ម៉ាក់ៗជាច្រើនប្រហែលជាធ្លាប់ជួបហើយបញ្ហាកូនតូចក្អែ ហើយអ្នកដែលត្រៀមខ្លួនជាម៉ាក់គេក៏ត្រូវស្វែងយល់ ដើម្បីការពារកុំឲ្យកូនមានគ្រោះថ្នាក់។ អ្នកគ្រូពេទ្យឆ្មប សុំ សូរិយា បម្រើការនៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្ដាល បានចែករំលែកវិធីត្រូវធ្វើ ពេលកូនក្អែ ដើម្បីចៀសវាងឈ្លក់។
– ពេលកូនក្អែមក កុំទាន់លើកបញ្ឈរ ដាក់ដេកផ្អៀងទៅម្ខាងឲ្យក្អែចេញឲ្យអស់សិន
– រង់ចាំឲ្យកូនក្អែអស់ ចាំលើកបញ្ឈរហើយទះខ្នង
– ពេលកូនក្អែ ក្បាលត្រូវដាក់ឲ្យខ្ពស់ជាងគូទ ទើបទឹកដោះមិនដោលចេញតាមច្រមុះ
– ដកក្បាលដោះជ័រចេញពីក្នុងមាត់ ព្រោះនាំឲ្យឈ្លក់
– សង្កេតមើល ពេលណាដែលកូនក្អែ ដើម្បីត្រៀមខ្លួនទាន់
– បំបៅកូនរួចបញ្ឈរទះខ្នងតិចៗ ដើម្បីឲ្យទៅដោះធ្លាក់ចូលក្នុងក្រពះអស់។
អ្នកគ្រូពេទ្យក៏បានបន្ថែមទៀតថា ពេលកូនក្អែឈ្លក់អាចមានគ្រោះថ្នាក់ ប្រសិនបើយើងមិនបានឃើញ ដោយអាចបណ្ដាលឲ្យចូលទៅដល់សួត រហូតមានការកកិត នាំឲ្យកូនក្អក ហៀរសម្បោរ ហត់ ពិបាកដកដង្ហើមក៏មាន។
ម្យ៉ាងទៀតពេលកូនចេះក្រឡាប់ ក៏ត្រូវតែប្រុងប្រយ័ត្នខ្លាំងដែរ បើក្រោយបៅឆ្អែតហើយ កូនក្រឡាប់នឹងជួបបញ្ហាដូចករណីកូនក្អែនេះដែរ។ ដូច្នេះហើយទើបគ្រូពេទ្យតែងតែណែនាំឲ្យមើលថែទាំកូនឲ្យបានដិតដល់ចៀសវាងបញ្ហាដូចបានរៀបរាប់។
អត្ថបទពាក់ព័ន្ធ៖
- ក្មេងមានជំងឺផ្លូវដង្ហើមប្រភេទនេះ បណ្តោយទុកយូរកើតជាជំងឺប្រឹសបេះដូង
- ម៉ាក់ប៉ារវល់ ហើយទុកកូនឲ្យអ្នកដទៃមើលថែជំនួស ប្រយ័ត្នជួបរឿងបែបនេះ
- កូនតូចៗចូលចិត្តញ៉ាំចំណីចំណុកផ្អែមៗ ប្រឈមបញ្ហាសុខភាពច្រើនយ៉ាង
- ហេតុអីកូនតូចងាយក្តៅខ្លួន ហើយក្ដៅកម្រិតណា ទើបត្រូវបារម្ភខ្លាំង?
- ចំណុចធ្វេសប្រហែសរបស់ម៉ាក់ប៉ាសម័យថ្មី ធ្វើឲ្យកូនតូចឧស្សាហ៍ឈឺ
- ពេទ្យថា ទម្លាប់ឲ្យកូនបៀមដបទឹកដោះគោ គ្រោះថ្នាក់ខ្លាំងណាស់
- មិនចង់ឲ្យកូនឈឺធ្មេញតាំងពីតូច ម៉ាក់ប៉ាគួរធ្វើម៉េច?
- មានកូនរពឹស ម៉ាក់ប៉ាត្រូវត្រៀមខ្លួនទប់ទល់បែបណា?
- កូនឈឺមិនងាយជាទេ បើម៉ាក់ប៉ាឲ្យលេបថ្នាំបែបនេះ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]