង​នឹងកូន​​​ទេ​ព្រោះ​ថា​កំហឹង​​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​របស់កូន​បាន​។ បើ​កូន​ទទួល​បាន​នូវ​ការ​ស្ដី​បន្ទោស នោះ​កូន​នឹង​ដក់ជាប់​​នូវ​ការ​ភ័យ​ខ្លាច​​ ដែល​នេះ​នាំ​ឲ្យ​ពេល​ណា​មួយ​​គេ​ធ្វើ​ខុស​ម្ដង​ទៀត​ពួក​គេ​អាច​យំ។ ហេតុ​​នេះ​ជំនួស​ឲ្យ​ការ​ខឹង​សម្បារ​ និង​បន្លាច​កូន​ យើង​គួរ​កុំ​តឹង​រ៉ឹង​ពេក។ គួរ​ដោះ​ស្រាយ​​ដោយ​សន្ដិវិធី​បាន​ហើយ។ ​ 

បង្ហាញពីភាពយល់ចិត្ដ

ពេល​ណាមួយ​ដែលយើង​​​បដិ​សេធ​នឹង​សំណូម​ពរ​របស់​កូន​ នោះ​យើង​គប្បី​បង្ហា​ពី​ការ​យល់​ចិត្ដ​​ទៅ​កូន​ដែរ​។ ក្មេង​ៗ​នឹង​ដឹង​ថា​សំណូម​ពរ​របស់​គេ​អាច​នឹង​មិន​ល្អ​ ប៉ុន្ដែ​យ៉ាង​ហោច​ណាស់​ក៏​ប៉ា​ម៉ាក់​​យល់​ពី​អារម្មណ៍​របស់​គេ​ផង​ដែរ​។ 

អត្ថបទពាក់ព័ន្ធ៖ 

នៅក្បែរកូន​ជានិច្ច

ប៉ាម៉ាក់​ត្រូវ​ប្រាកដ​ថា​​មិន​ទៅ​ណា​ចោល​កូន​​ទេ​ ពេល​ណា​ពួក​កូន​​ត្រូវ​ការ​អ្នក​ស្ដាប់​រឿង​ក្នុង​ចិត្ដ​ យើង​​គួរ​នៅ​ក្បែរ​គេ​គ្រប់​ពេល​ នោះ​​វានឹង​​​ធ្វើ​ឲ្យ​កូន​​គិត​ថា​ទោះ​បី​គេ​ជួប​រឿង​ពិបាក​ក្នុង​ជីវិត​យ៉ាង​ណា​ ក៏​គេ​តែង​មាន​អ្នក​ចាំ​ជួយ​គាំ​ទ្រ​ និង​ធ្វើ​ឲ្យ​គេ​ងាយ​ឆ្លង​ផុត​ហើយ​​ស្វែង​រក​ដំណោះ​ស្រាយ​ថ្មី​បាន។  

ចេះយល់ពីអារម្មណ៍របស់កូន

ប៉ាម៉ាក់​ត្រូវ​ចេះ​យល់​ពី​អារម្មណ៍​របស់​កូន​ៗ​​ឲ្យ​បាន​ច្រើន ព្រោះ​ពេល​យើង​​យល់​ពី​កូន​ នោះកូន​​នឹង​រៀន​យល់​ពីយើង​​ដូច​គ្នា​ ហើយ​​តាម​រយៈ​​ការ​ធ្វើ​បែប​នេះ ​ទាំងប៉ាម៉ាក់ និង​កូន​​អាច​មាន​ទំនាក់​ទំនង​ល្អ​ទៅ​វិញ​ទៅ​មក​ និង​យល់​ពី​គ្នា​កាន់​តែ​ច្រើន។​

ចេះ​និយាយ​សុំទោស

ដូច​បាន​និយាយ​ខាង​​លើ​រួច​មក​ហើយ​ ប៉ាម៉ាក់​គឺ​ជា​គំរូ​ល្អ​ដល់​កូន​​។ ពេលយើង​​ធ្វើ​អ្វី​ខុស​ យើង​​​កុំ​រួញ​រា​ក្នុង​ការ​និយាយ​ «សុំទោស»​ និង​ព្យាយាម​ដោះ​ស្រាយបញ្ហា​នេះ​​។ តាម​ឧទាហរណ៍​នេះ​ វា​អាច​ធ្វើ​ឲ្យ​កូនយើង​រៀន​យល់​ពី​របៀប​កែ​ខ្លួន​ពេល​គេ​ធ្វើ​អ្វី​ខុសម្ដងៗ​។ ​ 

ចេះអត់ទោស

ដរាប​ណា​ក្មេង​ចេះ​ទទួល​កំហុស​តាម​សម្រួល​ នោះ​មាន​ន័យ​ថាយើង​​គួរ​អត់​ទោស​ឲ្យ​កូន​​ ព្រោះ​ពេល​យើង​​ផ្ដល់​ឱកាស​ឲ្យ​កូន​ ពេល​ក្រោយ​កូន​​នឹង​ចេះ​ផ្ដល់​ឱកាស​ដល់​អ្នក​ដទៃ​ទៀត​ដូច​គ្នា​។ តើ​មាន​អ្វី​ដែល​ល្អ​ជាង​ក្មេង​ដែល​ចេះ​អាណិត​អាសូរ​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​នោះ​

បង្រៀន​កូន​ឲ្យមានចិត្ដមេត្ដា​

កូន​យើង​​អាច​នឹង​ភ្លេច​ឲ្យ​ចំណី​សត្វ​ ឬ​ស្រោច​ទឹក​ផ្កា​ជា​ដើម​ ហេតុ​នេះ​បើ​យើង​ពិន័យ​កូន​​គ្រាន់​តែ​រឿង​ប៉ុណ្ណឹង​ នោះ​វា​នឹង​ធ្វើ​ឲ្យ​កូន​មាន​ការ​មិន​សប្បាយ​ចិត្ត​​កាន់​តែ​ខ្លាំង។ ផ្ទុយ​ទៅ​វិញ​ គួរ​និយាយ​ជា​មួយ​កូន​​​ដោយ​សម្ដី​ពិរោះ​​ ពន្យល់​ប្រាប់​កូន​​ថា​យើង​មិន​ត្រូវ​ធ្វើ​បាប​សត្វ​ស្លូត​ត្រង់​​នោះ​ទេ។ ការ​ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​មាន​ចិត្ដ​មេត្ដា​ និង​កាន់​តែ​ធ្វើ​ឲ្យ​គេ​ចេះ​ធ្វើ​ល្អ​ដល់​អ្នក​នៅ​ជុំវិញ​ខ្លួន។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How Children Learn Right from Wrong https://www.psychologytoday.com/blog/peaceful-parents-happy-kids/201703/how-children-learn-right-wrong Accessed May 17, 2017.

កំណែ​ប្រែបច្ចុប្បន្ន

03/09/2020

អត្ថបទ​ដោយ Prem Satya

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ប៉ាម៉ាក់មានកូន​អាយុចន្លោះ១-២ ឆ្នាំ គួរដឹង​តិចនិកចិញ្ចឹម​កូន​ទាំងនេះ

អាយុបាន ៦ ខែ កូនបៅដោះមួយមុខមិនគ្រប់ទេ គួរថែមអាហារជាតិដែកទាំងនេះទើបមិនស្លេកស្លាំង


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Prem Satya · កែ Sep 03, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម