backup og meta

ឃើញ​សញ្ញាទាំងនេះ បង្ហាញថា​កូន​ត្រូវ​ការពាក់វ៉ែនតាជំនួយភ្នែក​ហើយ

ឃើញ​សញ្ញាទាំងនេះ បង្ហាញថា​កូន​ត្រូវ​ការពាក់វ៉ែនតាជំនួយភ្នែក​ហើយ

ជីវិត​របស់​យើង​រាល់​ថ្ងៃ គឺ​ត្រូវ​បាន​គ្រប​​ដណ្ដប់​ដោយ​បច្ចេក​វិទ្យា​គ្រប់​ប្រភេទ។ ដោយ​សារ​មូលហេតុ​នេះ​ហើយ ធ្វើ​ឲ្យ​ក្មេង​ៗ​ជា​ច្រើន​ចង់​ស្វែង​យល់​អំពី​ឧបករណ៍​បច្ចេក​វិទ្យា​ទំនើប​ទាំង​អស់​នោះ។ ប៉ុន្តែ​នៅ​ពេល​យើង​ប្រើ​ប្រាស់​វត្ថុ​ទាំង​អស់​នោះ​ច្រើន​ខ្លាំង​ពេក វា​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​យ៉ាង​ធ្ងន់​ធ្ងរ ហើយ​ក្នុង​នោះ​ក៏​ធ្វើ​ឲ្យ​កើត​បញ្ហាមីញ៉ូបភ្នែក​​​ដែរ។

១- ហេតុអ្វីបានជាក្មេងៗចាំបាច់ត្រូវពាក់វ៉ែនតា?

មាន​ក្មេង​ជា​ច្រើន ចំណាយ​ពេល​រាប់​ម៉ោង​សម្លឹង​មើល​ទូរសព្ទ អាយផេត កុំព្យូទ័រ​ ឬ​ទូរទស្សន៍​ជា​រៀង​រាល់​ថ្ងៃ។ ពេល​ពួក​គេ​មាន​ពេល​ទំនេរ​​នឹង​លេង​ហ្គេ​ម​មួយ​ថ្ងៃ​ទល់​ល្ងាច​ផង​ក៏​មាន​។ ប៉ុន្តែគ្នា​យើង​​ត្រូវ​ចាំ​ថា រាល់​ឧបករណ៍​អេឡិចត្រូនិច​ទាំង​អស់​នោះ គឺ​សុទ្ធ​តែ​មាន​ប្រភព​ម៉ាញ៉េទិច។ នៅ​ពេល​ភ្នែក​សម្លឹង​វា​យូរ​ពេក វា​ធ្វើ​ឲ្យ​ភ្នែក​មាន​របួស ហើយ​គំហើញ​របស់​មនុស្ស​ម្នាក់​ៗ គឺ​មាន​កម្រិតហើយ​​នាំឲ្យ​ក្មេង​ៗ​មិន​អាច​មើល​ឃើញ​វត្ថុ​មា​នចម្ងាយ​ឆ្ងាយ​បាន​ច្បាស់​នោះ​ទេ។ គំហើញ​របស់​ក្មេង​នឹង​ប្រែ​ទៅ​ជា​ព្រិល និង​ពិបាក​សម្លឹង​​មើល​វត្ថុ​ដែល​គេ​ចង់​ឃើញ។ ក្មេង​មាន​បញ្ហា​មីញ៉ូប​ភ្នែក មិន​អាច​មើល​អេក្រង់​ទូរទស្សន៍ ឬ​ក្ដារ​ខៀន​​ឃើញ​ទេ។ ដូច​នេះ​ហើយ​​គេ​ត្រូវ​ការ​ឧបករណ៍ជំនួយ​ក្នុង​ការ​មើល ហើយ​របស់​ដែល​ចាំ​បាច់​សម្រាប់​គេ​នោះ​គឺ វ៉ែនតា​នេះ​ឯង។

អត្ថបទពាក់ព័ន្ធ៖

២- តើមូលហេតុអ្វីធ្វើឲ្យភ្នែកទៅជាមីញ៉ូប?

មីញ៉ូប​ជិត (Nearsightedness) កើត​ឡើង​នៅ​ពេលកញ្ចក់​ភ្នែក​កោង​ខ្លាំង​ពេក។ ដូចនេះ​ហើយ នៅ​ពេល​​ពន្លឺ​ជះ​ចូល​ក្នុង​ភ្នែក ភ្នែក​របស់​យើង​មិន​អាច​ផ្ចង់​លើ​វា​បាន​ត្រឹម​ត្រូវ​ឡើយ ហើយ​របស់​ដែល​យើង​កំពុង​តែ​មើល និង​ប្រែ​ទៅ​ជា​ព្រិល។

រហូត​មក​ដល់​បច្ចុប្បន្ន គេ​ជឿ​ថា​មីញ៉ូប​​គឺ​ជាជំងឺ​តំណ​ពូជ។ ប្រសិន​បើ​ក្នុង​ចំណោមប៉ាម៉ាក់ មាន​នណា​ម្នាក់​មាន​បញ្ហា​មីញ៉ូបជិត នោះ​ភាគ​រយ​ដែល​កូន​មាន​បញ្ហាមីញ៉ូប​ជិតកាន់​តែ​ខ្ពស់​ដែរ។

មួយ​វិញ​ទៀត ប្រសិន​បើ​​យើង​​ចូល​ចិត្ដ​អាន​សៀវ​ភៅ​នៅ​កន្លែង​ពន្លឺ​ខ្សោយ ឬ​សម្លឹង​មើលឧបករណ៍​អេឡិចត្រូនិច​ច្រើន​ពេក នោះ​​ក៏​អាច​កើត​មីញ៉ូប​បាន​ដូច​គ្នា។

បន្ថែម​ពី​នេះ​ទៀត គឺ​​បញ្ហានេះ​ច្រើន​កើត​តែ​លើ​ក្មេង​ៗ​ ប៉ុន្តែ​វា​ក៏​អាច​កើត​លើ​មនុស្ស​ពេញ​វ័យ​បាន​ដូច​គ្នា នៅ​ពេល​អ្នក​ទាំង​នោះ​ពិបាក​អាន​អក្សរ មាន​​ឡើង​បាយ​ភ្នែក ឬ​មាន​ជំងឺ​ទឹក​នោម​ផ្អែម។

៣- តើយើងអាចដឹងថាត្រូវការពាក់វ៉ែនតាបានដូចម្ដេច?

នៅ​ពេល​កូន​របស់​យើង​ មាន​បញ្ហា​មិន​ប្រក្រតី​ណា​មួយ​កើត​លើ​ភ្នែក​ ​ចាំ​បាច់​ប៉ាម៉ាក់​ត្រូវ​នាំ​​ទៅ​ឲ្យ​គ្រូពេទ្យ​ពិនិត្យ។ នៅ​មន្ទី​រពេទ្យ ឬ​តាម​គ្លីនិក គ្រូពេទ្យ​នឹង​វាស់​គំហើញ​របស់​ក្មេង​ដោយ​ប្រើ​វិធី​តេស្ដ​ម្យ៉ាង។ គ្រូពេទ្យ​​ឲ្យ​កូន​ក្មេង​បិទ​ភ្នែក​ម្ខាង ហើយ​អាន​អក្សរ​នៅ​លើ​តារាង ដែល​វា​មាន​ទំហំ​ដេញ​ពី​ធំ​មក​តូច។ បន្ទាប់​មក​គ្រូពេទ្យ​ប្រើ​ម៉ាស៊ីន​ដើម្បី​វាស់​គំហើញ​របស់​ក្មេង​តាម​ក្រោយ។ លទ្ធ​ផល​ចេញ​មក​អាច​ឲ្យ​យើង​ដឹង​ថា​ ក្មេង​ត្រូវ​ការ​ពាក់​វ៉ែន​តា​ឬ​អត់​បាន។ គំហើញ​ល្អ​ក្នុង​កម្រិត​ទូទៅ គឺ​នៅ​ចន្លោះ​ពី ៩/១០ ទៅ ១០/១០​។​

៤- តើត្រូវរស់នៅជាមួយបញ្ហាមីញ៉ូបភ្នែកដូចម្ដេច?

ពេលយើង​​ដឹង​ថាកូន ឬក៏ខ្លួន​យើង​ផ្ទាល់​ចាំ​បាច់​ត្រូវ​ពាក់​វ៉ែន​តា យើង​ក៏​​ត្រូវ​រៀន​រស់​នៅ​ជាមួយវ៉ែនតា​ និង​ពង្រឹង​សុខ​ភាព​ភ្នែក​ដែរ​។ យើង​​អាច​ប្រើ​ប្រាស់​វិធី​ដូច​ខាង​ក្រោម​បាន៖​

  • ត្រូវ​សម្អាត​វ៉ែនតា​ជា​ប្រចាំ
  • មិន​ត្រូវ​សម្អាត​តែ​វ៉ែន​តា​មួយ​មុខ​នោះ​ទេ យើង​​ត្រូវ​សម្អាត​ភ្នែក​ដូច​គ្នា។ ប្រើ​​ទឹក​លាង​ភ្នែក ដែល​មាន​​វេជ្ជបញ្ជា​ឲ្យ​ប្រើ​​ប្រាស់។
  • ត្រូវ​ឲ្យ​ភ្នែក​សម្រាក​បាន​គ្រប់​គ្រាន់​ជា​រៀង​រាល់​ថ្ងៃ
  • ត្រូវ​ដាក់​ឧបករណ៍​អេឡិចត្រូនិច ឲ្យ​ឆ្ងាយ​ពី​ភ្នែក​យ៉ាង​ហោច​ណាស់​ក្នុង​ចម្ងាយ ១០សង់ទីម៉ែត្រ
  • មិន​ត្រូវ​អាន​សៀវភៅ ឬ​ប្រើ​ប្រាស់​ទូរសព្ទ​ដៃ កុំ​ព្យូទ័រ​នៅ​កន្លែង​ងងឹត​ឡើយ​ ដោយសារ​តែ​ភ្នែក​យើង​នឹង​ធ្វើ​ការ​កាន់​តែ​ខ្លាំង។
  • ញ៉ាំ​អាហារ​មាន​វីតាមីន A​ ឲ្យ​បាន​ច្រើន ដូច​ជា​ការ៉ុត ប៉េងប៉ោះ ល្ហុង និង​ស្លឹក​សាឡាត់​​ជា​ដើម។
  • ញ៉ាំ​អាហារ​​ប្រភេទ Omega 3 បន្ថែម ដែល​ភាគ​ច្រើន​វា​មាន​នៅ​ក្នុង​ខ្លាញ់​ត្រី។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Myopic ( Nearsightedness) http://www.aoa.org/patients-and-public/eye-and-vision-problems/glossary-of-eye-and-vision-conditions/myopia?sso=y Accessed on March 13, 2017

Myopia in children https://www.nuh.com.sg/eye/patients-and-visitors/diseases-and-conditions/paediatric-ophthalmology/myopia-in-children.html Accessed on March 13, 2017

កំណែ​ប្រែបច្ចុប្បន្ន

03/08/2020

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

បញ្ហាភ្នែក ៤ យ៉ាង អាចកើត​លើ​អ្នកជំងឺទឹកនោមផ្អែមញឹកញាប់

ជំងឺលើសសម្ពាធសរសៃបាតភ្នែកភាគច្រើន​មិនចេញ​រោគសញ្ញា ទុកយូរ​អាចបង្កជា​បញ្ហា​ផ្សេងៗ


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Aug 03, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម