backup og meta

លាបម្សៅឲ្យកូនពិតជាជួយឲ្យស្បែកភ្លឺរលោង និងមានសំណើមមែនឬ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Nov 12, 2020

    លាបម្សៅឲ្យកូនពិតជាជួយឲ្យស្បែកភ្លឺរលោង និងមានសំណើមមែនឬ?

    ក្រោយ​ងូត​ទឹក​ឲ្យ​កូន​រួច ម៉ាក់​ប៉ា​តែង​និយម​លាប​ម្សៅ​ឲ្យ​កូន​តូច​ៗ ដើម្បី​ឲ្យ​ក្រអូប​ពេញ​រាងកាយ ហើយ​ជាពិសេស​គិត​ថា​អាច​ជួយ​ឲ្យ​ស្បែក​រលោង មាន​សំណើម​ទៀត​ផង។

    វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​បញ្ជាក់​ថា ម្សៅ​ពិតជា​ជួយ​ឲ្យ​កូន​យើង​មាន​ក្លិន​ក្រអូប​បាន​យូរ ធ្វើឲ្យ​យើង​ជា​អាណាព្យាបាល​កាន់តែ​មាន​អារម្មណ៍​ស្រលាញ់ និង​នៅ​ជិត​កូន​គ្រប់​ពេល​មែន។ ប៉ុន្តែ​ម្សៅ​ប៉ះពាល់​សុខភាព និង​ស្បែក​របស់​ទារក​ដូច​គ្នា​ដែរ ប្រសិនបើ​ប្រើ​មិន​បាន​ត្រឹមត្រូវ។ គុណវិបត្តិ​ធំ​បំផុត​របស់​ម្សៅ គឺ​ក្មេង​ខ្លះ​អាច​បណ្ដាល​ឲ្យ​អាលែកហ្ស៊ី​ទៅ​នឹង​សារធាតុ​ផ្សំ​មួយ​ចំនួន​របស់​ម្សៅ ដោយ​ដំបូង​គ្រាន់តែ​មាន​បញ្ហា​តិចតួច តែ​ក្រោយ​លាប​បែរជា​រោល កន្ទួល រមាស់​ពេញ​ទាំង​ខ្លួន​តែម្ដង។

    លោក​បញ្ជាក់​ទៀត​ថា ប្រភេទ​ម្សៅ​ហុយ​មិន​សូវ​មាន​សំណើម​ដែល​ជួយ​ឲ្យ​ស្បែក​ទន់​រលោង​ឡើយ មិន​ដូច​ឡេទេ។ ដូចនេះ​ហើយ​ប្រើ​ម្សៅ​មិនមែន​ជា​ជម្រើស​ដែល​អាច​ឲ្យ​ស្បែក​ទារក​ស្អាត​ឡើយ វា​គ្រាន់តែ​ផ្ដល់​ក្លិន និង​ភាព​ទាក់ទាញ​ចំពោះ​កូន​ប៉ុណ្ណោះ។ តែបើចង់លាបឲ្យគួរតែស្វែងរកម្សៅប្រភេទ organic អាច​ជួយ​បាន​ខ្លះ​មែន។

    លាបម្សៅ

    ម្សៅ​ហ៊ុយ​ភាគច្រើនមាន​លាយ​សារធាតុ​គីមី​ម្យ៉ាង​ឈ្មោះ​ថា Talcum។ សារធាតុ Talcum ដែល​មាន​ក្នុង​ម្សៅ​ងាយ​នឹង​ហុយ​ចូល​ច្រមុះ​ទារក ទៅ​ដល់​សួត​ច្រើន ដោយសារ​តែ​ច្រមុះ​ទារក​មិន​មាន​រោម​ច្រើន ដើម្បី​ទប់​ទល់​នឹង​ការ​ហុយ​នោះ ធ្វើ​ឲ្យ​ទារក​ប្រឈម​នឹង​ជំងឺ​ជា​ច្រើន ដូចជា ក្អក​រ៉ាំរ៉ៃ រលាក​ទងសួត រលាក​សាច់​សួត រលាក​បំពង់ក ជំងឺ​ហឺត និង​ឈាន​ដល់​កើត​ជំងឺ​មហារីក បើ​ប្រើ​កាន់​តែ​យូរ​ទៅ​ៗ។

    ចំណែក​គុណ​វិបត្តិ​ដទៃ​ពេក វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ​បាន​បញ្ជាក់​ថា បើ​យើង​យក​ទៅ​ដាក់​ក្នុង​ខោ​ទឹក​នោម អាច​ឡើង​ជា​កំណក​ធំ​ៗ ហើយ​កកិត​លើ​ស្បែក។ ម្យ៉ាង​ទៀត​ការ​លាប​វា​តាម​គន្លាក់​ដែល​រលាក​ស្រាប់​នោះ រឹតតែ​បង្ក​ឲ្យ​កាន់តែ​រលាក​ខ្លាំង​ៗ។

    ដូចនេះ​បើ​ចង់​លាប អាច​ប្រើ​ឡេ​បាន ក៏​ប៉ុន្តែ​យើង​ត្រូវ​ចេះ​ពិនិត្យ​មើល​រក​ប្រភព កាលបរិច្ឆេទ​ច្បាស់លាស់ មាន PH សមស្រប នឹង​ស្បែក​ក្មេង មិន​មាន​បន្ថែម​ក្លិន​ក្រអូប។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Nov 12, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម