អត្ថបទពាក់ព័ន្ធ៖ បន្លែបៃតងល្អចំពោះសុខភាពកូន តែគួរចម្អិនបែបណា ទើបសុវត្ថិភាព?

មានវិធីមួយទៀត គឺពេលកូនញ៉ាំខ្លួនឯងមិនអស់ យើងអាចជួយបញ្ចុកតិចៗតែមិនមែនទាំងអស់ ហើយគួរធ្វើម្ហូបណាដែលកូនចូលចិត្តញ៉ាំឲ្យបានញឹកញាប់ ទើបក្មេងព្រមញ៉ាំអាហារអស់តាមការកំណត់។ បន្ថែមពីនោះគួរឲ្យផ្លែឈើ ក៏ដូចជាចំណីណាដែលល្អៗ ដើម្បីឲ្យកូនទទួលបានសារជាតិថែមទៀត។
ចំពោះចម្ងល់ថា តើក្មេងត្រូវញ៉ាំដោយយើងបញ្ចុករហូតដល់ធំ មានបញ្ហាអ្វីអត់? គ្រូពេទ្យឯកទេសកុមាររូបនោះបានឲ្យដឹងថា ទម្លាប់បញ្ចុកកូនវាមិនអាក្រក់អ្វីចំពោះសុខភាពទេ គ្រាន់តែកូនមិនចេះញ៉ាំខ្លួនឯង និងពិបាកសម្របខ្លួននឹងបរិស្ថានខាងក្រៅ ជាពិសេសពេលចូលរៀន។ ការបង្រៀនកូនតាំងពីតូចឲ្យចេះញ៉ាំខ្លួនឯង ជួយឲ្យកូនធំឡើងដោយមានទំនួលខុសត្រូវខ្លួនឯង និងជួយសម្រួលកិច្ចការម៉ាក់ប៉ាបានមួយកម្រិត។