backup og meta

ខ្វះជាតិដែកកូនលូតលាស់មិនល្អទេ ៣ ចំណុចបង្ការបញ្ហាខ្វះជាតិដែកលើក្មេង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 01, 2021

    ខ្វះជាតិដែកកូនលូតលាស់មិនល្អទេ ៣ ចំណុចបង្ការបញ្ហាខ្វះជាតិដែកលើក្មេង

    ខ្វះ​ជាតិ​ដែក​លើ​ក្មេង អាច​ជា​បញ្ហា​មួយ​បង្អាក់​ដល់​ការ​លូតលាស់​ទាំង​ផ្នែក​រាងកាយ និង​ខួរក្បាល​របស់​កូនៗ បូក​រួម​ទាំង​ប្រព័ន្ធ​ភាព​ស៊ាំ​អាច​មិន​រឹង​មាំ​ថែម​ទៀត។ ក្នុង​អត្ថបទ​នេះ “Hello Krupet” នឹង​ណែនាំ​ពី​តិចនិក​បង្ការ​កូន​ៗ​ពី​បញ្ហា​ខ្វះ​ជាតិ​ដែក ដែល​ម៉ាក់​ប៉ា​គួរ​អនុវត្ត​ដើម្បី​សុខភាព​កូន។

    តិចនិក​បង្ការ​បញ្ហា​ខ្វះ​ជាតិ​ដែក​លើ​ទារក

    –ទារក៖ ម៉ាក់ៗ​ដែល​បំបៅ​ដោះ​កូន ពេល​អាអូន​អាយុបាន​បួន​ខែ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ថា​គួរ​ផ្ដល់​​អាហារ​បំប៉ន​ជាតិ​ដែក​ដល់​កូន​ឬ​យ៉ាងណា​។ ការ​ផ្ដល់​ជាតិ​ដែក​ដល់​កូន​ដែល​បៅ​ទឹក​ដោះ​ម្ដាយ​គួរ​ធ្វើ​រហូត​ដល់​កូន​អាច​​ញ៉ាំ​អាហារ​រឹង​ដែល​មាន​ជាតិ​ដែក​បាន បើ​សិន​ជាមានការ​ណែនាំពី​គ្រូពេទ្យ​។ ប្រសិន​បើ​អា​អូន​បៅ​ដោះ​ម្ដាយ លាយ​នឹង​បៅ​ម្សៅ​ទឹក​ដោះ​គោដែលបន្ថែមជាតិ​ដែក​ស្រាប់ យើង​មិន​ចាំ​បាច់​បន្ថែម​ថ្នាំ ឬ​អាហារ​បំប៉ន​ជាតិដែកដល់កូនទេ។

    -ទារក​មិន​គ្រប់​ខែ៖ ចាប់​ផ្ដើម​ផ្ដល់​ថ្នាំ​បំប៉ន​ជាតិ​ដែក​ដល់​កូន​ចាប់​ពី​អាយុ ២សប្ដាហ៍ រហូត​ដល់​អាយុ ១​ឆ្នាំ។ ប្រសិន​បើ​អា​អូន​បៅ​ដោះ​ម្ដាយ លាយ​ម្សៅ​ទឹក​ដោះ​គោដែលបន្ថែមជាតិ​ដែក​ស្រាប់ យើង​មិន​ចាំ​បាច់​បន្ថែម​ថ្នាំ ឬ​អាហារ​បំប៉ន​ជាតិដែកដល់កូនទេ​។

    តិចនិក​បង្ការ​បញ្ហា​ខ្វះ​ជាតិ​ដែក​លើ​ក្មេង

  • ផ្ដល់​អាហារ​សម្បូរ​ជាតិ​ដែក៖ នៅ​ពេល​យើង​ចាប់​ផ្ដើម​ផ្ដល់​អាហារ​សម្រន់​ដល់​កូន​នៅ​អាយុ​ ៦ខែឡើង​ គួរ​ជ្រើស​រើស​អាហារ​ដែល​មាន​ជាតិ​ដែក​ច្រើន​ដូចជា​សាច់​កិន ឬ​សណ្ដែក​កិន​ជាដើម។ ចំពោះ​ក្មេង​រាង​ធំ​បន្តិច​អាច​ឲ្យ​កូន​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ដែក​ដូចជា សាច់​ក្រហម មាន់ ត្រី សណ្ដែក និង​ស្ពៃ​ពួយ​ឡេង។
  • កុំ​ឲ្យ​កូន​ញ៉ាំ​ទឹក​ដោះ​គោ​ច្រើន៖ ចាប់​ពី​អាយុ ១-៥ឆ្នាំ គួរ​ទប់​ស្កាត់​កូន​កុំ​ឲ្យ​ញ៉ាំ​ទឹក​ដោះ​គោ​ច្រើន​លើស​ពី ៧១០មិល្លីលីត្រ/ថ្ងៃ។
  • ពង្រឹង​ការ​ស្រូប​យក​ជីជាតិ៖ វីតាមីន C ជួយ​ជំរុញ​ការ​ស្រូប​យក​ជាតិ​ដែក​ក្នុង​របប​អាហារ។ យើង​អាច​ជួយ​កូន​ស្រូប​យក​ជាតិ​ដែក​ដោយ​ផ្ដល់​អាហារ​សម្បូរ​វីតាមីន C ដូចជា ក្រូច ស្ត្របឺរី ប៉េងប៉ោះ និង​បន្លែ​ពណ៌​បៃតង​ចាស់។
  • ខ្វះ​ជាតិ​ដែក​លើ​ក្មេង

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 01, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម