ពេលកូនចាប់ផ្ដើមក្ដៅខ្លួនម៉ាក់ប៉ាតែងតែព្រួយបារម្ភ និងសន្និដ្ឋានថាកើតជំងឺគ្រុនឈាម ហើយបើគ្រូពេទ្យគ្មានបទពិសោធទៀតនោះ មើលមិនដឹងថាឈឺអ្វី អាចព្យាបាលខុសគោលដៅជាមិនខាន។ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសទូទៅបានចែករំលែកវិធីកត់សម្គាល់ថា កូនកើតជំងឺគ្រុនឈាម ឬគ្រាន់តែរលាកបំពង់កនៅដំណាក់កាលដំបូង។
 
១- គ្រុនឈាម
- ឈឺក្បាលខ្លាំងផ្នែកខាងមុខ
 - ក្ដៅខ្លួនខ្លាំងតាំងពីថ្ងៃដំបូង
 - ឈឺខ្លួន
 - មិនឃ្លានអាហារ
 - ឈឺប្រឡង់ភ្នែក
 - ក្អួតចង្អោរ
 - មានលេចស្នាមកន្ទួលក្រហមៗលើស្បែក។
 

២- រលាកបំពង់ក
- ឈឺក
 - ហើមកូនកណ្ដុរនៅក
 - ក្ដៅខ្លួនតិចៗពីថ្ងៃដំបូង
 - ក្អក
 - ហៀរសំបោរ
 - ឈឺក្បាល
 - បើបើកបំពង់កមានសៗ រលាកដោយបាក់តេរី តែបើក្រហមរលាកដោយវីរុស។
 
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា រោគសញ្ញាជំងឺទាំងពីរខុសគ្នាខ្លាំង បើចេះមើលប៉ុន្មានចំណុចនឹងអាចដឹងបានខ្លះៗ ថាកូនកំពុងស្ថិតនៅក្នុងស្ថានភាពណាមួយ ហើយត្រូវនាំទៅជួបជាមួយគ្រូពេទ្យជំនាញ ព្រោះគ្រូពេទ្យគ្មានជំនាញអាចធ្វើរោគវិនិច្ឆ័យខុស។
[embed-health-tool-vaccination-tool]




















