backup og meta

ទាំងនេះជាកំហុសឆ្គង និងការទទួលខុសត្រូវរបស់ឪពុកម្តាយមានកូនអូទីស្សឹម

ទាំងនេះជាកំហុសឆ្គង និងការទទួលខុសត្រូវរបស់ឪពុកម្តាយមានកូនអូទីស្សឹម

កុមារ​ដែល​កើត​អូទីស្សឹម​ទាមទារ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ជា​ពិសេស​ពី​សំណាក់​ឪពុកម្តាយ ដែល​កិច្ចការ​ទាំង​នោះ​ម៉ាក់​ប៉ា​មួយ​ចំនួន​ពិបាក​នឹង​ធ្វើ​បាន​ណាស់។ បើ​តាម​ប្រធាន​បណ្តាញ​អូទីស្សឹម​កម្ពុជា លោក ចាន់ សារិន អាណាព្យាបាល​ដែល​មាន​កូន​អូទីស្សឹម​មាន​ការ​លំបាក​ទាំង​ផ្លូវកាយ ចិត្ត និង​ពេល​វេលា រហូត​មាន​ឪពុកម្តាយ​មួយ​ចំនួន​តូច​សុខ​ចិត្ត​លះបង់​កូន​ចោល ឬ​ប្រគល់​ទៅ​ឲ្យ​អង្គការ​ចិញ្ចឹម។

ខាងក្រោម​នេះ​ជា​កំហុស​ឆ្គង និង​ការ​ទទួលខុស​ត្រូវ​របស់​អាណា​ព្យាបាល​ដែល​មាន​កូន​អូទីស្សឹម ។

កំហុស​ឆ្គង​របស់​អាណាព្យាបាល

១. ខ្វះ​ការ​ទទួល​ខុស​ត្រូវ​ដោយ​បណ្តែត​បណ្តោយ​ឲ្យ​កូន​ឃ្លាត​ឆ្ងាយ​ពី​សេចក្តី​ស្រលាញ់​របស់​ខ្លួន

២. មិន​បាន​​ចំណាយ​ពេល​ជាមួយ​កូន ដោយ​គិត​តែ​ពី​អារម្មណ៍​ខ្លួន​ឯង

៣. អស់​សង្ឃឹម​ដោយ​មាន​ជំនឿ​ថា វា​កម្មពារ​របស់​ខ្លួន ដាក់​បន្ទុក​លើ​វាសនា

៤. មិន​បាន​ថែ​កូន​ឲ្យ​អស់​សមត្ថភាព តែ​ពឹង​លើ​អ្នក​បម្រើ​ជា​អ្នក​អនុវត្ត

៥. បណ្តោយ​ឲ្យកូន​លេង​សម្ភារៈ​រហូត​ដល់​បាត់បង់​ទំនាក់​ទំនង​គ្រួសារ​ទាំង​ស្រុង

៦. ខ្វះ​ការ​យល់​ដឹង​ពី​សង្គម អៀន​ខ្មាស លាក់​បាំង​កូន

៧. ខ្វះ​ការ​ពិចារណា​ឲ្យ​បាន​ល្អិត​ល្អន់ ដោយ​ជឿ​លើ​សង្គម​ជា​អ្នក​កំណត់។

ការ​ទទួល​ខុស​ត្រូវ​របស់​អាណាព្យាបាល

១. យក​ចិត្ត​ទុក​ដាក់​លើ​កូន​ឲ្យ​ដូច​ខ្លួន​ឯង ឬ​ជាង​ខ្លួន​ឯង​បើ​អាច​ទៅរួច

២. ចំណាយ​ពេល​ជាមួយ​កូន​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ទៅ​បាន

៣. ផ្តល់​សេចក្តី​ស្រលាញ់​ដល់​កូន​ឲ្យ​បាន​គ្រប់​គ្រាន់

៤. កុំ​គេច​វេះ​ពី​ការ​ទទួល​ខុស​ត្រូវ ដោយ​ពឹង​តែ​លើ​សមត្ថភាព​អ្នក​ដទៃ

៥. ជួយ​កូន​ឲ្យ​បញ្ចេញ​សក្តានុពល​របស់​ពួក​គេ

៦. ដឹង​ពី​ទុក្ខ​លំបាក​របស់​កូន និង​នៅ​ជាមួយ​គេ​ជា​ប្រចាំ

៧. សហការ​ជាមួយ​អ្នក​ពាក់​ព័ន្ធ ដែល​អាច​ស្តារ​នីតិសម្បទារ​កូន​បាន។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

24/04/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 24, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម